អត្ថបទ >
ភាពជាអ្នកដឹកនាំ
សំណួរ៩ជាថៅកែដាច់ខាតត្រូវតែឧស្សាហ៍សួរបុគ្គលិកយ៉ាងហោច១ខែ១ដងបើសិនចង់រក្សាគេ

Kan Dara

August 11 2022

358

ជាទូទៅក្នុងការគ្រប់គ្រងមនុស្សអាចនិយាយបានថា​ ជារឿងស្មុគស្មាញមួយដែរសម្រាប់ម្ចាស់ក្រុមហ៊ុនឫអាជីវកម្មមួយព្រោះបុគ្គលលក្ខណៈរបស់មនុស្សមាន ភាពខុសៗគ្នានិងពិបាកក្នុងការប៉ាន់ស្មាន។ ប៉ុន្តែក្នុងនាមជាអ្នកគ្រប់គ្រងឬថៅកែគឺតម្រូវឱ្យមានភាពស្មើ គ្នាក្នុងនាមជាខ្លួនជាថៅកែនិងបុគ្គលិកពោលធ្វើយ៉ាងណាបើអាចកុំរក្សាគម្លាតខ្លាំងពេកព្រោះថា ប្រសិនបើចង់រក្សាថែបុគ្គលិកឱ្យបានយូរគួរគប្បីសួរនិងពិគ្រោះជាមួយពួកគេតាមរយៈសំណួរទាំង៩នេះយ៉ាងហោចណាស់១ខែ១ដង។

ដូច្នេះ​តើ​អ្នក​គួរ​សួរ​មនុស្សដែលនៅក្រោមការគ្រប់គ្រង​របស់​អ្នក​យ៉ាង​ណាជា​ប្រចាំខែ​នោះ?យោងតាមគេហទំព័រ Inc បានផ្តល់យោបល់សំណួរចំនួន៩ដើម្បីរក្សាបុគ្គលិកនិងផលិតភាពការងាររបស់ពួកគេ៖

១/.ក្នុងរយៈពេលប៉ុន្មានកន្លងមកនេះ តើអ្នកមានអារម្មណ៍ថាមានការលើកទឹកចិត្ត ឬថាមពលខ្លាំងបំផុតក្នុងការងាររបស់អ្នកនៅពេលណា?

២/.តើវាច្បាស់ទេថាហេតុអ្វីបានជាការងារដែលអ្នកធ្វើមានសារៈសំខាន់ចំពោះស្ថាប័ន?

៣/.តើជំនាញណាមួយរបស់អ្នកដែលអ្នកមានអារម្មណ៍ថាមិនត្រូវបានប្រើប្រាស់ក្នុងតួនាទីបច្ចុប្បន្នរបស់អ្នក? 

៤/.តើ​មាន​ផ្នែក​ណា​មួយ​នៃ​ក្រុម​ការងារដែល​អ្នក​ចង់​ឱ្យ​អ្នក​មាន​ទំនាក់​ទំនង​ជា​មួយ​បន្ថែម​ទៀត?

៥/.តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះកម្រិតបច្ចុប្បន្នក្នុងក្រុមហ៊ុន?

៦/.តើ​អ្នក​ចង់​ឱ្យ​គេ​ទទួល​ស្គាល់​ថា​តើ​ការងារ​ធ្វើ​បាន​ល្អ​ដោយ​របៀប​ណា?

៧/.តើផ្នែកណាមួយនៃក្រុមហ៊ុនដែលអ្នកចង់ឱ្យបន្ថែម?

៨/.តើ​មាន​អារម្មណ៍​ច្របូកច្របល់ ឬ​ខកចិត្ត​យ៉ាងណាខ្លះ​ចំពោះ​អ្នក​នាពេលថ្មីៗនេះ?

៩/.តើ​អ្នកមាន​ចក្ខុវិស័យជាមួយ​​ក្រុមហ៊ុននិងយល់​ច្បាស់​លាស់​ដល់​កម្រិត​ណា?

យ៉ាងណាមិញមធ្យោបាយដ៏ល្អបំផុតដើម្បីធានាថាបុគ្គលិកអាចមើលឃើញផ្លូវខាងមុខគឺតាមរយៈការប្រាស្រ័យទាក់ទងគ្នាប្រកបដោយប្រសិទ្ធភាពរបស់អ្នកគ្រប់គ្រង។ ការលើកទឹកចិត្តឱ្យអ្នកគ្រប់គ្រងអង្គុយជាមួយក្រុមរបស់ពួកគេជាទៀងទាត់ដើម្បីពិភាក្សាអំពីការរីកចម្រើនផ្ទាល់ខ្លួន និងផែនការអភិវឌ្ឍន៍គឺជាកត្តាសំខាន់មួយក្នុងការបន្តស្ថេរភាពនិងផលិតភាពការងាររបស់បុគ្គលិកផងដែរ។

សរុបជារួមមកប្រសិនបើ​អ្នក​ចង់​ឱ្យ​បុគ្គលិក​អ្នក​នៅ​ជាប់​នឹង​​បានយូរ អ្នក​ត្រូវ​មាន​ការ​សន្ទនា​មួយ​ទល់​មួយ​ជាមួយ​ពួកគេ​យ៉ាង​ហោច​ណាស់​ជា​រៀង​រាល់​ខែសំណួរទាំងប្រាំបួនខាងលើនេះគឺជាជម្រើសល្អមួយក្នុងការចាប់ផ្តើម៕

អត្ថបទដោយ៖ ពីង ជូអេង ( កូនត្រចៀកកាំ )

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth