https://business-cambodia.com/static/3fa983bb-1c52-4616-92c9-ac11b8fb4b0ahttps://business-cambodia.com/static/6fee374d-4e52-43a9-aa7a-11a5d3e92b85https://business-cambodia.com/static/91a38920-de5f-4e1d-ae8a-2664df6e29a6
https://business-cambodia.com/static/01287b62-7a8e-462f-801f-7aef721f2a84
អត្ថបទ >
ហិរញ្ញវត្ថុ
ដកអត់បាន! ABA បញ្ជាក់ពីមូលហេតុដែលមិនដាក់ក្រដាស10$, 20$និង50$នៅទូATM

Toeuy Hong

May 4 2022

19.5K

ថ្មីៗនេះមានអថិជនរបស់ធនាគារABAជាច្រើនមានការងឿងឆ្ងល់ចំពោះការដកលុយតាមទូATM។​ ដោយហេតុថាពួកគាត់ដកក្រដាសប្រាក់១០$ ២០$ និង៥០$លែងបាន បណ្ដាលឱ្យ មានមតិពីបងប្អូនជាច្រើនបានលើកឡើងពីបញ្ហារបស់ខ្លួន ព្រមទាំងមានអ្នកសំណូមពរឱ្យដាក់ក្រដាសប្រាក់ទាំងនោះវិញថែមទៀតផង។

ដើម្បីឆ្លើយតបទៅនឹងសេចក្ដីចង់ដឹងរបស់បងប្អូនថ្ងៃនេះ Business Cambodia បានធ្វើការសាកសួរលម្អិតទៅកាន់ភ្នាក់ងារផ្នែកសេវាកម្មរបស់ធនាគារ ABA ដើម្បីដឹងពីមូលហេតុនៃវិធានការដកប្រាក់ថ្មីតាមទូ ATMគ្រប់បញ្ជររបស់ ABA។

តាមពិតទៅគោលបំណងរបស់ថ្នាក់ដឹងនាំរបស់ធនាគារគឺចង់ធ្វើយ៉ាងណាឱ្យចំនួនទឹកប្រាក់នៅក្នុងទូ ATM នីមួយៗមានចំនួនច្រើនជាងមុន ដើម្បីបំពេញនូវតម្រូវការរបស់អ្នកប្រើប្រាស់។ ត្រង់ចំណុចនេះមានន័យថាអតិថិជនអាចដកលុយបានច្រើននឹងមានភាពងាយស្រួលជាងមុន។ ដោយឡែកខាងធនាគារក៏បានប្រាប់ដែរថា ចំពោះបងប្អូនណាដែលត្រូវការដកលុយបន្តិចបន្តួច(ក្រោម១០០$) សម្រាប់បំពេញតម្រូវការបងប្អូនអាចធ្វើការដកជាលុយខ្មែរដែលមានក្រដាស ៥ម៉ឺនរៀល។

ធនាគារធ្វើការលើកទឹកចិត្តទៅដល់ប្រជាពលរដ្ឋឱ្យចាយក្រដាសប្រាក់រៀលសម្រាប់ការចំណាយទូរទៅប្រចាំថ្ងៃ ហេតុនេះទើបសម្រេចដកក្រដាស១០$ ២០$ និង៥០$ ចេញពីទូ ATM។ សូមបញ្ជាក់ជូនផងដែរថាទោះជាបងប្អូនមានគណនីដុល្លារក៏អាចដកជាប្រាក់រៀលបានដែរ គ្រាន់តែមិនមានក្រដាសក្រោម៥ម៉ឺនរៀលឡើយ។

សរុបមកគោលបំណងធំៗទាំង២របស់ធនាគារ​ABAគឺដើម្បីបំពេញតម្រូវការអតិថិជនឱ្យបានច្រើនជាងមុន ព្រមទាំងលើកទឹកចិត្តប្រជាជនឱ្យប្រើប្រាស់លុយរៀលសម្រាប់ការចំណាយប្រចាំថ្ងៃ។ ហេតុនេះសង្ឃឹមថាបងប្អូននឹងយល់ពីគោលការណ៍របស់ធនាគារហើយបត់បែនទៅតាមវិធានការជាក់ស្ដែង។

អត្ថបទដោយ៖ សូ​ សុខលី

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth