• ចំណុចសំខាន់ៗគួរយល់ដឹងអំពីការឆបោកនៅក្នុងវិស័យអចលនទ្រព្យ

    ភ្នំពេញ៖ ទោះបីជាកម្ពុជាមាន​កំណើន​វិស័យ​អចលន​ទ្រព្យ​កើន​ឡើង​យ៉ាង​ខ្លាំង​ក៏ដោយ​ប៉ុន្តែ​នៅតែ​មាន​អ្នក​អភិវឌ្ឍន៍​មួយចំនួន បាន​កេង​បន្លំ​ក្នុង​វិស័យ​ផង​ដែរ​ជាមួយ​ការ​ផ្តល់​នូវរាល់​ព័ត៌មាន​ដែល​មិន​មាន​ភាព​ច្បាស់​លាស់ដើម្បីកេងយកផលចំណេញក្នុងរយៈ ពេលខ្លី។ ដោយសារតែមានភាពធូរលុងនៃបទបញ្ញត្តិក៏ដូចជាស្តង់ដារអាជីវកម្មមានភាពច្របូកច្របល់ក្នុងវិស័យអចលនទ្រព្យដែលធ្វើឲ្យអ្នកទិញមិនបានដឹងថាពួកគេកំពុងត្រូវបានគេបោកប្រាស់។ វាយឺតពេលទៅហើយនៅពេលដែលពួកគេបានដឹងថាខ្លួនកំពុងត្រូវបានគេបោកប្រាស់ហើយប្រសិនបើអ្នកមិនមានការប្រុងប្រយ័ត្នវាអាចធ្វើឱ្យអ្នកខាតបង់ហិរញ្ញវត្ថុដោយឥតប្រយោជន៍! ខាងក្រោមនេះគឺជាព័ត៌មាន​សំខាន់ៗមួយ​ចំនួនដែល​ក្រុម​អ្នក​ជំនាញ​នៅ Realestate.com.kh ដែល​យើង​គួរ​ស្វែង​យល់ មុន​នឹង​ទិញ​អចលទ្រពញយ ដើម្បី​ជៀសវាងពីការឆបោក៖ ១. ម្ចាស់ក្លែងក្លាយ ការឆបោកនេះជាប់ពាក់ព័ន្ធនឹងនរណាម្នាក់ដែលតាំងខ្លួនជាម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យមួយ។ អចលន​ទ្រព្យទាំងនេះគឺភាគច្រើនជាអចលនទ្រព្យនៅទំនេរ។ អ្វីដែលអ្នកអាចធ្វើបានគឺសាកសួរ ឬ​មាន​នរណាម្នាក់ទៅសួរអ្នកជិតខាង និងប្រធានភូមិអំពីអចលនទ្រព្យ និងប្រវត្តិរបស់ម្ចាស់ដីនោះ។ បន្ទាប់មកពិនិត្យថាតើមានភាពខុសគ្នារវាងព័ត៌មានរបស់ពួកគេ និងព័ត៌មានរ​បស់​អ្នក​លក់​យ៉ាង​ដូច​ម្តេច​។ ជាថ្មីម្តងទៀតការត្រួតពិនិត្យលើប្លង់កម្មសិទ្ធិគឺមានសារៈសំខាន់ណាស់ប្រសិនបើម្ចាស់មិនអាចទទួលបាន​ប្ល​ង់កម្មសិទ្ធិនោះគឺមានអ្វីមួយមិនប្រក្រតីជាមិនខាន។ ត្រូវទៅរកអាជ្ញាធរពាក់ព័ន្ធ និង​ស្វែង​រកថា​តើពួក​គេគឺជាម្ចាស់ពិតប្រាកដ  ឬមិនមែនមុនពេលដែលអ្នកប្រគល់ប្រាក់ឲ្យពួកគេ។ ផ្ទះដាក់លក់មុនគម្រោងចេញជាផ្លូវការ៖ មានគម្រោងមួយចំនួនបានដាក់លក់មុនពេលចាប់បើកដំណើរការសាងសង់ ដែល​ការដាក់​លក់​នេះ​អាច​​ជាការប្រមូលថវិការ សម្រាប់យកទៅផ្គត់ផ្គង់ការសាងសង់ ឬភាសា​សាមញ្ញ​គេហៅ​ថាធ្វើ​នំអត់​ម្សៅ។...

  • តើគួរទិញផ្ទះនៅក្នុងគម្រោងបុរីជាមួយប្លង់រឹង ឬប្លង់ទន់?

    ភ្នំពេញ៖ ជាទូទៅអ្នកអាចទិញលំនៅដ្ឋានជាមួយប្លង់រឹង ឬប្លង់ ទន់ ប៉ុន្តែ ចំណុច សំខាន់ អ្នក ត្រូវ ពិនិត្យ ឲ្យបាន ច្បាស់ថាអ្នកអភិវឌ្ឍន៍នោះមានប្លង់រឹងមេមួយសម្រាប់គម្រោងអភិវឌ្ឍន៍។ កញ្ញា ឡាយ សូលីដា មេធាវីប្រចំាក្រុមហ៊ុនច្បាប់មួយនៅក្រុងភ្នំពេញបាននិយាយថា «មុនពេល ទិញ បុរី ត្រូវ ប្រាកដ ថាគម្រោង បុរីនោះ មានការ ចុះបញ្ជី អាជ្ញា បណ្ណ អនុញ្ញា ត ត្រឹម...

  • អ្នកចង់​ទិញ​លំនៅ​ដ្ឋាន​ប្រភេទបុរី គួរ​ស្វែង​យល់​ពី​ចំណុច​ទាំង​នេះ

    ភ្នំពេញ៖ មុនពេល​អ្នក​ទិញលំនៅ​ដ្ឋាន​នៅ​ក្នុង​គម្រោង​បុរីមាន​ចំនុច​មួយ​ចំនួន​អ្នក​ត្រូវ​ពិចារ​ណា​ឲ្យ​បាន​ម៉ត់​ចត់​មុនពេលអ្នកសម្រេចចិត្តទិញលំនៅដ្ឋានប្រភេទនេះ ។​ អ្នកអភិវឌ្ឍន៍ជាច្រើនបានហៅខ្លួន ឯងថាបុរី ប៉ុន្តែ​ជាក់​ស្តែង​មាន​តែ​ឈ្មោះ​តែ​ប៉ុណ្ណោះ​ដោយ​គ្មាន​ការ​ទទួល​ស្គាល់ ឬឯកសារផ្លូវច្បាប់ណាមួយឡើយ ការ​ហៅ​បែប​នេះ​ដើម្បី​ធ្វើ​ពាណិជ្ជ​កម្ម​ផ្សព្វ​ផ្សាយ​តែប៉ុណ្ណោះ។ អ្នកទិញត្រូវ​តែពិនិត្យ​ឲ្យបាន​ច្បាស់​លាស់​មុន​នឹង​សម្រេច​ចិត្ត​ទិញ​តួយ៉ាង​មាន​ឯកសារ​ធំៗ​ចំនួន៥​ដែល​អាច​ធ្វើឲ្យយើងប្រាកដក្នុងចិត្តមុនពេលអ្នកសម្រេចចិត្តទិញ ។ ឯកសារចាំបាច់សំខាន់ៗទាំង៥ មានដូចជា៖ ប្លង់​រឹង​លិខិត​ចុះ​បញ្ជី​ក្រុម​ហ៊ុន​ផែន​ការ​មេអាជ្ញា​ប័ណ្ណ​សាងសង់​ និងអាជ្ញាប័ណ្ណបុរី ។ ប្លង់រឹង៖ អ្នកត្រូវប្រាកដថាម្ចាស់គម្រោងមានសិទ្ធិកាន់​កាប់ស្របច្បាប់ទៅលើគម្រោងអភិវឌ្ឍន៍​នេះ ហើយ​​​គម្រោងបុរីដែលអ្នកមានបំណងទិញត្រូវមានប្លង់រឹងមេមួយដែល​ត្រូវ​ធ្វើ​ការបែង​ចែក​ប្លង់​រឹង​ទៅ​ឲ្យ​ម្ចាស់​ផ្ទះ​នីមួយៗ​ជាចំាបាច់។​ ឯកសារខាងលើ​វាពិត​ជាចំណុច​ចាំបាច់​ត្រូវយល់​ដឹង​ដើម្បី​កុំឲ្យមាន​ការ​ខាត​បង់​ថវិការជា​យ​ថាហេតុនៅពេលអ្នកទិញគម្រោងបុរីណាមួយ ។ លិខិតចុះបញ្ជីក្រុមហ៊ុន៖ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ទំាងអស់ត្រូវមកចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ដើម្បី​ទទួល​សិទ្ធិ​ក្នុង​ការ​ប្រកប​របរ​អាជីវកម្ម​នេះ​ជាកាតព្វ​កិច្ច​ដែល​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ត្រូវ​តែបំពេញ​ជាចាំ​បាច់។ នៅពេលដែលគម្រោងមួយមានលិខិតចុះបញ្ជីក្រុមហ៊ុនគ្រាន់តែចង់ប្រាកដថាគម្រោង និង​អ្នក​អភិវឌ្ឍន៍​ដំណើរការគម្រោងអភិវឌ្ឍន៍គម្រោងនេះដោយស្របច្បាប់ ។ ផែនការមេ៖ ផែនការមេរបស់គម្រោងបុរីគឺជាប្លង់មេដ៏សំខាន់របស់គម្រោងប្លង់មេនឹងអាចប្រាប់ថាតើគម្រោង​មានហេដ្ឋារចនាសម្ព័ន្ធដូចម្តេចមានប្លង់លំនៅដ្ឋានដូចម្ត៉េចមិនត្រឹមតែប៉ុណ្ណោះ​មុន​នឹង​ផ្តល់​អាជ្ញា​ប័ណ្ណ​សាង​សង់​ទៅឲ្យគម្រោងអភិវឌ្ឍន៍ណាមួយក្រសួងរៀបចំដែនដីនគរូ​បនីយកម្ម​ និង​សំណង់​បាន​តម្រូវ​ឲ្យម្ចាស់​គម្រោង​ធ្វើបទ​បង្ហាញ​ពីផែន​ការ​មេច្បាស់​លាស់​ជាមុនសិន។​ ការអភិវឌ្ឍន៍​ទំាង​អស់​ត្រូវ​គោរពតាម​គោលការណ៍នៃការ​ផែនការមេ​សម្រាប់​​​អភិវឌ្ឍន៍ទីក្រុង និយាយ​ជារួម​ការមាន​ផែន​ការ​មេមួយ​ច្បាស់​លាស់​​វាពិតជាធ្វើ​ឲ្យ​គម្រោង​​បុរីនោះ​ធ្វើឡើងប្រកបដោយស្តង់ដារកាន់តែប្រសើរឡើង។ អាជ្ញាប័ណ្ណសាងសង់៖ ក្រៅពីផែនការមេគម្រោងបុរីនោះត្រូវតែមានអាជ្ញាប័ណ្ណសាងសង់ត្រឹមត្រូវដែលចេញ​ដោយ ក្រសួងរៀបចំដែនដីនគរូ​បនីយកម្ម...

  • កត្ដា​គួរ​ពិចារណា មុន​នឹង​ទិញ​អចលនទ្រព្យ​បង់​រំលស់ ពីអ្នកជំនាញហិរញ្ញវត្ថុ  

    ភ្នំពេញ៖ ខណៈ​វិស័យ​អចលនទ្រព្យ​ កំពុង​មាន​ការ​ប្រកួត​ប្រជែង​យ៉ាងខ្លាំង​នៅ​កម្ពុជា នាពេល​បច្ចុប្បន្ន ក្រុម​ហ៊ុន​លក់​អចលនទ្រព្យ​ ក៏​កំពុង​​ប្រើ​វិធី​សាស្រ្ដ​ផ្សេងៗគ្នា ដើម្បីបង្កើន​ការ​លក់​ចេញ​របស់​ខ្លួន​ទៅ​កាន់​អតិថិជន​គោលដៅដែរ ​។ ព្រោះ​តែ​ការ​ប្រកួត​ប្រជែង​រឹត​តែ​ខ្លាំង​នាពេលនេះ បញ្ហា​ប្រឈម​ក៏​កំពុង​កើត​មាន​ដែរ​ចំពោះ​អតិថិជន​មួយចំនួន​ដែល​កំពុង​មាន​តម្រូវ​ការ​អចលនទ្រព្យ​ ពិសេស​តាមរយៈការ​ទិញ​អចលនទ្រព្យ​បង់រំលស់។ ដូច្នេះ​កត្ដា​គួរ​ពិចារណាមួយចំនួន​មុន​នឹង​សម្រេច​ចិត្ដ​ទិញ អចលទ្រព្យ ថ្ងៃ​នេះ ពាណិជ្ជកម្ម​កម្ពុជា បាន​សម្ភាសន៍ អ្នក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ គឺ លោក ង៉ែត ជូ អ្នក​ប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន Emerging Markets Consulting ​បង្ហាញ​នូវ​ទស្សនៈ​មួយ​ចំនួន ដើម្បីទុកជាគិត​ដល់​ប្រជាពលរដ្ឋ​គ្រាន់​យក​ទៅពិចារណា ។ លោក​...

  • ៥គន្លឹះសំខាន់ៗពីអ្នកជំនាញសម្រាប់រៀបចំផ្ទះថ្មីឲ្យ​មាន​ហុងស៊ុ​យល្អ

    ភ្នំពេញ៖ ការស្វែងរកផ្ទះលើកដំបូងរបស់អ្នកគឺជាជំហានដ៏ធំមួយនៅក្នុងជីវិតរបស់អ្នក ការស្វែង​រក​ទីតាំង​ល្អមួយការជ្រើសរើសប្រភេទផ្ទះទៅតាមថវិការបស់អ្នក បន្ទាប់​មក​ត្រូវ​ផ្លាស់​ប្តូរ​ចូល​ទៅនៅ​ក្នុង​ផ្ទះនោះ​ គឺជាដំណើរការដ៏វែងមួយ និងមានភាពស្មុគស្មាញ។​ហើយនៅពេលខ្លះ​អ្នកប្រហែល​ជារកបាន​ផ្ទះដ៏ល្អមួយ​បាន ហើយ​ផ្ទះនេះ​ប្រហែល​មាន​តែសំបក​ផ្ទះ​ប៉ុណ្ណោះ​ដូចនេះ​យើង​ត្រូវការ​កែលម្អខ្លះ​បន្ថែម​ទៀត​។ ការកែលម្អផ្ទះថ្មីនឹងក្លាយជាកិច្ចការមួយផ្សេងទៀតដែលនឹងត្រូវការពេលវេលាថវិកានិងការយកចិត្តទុកដាក់។ ខាងក្រោមនេះគឺជាគន្លឹះសំខាន់ៗមួយចំនួនសម្រាប់អ្នកទិញផ្ទះលើកដំបូងដើម្បីជួយក្នុងការតុបតែងផ្ទះថ្មីរបស់អ្នកដែលណែនាំដោយអ្នកជំនាញ​របស់ Realestate.com.kh។ ១.គំនិតក្នុងរចនាផ្ទៃក្នុង៖ មុនពេលអ្នកចាប់ផ្តើមការរចនាតុបតែងអ្នកត្រូវគិតពីរចនាបថដែលអ្នកចង់បានសម្រាប់ផ្ទះថ្មីរបស់អ្នក។ ជាមួយគ្នានេះបានគំនិតនៃការរចនាបីប្រភេទផ្សេងគ្នាដែលអ្នកអាចជ្រើសរើសបានរួមមាន៖ រចនាបថ​បុរាណ រចនាបថបែបទទំនើប និងរចនាបថបែបសហសម័យ។ មិន​ថាអ្នក​ជ្រើស​រើស​គោល​គំនិត​ណាក៏​ដោយ​គោល​ដៅរួម​គឺត្រូវ​ធ្វើឲ្យ​ចន្លោះ​នៅក្នុងផ្ទះ​ក្លាយ​ទៅ​ជា​បន្ទប់​ដែល​អាច​ប្រើប្រាស់​ដោយ​ភាពបត់​បែន​តាម​ការ​ចង់​បាន ។​ នៅកម្ពុជាប្រជាជនជឿជាក់លើហុងស៊ុយ ហើយ​ជឿថា​ការរៀប​ចំប្លង់​ត្រឹមត្រូវ​នឹងផ្តល់​សំណាង​កាន់​តែច្រើន​ដល់គ្រួសារ។ ដូច្នេះអ្នកគួរតែពិចារណាគំនិតនេះ នៅពេលកែលម្អ និង​តុប​តែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយសារវានឹងបង្កើនឱកាសនៃការលក់អចលនទ្រព្យរបស់អ្នកនៅពេលអនាគត។ ២.ផែនការថវិកា៖ ម្ចាស់ផ្ទះត្រូវមានផែនការថវិការមុននឹងពិចារណាពីផែនការនៃការរចនាតុបតែងផ្ទះ។ អ្នក​អាច​ឲ្យ​ក្រុម​ហ៊ុន​រចនាប្លង់ឲ្យត្រួតពិនិត្យមើលថាតើប្លង់បាតនៃផ្ទះរបស់ត្រូវជាមួយនឹងថវិការរបស់អ្នកដែរឬទេ។ គំនូរ​ព្រាងមួយ(ប្លង់ព្រាង)ត្រូវបានរចនាឡើងដោយអ្នករចនាម៉ូតរបស់ក្រុមហ៊ុន ដើម្បី​បង្ហាញ​ម្ចាស់​ផ្ទះ​ដើម្បី​ធ្វើការសម្រេចចិត្តបន្ទាប់មកតម្លៃពិតប្រាកដលើការកែកម្អនឹងចេញឲ្យម្ចាស់ផ្ទះ។ ​​ពេលនោះអ្នកអាចពិនិត្យមើលឡើងវិញប្រសិនតម្លៃនៃការរចនានេះសមនឹងថវិការបស់អ្នកដែរឬទេ។ ជាធម្មតាសម្រាប់សេវាកម្មនេះនៅកម្ពុជាតម្លៃសវាកម្មកែលម្អផ្ទះអាចមានចាប់ពី៤,០០០ដុល្លារ។...

  • ផ្សារ រាត្រីកុងទីន័រថ្មី១ទៀត នៅសៀមរាបបង្កើត ដោយ វិនិយោគិន ខ្មែរនឹង ថៃចាប់បើកក្នុង ខែតុលា

    សៀមរាប៖ ផ្សាររាត្រីកុងទីន័រ«ផាម»(Palm Container Night Market) គឺ ជា ផ្សារ កុង ទីន័រ ថ្មី ១ទៀត ដែល បាន បង្កើត ឡើង ដោយ វិនិ យោ គិន ខ្មែរ រួមសហការភាគហ៊ុន និង វិនិយោគិន ថៃ កំពុង តែ ពង្រីក ខ្លួន នៅ...

  • Parkson Mall គ្រាន់ តែ ជា ផ្នែក មួយ នៃ អគារ ផ្សារ ទំនើប Phnom Penh Mega Mall ប៉ុណ្ណោះ

    ភ្នំពេញ៖ មហាជន ភាគ ច្រើន បាន យល់ ច្រឡំ និង បាន ហៅ ផ្សារ ទំនើ ខ្នាត យក្ស មួយ ដែល កំពុង ត្រៀម ខ្លួន ប្រកួត ជា មួយ ផ្សារ ទំនើប របស់ ជប៉ុន នោះ ថា Parkson Mall...

  • ចិនបោះទុន ៨៨០លានដុល្លារកសាងព្រលានយន្តហោះថ្មីនៅសៀមរាប

    យោងតាមសារពត៌មានប្រជាជនចិន បានឲ្យដឹងប៉ុន្មានម៉ោងមុននេះថា កម្ពុជាទើបតែបាន ចុះហេត្ថលេខអនុញ្ញាតិ្ត ដល់ក្រុមហ៊ុនចិន ក្នុងការវិនិយោគ កសាងព្រលានយន្តហោះថ្មីមួយនៅសៀមរាប។ ក្រុមហ៊ុនដែលទទួលបានសិទ្ធិនោះគឺក្រុមហ៊ុនរដ្ឋចិន Yunan Investment Holding ដែលមានសិទ្ធិគ្រប់គ្រង រកសីុលើព្រលានយន្តហោះថ្មីរយៈពេល ៥៥ឆ្នាំ។ រដ្ឋាភិបាលកម្ពុជា ក៏បានកំពុងតែ ចចារ សំណង ជូនក្រុមហ៊ុនបារាំងដែលកំពុងតែមានសិទ្ធិគ្រប់គ្រងព្រលានយន្តហោះចាស់ផងដែរ។ ព្រលានយន្តហោះថ្មីមានចំងាយ៥០ គីទ្បូម៉ែត្រ ក្រៅក្រុងសៀមរាប នឹងសង់លើផ្ទៃដី រហូតដល់ ៧៥០ ហិតាឯនោះ។ បច្ចុប្បន្ន ក្រុមហ៊ុន កំពុងតែ រៀបចំដី...

  • ទួលគោកកំពុងក្លាយជាតំបន់លំនៅដ្ឋានដ៏ល្អបំផុតលំដាប់ទី២ បន្ទាប់ពីតំបន់បឹងកេងកង

    ទីតាំងស្ថិតនៅប៉ែកខាងជើងនៃរាជធានីភ្នំពេញ ទួលគោកកំពុងទាក់ទាញជនបរទេស និងអ្នកក្នុងស្រុកជាពិសេស ដោយសារតែតម្លៃដីធ្លីនៅបឹងកេងកងមានការកើនឡើងយ៉ាងខ្លាំងក្នុងរយៈប៉ុន្មានឆ្នាំកន្លងមកនេះ។ តម្លៃដីធ្លីដ៏ខ្ពស់នៅបឹងកេងកងបានផ្លាស់ប្តូរគំនិតរបស់អ្នកចំណូលថ្មីឲ្យផ្លាស់ប្តូរទៅរកទីតាំងដែលមានតម្លៃទាបប៉ុន្តែមានសក្តានុពលខ្លាំងដូចជានៅតំបន់ទួលគោកជាដើម។ បច្ចុប្បន្ននេះទួលគោកកាន់តែមានការពេញនិយមសម្រាប់អ្នកចំណូលថ្មី ជាពិសេស ជនបរទេសដែលកំពុងស្វែងរកទីលំនៅអចិន្រ្តៃយ៍នៅកម្ពុជា។ លោក ស៊ន សៀប ស្ថាបនិក និងជានាយកក្រុមហ៊ុនឃីរៀលអ៊ីស្ទេតបានមានប្រសាសន៍ថា “ទួលគោកត្រូវបានចាត់ទុកថាជាតំបន់លំនៅដ្ឋានតាំងពីយូរមកហើយជាមួយនឹងលក្ខណៈពិសេសជាច្រើននៃតំបន់។ វាត្រូវបានគេចាត់ទុកថាជាតំបន់លំនៅដ្ឋានដ៏ល្អបំផុតលំដាប់ទី២បន្ទាប់ពីតំបន់បឹងកេងកងដែលជាទីតាំងល្អបំផុតនៅរាជធានីភ្នំពេញ។ ថ្មីៗនេះមានគម្រោងថ្មីមួយចំនួនដែលបានដំណើរការដូចជា៖ គម្រោង Gateway និងគម្រោងជាច្រើននៅមជ្ឈមណ្ឌលទីក្រុងភ្នំពេញ​ (PPCC) ដែលរួមធ្វើឲ្យទួលគោកកាន់តែមានភាពទាក់ទាញ។​” លោក សៀប  បានពន្យល់ថា ដំណើរការអភិវឌ្ឍន៍ទាក់ទងនឹងវិស័យលំនៅដ្ឋាន ពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធនៅទួលគោកគឺស្រដៀងនឹងតំបន់បឹងកេងកងដែរ។ ដូច្នេះការអភិវឌ្ឍន៍នឹងបន្តទៅមុខដូចទៅនឹងការអភិវឌ្ឍន៍នៅតំបន់បឹងកេងកង ហើយនៅពេលអនាគតយើងនឹងមានតំបន់បឹងកេងកងមួយទៀតនៅទួលគោក។” ផ្ទះសម្រាប់ជួល...

  • គីម ហ៊ាង៖ សមាគមន៍CVEA បើកសាលាបង្រៀនផ្នែកដីធ្លីមិនមែនដើម្បីលុយតែដើម្បីធនធានមនុស្សនៅកម្ពុជា

    ជាប្រធានសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនៅកម្ពុជា និងជាអគ្គនាយក​ក្រុមហ៊ុ​ន​ Khmer Real Estate លោក គីម ហ៊ាង បានមានប្រសាសន៍កាលពីពេលថ្មីៗនេះនៅក្នុងវេទិកាភាពជោគជ័យរបស់ភ្នាក់ងារអចលនវត្ថុ កាលពីពេលថ្មីៗកន្លងទៅនេះថា សមាគមន៍CVEA នឹងបើកសាលាបង្រៀនផ្នែកដីធ្លីនៅកម្ពុជានៅពេលឆាប់ៗនេះ។ បណ្ឌិតដ៏មានប្រជាប្រិយភាពរូបនេះបានបន្តថា សមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនៅកម្ពុជាCVEA បើកសាលាបង្រៀនផ្នែកដីធ្លីមិនមែនបើកដើម្បីលុយនោះទេពោល គឺដើម្បីបង្រៀនកូនខ្មែរជំនាន់ក្រោយឲ្យយល់ពីអ្វីហៅថាការរកស៊ីផ្នែកដីធ្លី។ លោកបន្តថា  សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា (CVEA) នឹង​ចាប់ដៃ​ជាមួយ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​នៃ​ប្រទេស​ម៉ាឡេស៊ី (UTM) ដែលជាសកលវិទ្យាល័យដែលបង្កើតឡើងរយៈពេល១០០ឆ្នាំបកហើយនោះ ដើម្បី​បង្កើត​សាលា​បណ្ដុះបណ្ដាល​ជំនាញ​ផ្នែក​អចលនទ្រព្យ​មួយ​នៅ​កម្ពុជា នៅពេល​ខាងមុខនេះ​។ ដែល អនុស្សារណៈ​នៃ​ការយោគយល់​គ្នា (MOU)...