អត្ថបទ >
ហិរញ្ញវត្ថុ
ការពារប្រសើរជាងព្យាបាល! ប្រើកុងធនាគារមានភ្ជាប់កាត នេះជាក្បួនការពារ បើមិនចង់បាត់លុយពីកុង

Toeuy Hong

August 8 2022

28.9K

 នៅក្នុងសម័យឌីជីថលយើងមានភាពងាយស្រួល​ក្នុងការចាយលុយតាមបែបឌីជីថលនេះ​ពោលគឺ​អ្នកប្រើប្រាស់ធនាគារបច្ចុប្បន្នអាចចាយតាមApp និងតាមកាតធនាគារជាដើម។​ យ៉ាងណាមិញទន្ទឹមនឹងភាពងាយស្រួលក្នុងការទូទាត់​និងចាយវាយ វាក៏ជាឱកាសដែលអាចឲ្យជនខិលខូចលួចលុយអ្នកពីកុងធនាគារផងដែរបើមិនមានការប្រុងប្រយ័ត្ន។

ដូច្នេះថ្ងៃនេះ​ Business Cambodia សូមណែនាំពីរបៀបការពារ សម្រាប់អ្នកដែលប្រើប្រាស់សេវាធនាគារដើម្បីជៀសវាងបញ្ហាបាត់បង់លុយពីកុងធនាគារដោយសារតែជនខិលខូច។

. កុំទុកលុយច្រើនពេកក្នុងកុងដែលមានភ្ជាប់កាតធនាគារ

 បច្ចុប្បន្នអ្នកប្រើប្រាស់សេវាធនាគារនិងបើកគណនីធនាគារសុទ្ធតែមានAppសម្រាប់ប្រើប្រាស់ធ្វើសេវាធនាគារតាមទូរស័ព្ទដៃហើយតែងតែភ្ជាប់ជាមួយកាតធនាគារដូចជា Visa card, MasterCard និងកាតផ្សេងៗទៀត។ ការភ្ជាប់នេះ​អ្នកអាចប្រើប្រាស់សម្រាប់ធ្វើការទូទាត់ទំនិញឬសេវាកម្មតាមអនឡាញបានយ៉ាងងាយស្រួល ប៉ុន្ដែវាក៏មានហានិភ័យផងដែរ ដូច្នេះបើអ្នកប្រើប្រាស់App ធនាគារដោយមានភ្ជាប់ជាមួយនឹងកាតធនាគារ អ្នកមិនគួរដាក់លុយក្នុងកុងធនាគារនោះច្រើនពេកទេព្រោះ​ជនអនាមឹកអាចនឹងhack យកលុយរបស់អ្នកបានតាមរយៈកាតធនាគាររបស់អ្នក។

. ជៀសវាងការទូទាត់ទំនិញដោយប្រើកាត

  ត្រូវជៀសវាងការទូទាត់ដោយប្រើកាតរបស់អ្នកដូចជាទូទាត់តាមបណ្ដាហាងផ្សេងៗព្រោះការហុចកាតរបស់អ្នកឲ្យអ្នកដទៃកាន់បានឃើញ​នោះ​ពួកគាត់អាចនឹងដឹងពីព័ត៌មានមួយចំនួននៅលើកាត់របស់អ្នកដូចជាលេខ CVV លេខកាតនិងកាលបរិច្ឆេទផុតកំណត់ហើយព័ត៌មានទាំងនេះបើអ្នកផ្សេងដឹងសុទ្ធតែមានហានិភ័យដល់អ្នក។

ដូច្នេះដើម្បីជៀសវាងបញ្ហានេះ​​អ្នកត្រូវធ្វើការទូទាត់តាមរយៈការស្កែនQR Code តាមទូរស័ព្ទដៃរ ហើយបច្ចុប្បន្នកាន់តែងាយស្រួលព្រោះយើងមានKHQR ដែលអនុញ្ញាតឲ្យយើងអាចធ្វើការស្កែនគ្រប់ធនាគារទៅលើ QR តែមួយដោយមិនបាច់ប្រើប្រាស់កាតនាំតែហានិភ័យទៀតទេ។

. ត្រូវបិទកាតបើអ្នកជ្រុះបាត់កាត

មិនខុសពី​ការរៀបរាប់ក្នុងចំណុចទី២ខាងលើនោះទេ ក្នុងករណនីអ្នកជ្រុះកាតបាត់​ អ្នកត្រូវរាយការណ៍​ទៅកាន់ធនាគារដែលអ្នកកំពុងប្រើប្រាស់សេវាដើម្បីឲ្យគេបិទកាតរបស់អ្នកចោទជាបន្ទាប់​​ព្រោះអ្នកដែលរើសបានអាចនឹងប្រើប្រាស់ព័ត៌មានលើកាតរបស់អ្នកដូចជាលេខCVV សម្រាប់យកទៅប្រើប្រាស់ទិញទំនិញអនឡាញហើយទឹកលុយនឹងត្រូវបានកាត់ចេញពីកុងធនាគារបស់អ្នក៕

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth