អត្ថបទ >
ហិរញ្ញវត្ថុ
សន្សំនៅធនាគារបានការប្រាក់ខ្ពស់៧-៨%ក្នុង១ឆ្នាំចុះបើដកប្រាក់មុនកាលកំណត់បានការប្រាក់ប៉ុន្មាន?

Toeuy Hong

August 9 2022

394

 នៅពេលដែលអ្នកមិនទាន់ដឹងយកលុយ​ទៅរកស៊ីឬក៏វិនិយោគអ្វី ការដាក់ប្រាក់សន្សំនៅធនាគារគឺជាជម្រើសល្អមួយព្រោះ​វាជាកន្លែងរក្សាទុកលុយរបស់អ្នកមានសុវត្ថុភាព​ថែមទាំងអាចទទួលបានចំណូលពីការប្រាក់ខ្ពស់ប្រមាណ៧ទៅ៨%ក្នុងមួយឆ្នាំសម្រាប់ការសន្សំមានកាលកំណត់( Fixed deposit)។

យ៉ាងណាមិញ​​ ទាក់ទងនឹងការដាក់ប្រាក់សន្សំមានកាលកំណត់( Fixed deposit) ដែលបានការប្រាក់ខ្ពស់នេះ​ដែរ មានបងប្អូនមួយចំនួនមានចម្ងល់ថាចុះ​បើពួកគាត់ដាក់ប្រាក់សន្សំមានកាលកំណត់បានប្រាក់ខ្ពស់ ក្នុងករណីពួកគាត់ដកចេញពីគណនីមុនពេលកំណត់តែពួកគាត់បានការប្រាក់ប៉ុន្មាន?

ជុំវិញបញ្ហានេះ អ្នកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ​នៃ​ ធនាគារ អេស៊ីលីដាបានឲ្យដឹងថា ការដាក់ប្រាក់សន្សំបានការប្រាក់ខ្ពស់ដែលជាទូទៅគេហៅថាគណនីសន្សំមានកាលកំណត់គឺជាកិច្ចសន្យារវាងអ្នកដាក់ប្រាក់សន្សំនិងគ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការដាក់ប្រាក់សន្សំកំណត់ក្នុងរយៈពេលណាមួយដូចជាកំណត់ដាក់ប្រាក់សន្សំរយៈពេល៣ខែ ៦ខែ​ឬ១២ខែជាដើម។

 អ្នកស្រីបានបន្តទៀតថា ក្នុងករណីអ្នកប្រាក់ប្រាក់សន្សំមានកាលកំណត់បានការប្រាក់ខ្ពស់ ឧទាហរណ៍ដាក់សន្សំរយៈពេល១ឆ្នាំបានការប្រាក់៧ឬ៨%ក្នុងមួយឆ្នាំ តែអ្នកដាក់ប្រាក់សន្សំដកលុយសន្សំមុនកាលកំណត់នោះអ្នកដាក់ប្រាក់បញ្ញើអាចស្នើទៅធនាគារដើម្បីដកប្រាក់មុនកាលកំណត់បាន។ អ្នកស្រីបានបញ្ជាក់ត្រង់នេះថា បើអ្នកដកប្រាក់មុនកាលកំណត់នោះ​ធនាគារមួយចំនួនមិនផ្ដល់ការប្រាក់ឲ្យឡើយពោលគឺឲ្យការប្រាក់០%តែម្ដង។

 យ៉ាងណាមិញ អ្នកស្រីបានបង្ហើបថាសម្រាប់ធនាគារ អេស៊ីលីដាវិញ ចំពោះអ្នកដាក់ប្រាក់សន្សំមានកាលកំណត់តែចង់ដកប្រាក់មុនកាលកំណត់​ ធនាគារក៏នៅតែផ្ដល់ការប្រាក់សន្សំជូនពោលគឺការប្រាក់ដូចគណនីសន្សំសំចៃ​ធម្មតាដែលបានការប្រាក់ប្រមាណជា២%ក្នុងមួយឆ្នាំ។

គួរបញ្ជាក់ថាបច្ចុប្បន្នមានគ្រឹះស្ថានហិរញ្ញវត្ថុធំៗមួយចំនួនបានផ្ដល់ការប្រាក់សន្សំកាន់តែខ្ពស់ ដូចជា ធនាគារ អេស៊ីលីដាផ្ដល់ការប្រាក់សន្សំដល់ទៅ៨%ក្នុងមួយឆ្នាំ ហើយធនាគារ ABA ផ្ដល់ការប្រាក់សន្សំ៧៧.៧%ក្នុងមួយឆ្នាំ ចំណែកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្ដល់ការប្រាក់សន្សំរហូតដល់ទៅ១០%ក្នុងមួយឆ្នាំផងដែរ។

ដើម្បីទទួលបានការចែករំលែកទាក់ទងនឹងចំណេះហិរញវត្ថុនិងការវិនិយោគដើម្បីបង្កើនទ្រព្យ​ បងប្អូនអាចតាមដានFacebook page របស់ខ្ញុំ​ Toeuy Hong-ទឿយ​ ហុង។

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth