https://business-cambodia.com/static/3fa983bb-1c52-4616-92c9-ac11b8fb4b0ahttps://business-cambodia.com/static/6fee374d-4e52-43a9-aa7a-11a5d3e92b85https://business-cambodia.com/static/91a38920-de5f-4e1d-ae8a-2664df6e29a6
https://business-cambodia.com/static/01287b62-7a8e-462f-801f-7aef721f2a84
អត្ថបទ >
ហិរញ្ញវត្ថុ
Elon Musk និងអតីតប្រធានធនាគារអាមេរិក ព្រមទាំងសេដ្ឋវិទូ២រូបថាសេដ្ឋកិច្ចអាមេរិកនឹងជាប់គាំងនៅឆ្នាំ២០២៣

Toeuy Hong

May 23 2022

313

ស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកហាក់កំពុងស្ថិតនៅក្នុងមាត់ជ្រោះបន្ទាប់ពីរដ្ឋាភិបាលអាមេរិកចាប់ផ្ដើមដំឡើងអត្រាការប្រាក់ដុល្លាររបស់ខ្លួនដើម្បីដោះស្រាយបញ្ហាកើនឡើងអតិផរណាដែលកើនឡើងដល់ជាង៨%ក្នុងឆ្នាំ២០២២នេះ។

​​​ ទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ចរបស់អាមេរិកនេះដែរ មានអ្នកជំនាញនិងសេដ្ឋកិច្ចវិទូជាច្រើនបានព្យាករថា អាមេរិកនឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចក្នុងរយៈពេលមួយឆ្នាំខាងមុខ។ ជាក់ស្ដែងសេដ្ឋី Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla ដែលជាអ្នកពូកែមើលពីអនាគត​បានលើកឡើងថាសហរដ្ឋអាមេរិកនឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច​ក្នុងពេលឆាប់ៗហើយអាចនឹងអូសពីបន្លាយពី១ឆ្នាំទៅមួយឆ្នាំកន្លះ។

វិបត្តិដែលនឹងកើតឡើងនេះ Elon Musk បានបន្ទោសទៅលើការកើនឡើងនៃអតិផរណា( inflation) ដែលបណ្ដាលពីគោលនយោបាយរបស់សេតវិមាន( White House)ផ្ទាល់អាមេរិកផ្ទាល់។ លោកបានសង្កត់ធ្ងន់ថាហេតុផលជាក់ស្ដែងដែលធ្វើឲ្យអតិផរណា​កើតឡើងនិងបង្កជាវិបត្តិគឺដោយសារតែរដ្ឋាភិបាលអាមេរិកបានបោះពុម្ពក្រដាសប្រាក់ដុល្លារច្រើនជ្រុល។

ចំណែកលោក Ben Bernanke គឺជាអតីតប្រធានធនាគារកណ្ដាលអាមេរិក បានចេញមុខព្រមានពីបញ្ហាដែលសហរដ្ឋអាមេរិកអាចនឹងជួបនាពេលខាងមុខ។ លោកថាដោយសារតែធនាគារកណ្ដាលយឺតយ៉ាវក្នុងការទប់ស្កាត់បញ្ហាកើនឡើងនៃអតិផរណានោះនឹងធ្វើឲ្យសហរដ្ឋអាមេរិកធ្លាក់ចូលទៅក្នុងសេណារីយ៉ូមួយគឺការជាប់គាំងសេដ្ឋកិច្ច។

 រីឯលោកលោក Lloyd Blankfein ប្រធានធនាគារ Goldman Sachs បានមានប្រសាសន៍ថា «វាពិតជាកត្តាហានិភ័យខ្ពស់ខ្លាំងណាស់ សូមត្រៀមខ្លួនឱ្យបានរួចរាល់» ។  ចំណែកលោក Gus Faucher ប្រធានសេដ្ឋវិទូនៃក្រុមហ៊ុន PNC Financial Services Group បានលើកឡើងដែរថា «ឆ្នាំនេះសេដ្ឋកិច្ចមានការធ្លាក់ចុះទាបណាស់ ហើយវានឹងកាន់តែអាក្រក់នៅឆ្នាំ២០២៣ និង២០២៤» ។

គួរបញ្ជាក់ផងដែរទន្ទឹមនឹងការព្យាករពីស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកថានឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ពេលនេះផ្សារហ៊ុនរបស់អាមេរិកបានចាប់ផ្ដើមដាំក្បាលចុះស្របពេលដែលអតិផរណារបស់អាមេរិកហក់ឡើងខ្ពស់បំផុតក្នុងរយៈពេល៤០ឆ្នាំ

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth