អត្ថបទ >
ភាពជាអ្នកដឹកនាំ
ថៅកែធំ AirAsia ថាបើមិនចង់ឲ្យអាជីវកម្មក្ស័យធនទេ សហគ្រិនត្រូវធ្វើរឿង១នេះជាចាំបាច់

Kan Dara

August 9 2022

264

AirAsia គឺជាក្រុមហ៊ុនអាកាសចរណ៍របស់ម៉ាឡេស៊ីដែលមានទីស្នាក់ការកណ្តាលនៅជិតទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ វាជាក្រុមហ៊ុនអាកាសចរណ៍ធំជាងគេនៅប្រទេសម៉ាឡេស៊ីទាំងទំហំនិងទិសដៅហោះហើរ។ AirAsia Group ប្រតិបត្តិការជើងហោះហើរក្នុងស្រុកនិងអន្តរជាតិទៅកាន់គោលដៅជាង ១៦៥ ដែលមានទីតាំងនៅ ២៥ ប្រទេសទូទាំងពិភពលោក។

បុរសដែលនៅពីក្រោយភាពជោគជ័យដ៏ធំធេងនេះគឺលោក Anthony Francis Fernandes កើតថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៦៤ គឺជាសហគ្រិនជនជាតិម៉ាឡេស៊ី។ គាត់ក៏ជាមនុស្សម្នាក់ដែលបានណែនាំក្រុមហ៊ុនអាកាសចរណ៍ដំបូង AirAsia ដល់ប្រជាជនម៉ាឡេស៊ីដោយមានពាក្យថា “ឥឡូវនេះអ្នករាល់គ្នាអាចហោះហើរបាន”។ លោក Fernandes បានប្រែក្លាយក្រុមហ៊ុនអាកាសចរណ៍ AirAsia ដែលជាក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មបរាជ័យមួយទៅជាក្រុមហ៊ុនដែលចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍ថវិកាដែលទទួលបានជោគជ័យខ្ពស់។ ចាប់តាំងពីពេលនោះមកគាត់បានបង្កើតក្រុមហ៊ុនមួយទៀតដែលមានឈ្មោះថា Tune Group។ គាត់ក៏ជាម្ចាស់ភាគហ៊ុនធំមួយនៃក្លឹបបាល់ទាត់ Queens Park Rangers។ មិនតែប៉ុណ្ណោះបុរសម្នាក់នេះក៏ជាម្ចាស់ក្រុមហ៊ុន Caterham Group ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនផលិតរថយន្តអង់គ្លេស Caterham Cars ផងដែរ។

លោកក៏ជាអ្នកជួយបញ្ចុះបញ្ចូលនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Tun Dr. Mahathir Mohamad នៅពាក់កណ្តាលឆ្នាំ២០០៣ ដើម្បីស្នើគំនិតនៃកិច្ចព្រមព្រៀងបើកមេឃជាមួយប្រទេសជិតខាងថៃឥណ្ឌូនេស៊ីនិងសិង្ហបុរី។ ជាលទ្ធផលប្រទេសទាំងនេះបានផ្តល់សិទ្ធិចុះចតដល់ក្រុមហ៊ុនអាកាសចរណ៍អ៊ែរអេស៊ានិងក្រុមហ៊ុនដឹកជញ្ជូនបញ្ចុះតម្លៃផ្សេងទៀត។ គិតត្រឹមខែកុម្ភះឆ្នាំ២០១៤ ទស្សនាវដ្តី Forbes Asia បានអោយតម្លៃទៅលើទ្រព្យសម្បត្តិសុទ្ធរបស់លោក Fernandes ចំនួន ៦៥០លានដុល្លារដែលជាប់ចំណាត់ថ្នាក់លេខ២៨ ក្នុងបញ្ជី Forbes របស់មហាសេដ្ឋីម៉ាឡេស៊ី។

លោក Anthony Francis Fernandes ធ្លាប់បានប្រាប់ទៅកាន់សារព័ត៌មានអន្តរជាតិ Business Insider ថា៖ «ខ្ញុំតែងតែជឿជាក់ថា ក្នុងនាមជាសហគ្រិនត្រូវតែបន្តអភិវឌ្ឍខ្លួន និងវិវត្តខ្លួនពីមួយដំណាក់កាលទៅមួយដំណាលកាលដើម្បីឆ្លើយតបនឹងតម្រូវការអតិថិជនដែលកំពុងផ្លាស់ប្តូរឥតឈប់ឈរ”។ អ្នកត្រូវតែល្អ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ថ្ងៃស្អែក។ យើងកំពុងធ្វើដំណើរទៅកាន់កម្រិតមួយផ្សេងទៀតមិនត្រឹមតែនៅលើអាកាសប៉ុណ្ណោះទេប៉ុន្តែថែមទាំងនៅលើដីផងដែរដោយផ្តល់ជូនអតិថិជនរបស់យើងនូវបទពិសោធន៍ចុងក្រោយរហូតគ្មានទីបញ្ចប់»។

គូសជម្រាបផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានជាប់ឈ្មោះជាក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃទាបជាងគេបំផុតនៅលើពិភពលោកអស់រយៈពេល ១១ ឆ្នាំដោយ Skytrax ជាប់ៗគ្នានៅក្នុងពានរង្វាន់ទេសចរណ៍និងអាកាសចរណ៍អន្តរជាតិរួមទាំងពានរង្វាន់ចុងក្រោយសម្រាប់ឆ្នាំ២០១៩៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»

ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth