Facebook នឹងអនុញ្ញាតឲ្យម្ចាស់វីដេអូអាចរកប្រាក់ចំណូលបានពីការផ្សព្វផ្សាយដូច Youtube ដែរ

17
17
CIMB BANK – CAR AD

Facebook នឹងអនុញ្ញាតឲ្យម្ចាស់វីដេអូអាច​រកប្រាក់​ចំណូលបាន​ពីការ​ផ្សព្វ​ផ្សាយ​ដូច Youtube ដែរក្រុមហ៊ុន Facebook នឹងអនុញ្ញាតឲ្យមាន​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្មនៅលើវីដេអូ ហើយម្ចាស់វីដេអូ នឹងអាច​រកប្រាក់ចំណូល​បាន​ពីការ​ផ្សព្វផ្សាយពាណិជ្ជកម្មនោះ។​

លោក Mark Zuckerberge ស្ថាបនិកក្រុមហ៊ុនហ្វេសប៊ុក បានបង្ហាញ​ពីគម្រោង​ក្នុងការដាក់ឲ្យដំណើរការនៃការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើវីដេអូ ដើម្បីផ្តល់ឱកាសឲ្យម្ចាស់វីដេអូ អាចរកចំណូល​បាន​ពីផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទាំង​នោះ។

CANADIA CAR AD

លោកបានបញ្ជាក់ថា ក្រុមហ៊ុននឹងដាក់​ដំណើរ​ការផ្សព្វផ្សាយ​ពាណិជ្ជក​ម្ម​ឆាប់ៗ​នេះ ហើយម្ចាស់វីដេអូនឹងអាចទទួលបានប្រាក់ចំណូលប្រមាណ ៥៥ភាគរយ ពីការ​លក់របស់ពួកគាត់ ដូចគ្នាទៅនឹងការផ្តល់ឲ្យរបស់ Youtube ដែរ។

ចំនួនអ្នកប្រើប្រាស់ ហ្វេសប៊ុក (Facebook) មានការកើនឡើងជាបន្តបន្ទាប់ គួរឲ្យកត់សម្គាល់ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយកាលពីឆ្នាំ ២០១៦ ចំនួនអ្នកមើលហ្វេសប៊ុនបានកើនដល់ ១០០លានម៉ោង ក្នុងមួយថ្ងៃ។

គួរបញ្ជាក់ផងដែរថា៖ ផ្ទាំង ឫវីដេអូ នៃការផ្សព្វផ្សាយពាណិជ្ជកម្ម នឹងដំណើរ​ការ​មុន​ពេលដែលវីដេអូចាប់ផ្តើមដំណើរការ ហើយផ្ទាំង​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​នោះ​អាច​មានរយៈពេលដល់ ៩០វិនាទី៕

អត្ថបទដោយ៖ HUA

In this article


Join the Conversation