អត្ថបទ >
ហិរញ្ញវត្ថុ
អតិផរណាចិនឡើងខ្ពស់បំផុតនៅ២ឆ្នាំចុងក្រោយខណៈសាច់ជ្រូកនិងទំនិញ២មុខទៀតឡើងថ្លៃយ៉ាងគំហុក

Toeuy Hong

August 10 2022

603

 អំឡុងពេលវិបត្តិអតិផរណាកើនឡើង​ ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនសុទ្ធជួបបញ្ហាអតិផរណាកើនឡើងខ្លាំងប៉ុន្ដែប្រទេសចិននៅតែអាចរក្សាអតិផរណាឲ្យនៅទាបបាន។ យ៉ាងណាមិញបើយោងតាមការចុះផ្សាយរបស់ CNBC បានឲ្យដឹងថាពេលនេះអតិផរណារបស់ចិនបានឡើងខ្ពស់បំផុតនៅ២ច្នាំចុងក្រោយនេះ។

ប្រភពដដែលបានឲ្យដឹងថាអតិផរណារបស់ចិនបានកើនឡើងដល់២.៧%ដែលជាអត្រាខ្ពស់បំផុតតាំងពីឆ្នាំ២០២០មក។ មូលដែលធ្វើឲ្យអតិផរណារបស់ចិនហក់ឡើងខ្ពស់ក្នុងរយៈពេល២ឆ្នាំងចុងក្រោយនេះដោយសារតែសាច់ជ្រូកដែលជាអាហារដ៏ពេញនិយមរបស់ចិនបានហក់ឡើងខ្ពស់ដល់ទៅ២០%​ធៀបនឹងឆ្នាំមុន។

ការឡើងថ្លៃសាច់ជ្រូកដូចមាសបែបនេះ​ធ្វើឲ្យក្រុមកសិករចិញ្ចឹមជ្រូកស្ទាក់ស្ទើរក្នុងការកាប់ជ្រូកលក់ព្រោះរំពឹងបើចាំទុកលក់នាពេលអនាតនោះពួកគាត់នឹងអាចលក់បានកាន់តែថ្លៃជាងពេលបច្ចុប្បន្នហើយនៅថ្ងៃបុណ្យឈប់សម្រាកនៅខែកញ្ញានិងតុលាខាងមុខនេះតម្លៃសាច់ជ្រូកកាន់តែមានតម្រូវការច្រើននោះសាច់ជ្រូកនឹងកាន់តែឡើងថ្លៃថែមទៀត។ មិនមែនតែសាច់ជ្រូកទេដែលឡើងថ្លៃ ផ្លែឈើស្រស់ៗ​បានឡើងថ្លៃចំនួន១៦%ចំណែកបន្លែ​ក៏ឡើងថ្លៃចំនួន១២%ផងដែរ។

បើទោះបីជាអតិរណាចិនហក់ខ្ពស់បំផុតក្នុងរយៈពេល២ឆ្នាំចុងក្រោយក៏ដោយ តែអតិផរណារបស់ចិនស្ថិតនៅអត្រាទាបជាងការរំពឹងទុកហើយចិនជាប្រទេសមួយដែលអាចរក្សាអតិផរណារបស់ខ្លួនឲ្យនៅទាបបើធៀបនឹងប្រទេសជាច្រើនលើពិភពលោក។

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth