• ចំណុចសំខាន់ៗគួរយល់ដឹងអំពីការឆបោកនៅក្នុងវិស័យអចលនទ្រព្យ

    ភ្នំពេញ៖ ទោះបីជាកម្ពុជាមាន​កំណើន​វិស័យ​អចលន​ទ្រព្យ​កើន​ឡើង​យ៉ាង​ខ្លាំង​ក៏ដោយ​ប៉ុន្តែ​នៅតែ​មាន​អ្នក​អភិវឌ្ឍន៍​មួយចំនួន បាន​កេង​បន្លំ​ក្នុង​វិស័យ​ផង​ដែរ​ជាមួយ​ការ​ផ្តល់​នូវរាល់​ព័ត៌មាន​ដែល​មិន​មាន​ភាព​ច្បាស់​លាស់ដើម្បីកេងយកផលចំណេញក្នុងរយៈ ពេលខ្លី។ ដោយសារតែមានភាពធូរលុងនៃបទបញ្ញត្តិក៏ដូចជាស្តង់ដារអាជីវកម្មមានភាពច្របូកច្របល់ក្នុងវិស័យអចលនទ្រព្យដែលធ្វើឲ្យអ្នកទិញមិនបានដឹងថាពួកគេកំពុងត្រូវបានគេបោកប្រាស់។ វាយឺតពេលទៅហើយនៅពេលដែលពួកគេបានដឹងថាខ្លួនកំពុងត្រូវបានគេបោកប្រាស់ហើយប្រសិនបើអ្នកមិនមានការប្រុងប្រយ័ត្នវាអាចធ្វើឱ្យអ្នកខាតបង់ហិរញ្ញវត្ថុដោយឥតប្រយោជន៍! ខាងក្រោមនេះគឺជាព័ត៌មាន​សំខាន់ៗមួយ​ចំនួនដែល​ក្រុម​អ្នក​ជំនាញ​នៅ Realestate.com.kh ដែល​យើង​គួរ​ស្វែង​យល់ មុន​នឹង​ទិញ​អចលទ្រពញយ ដើម្បី​ជៀសវាងពីការឆបោក៖ ១. ម្ចាស់ក្លែងក្លាយ ការឆបោកនេះជាប់ពាក់ព័ន្ធនឹងនរណាម្នាក់ដែលតាំងខ្លួនជាម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យមួយ។ អចលន​ទ្រព្យទាំងនេះគឺភាគច្រើនជាអចលនទ្រព្យនៅទំនេរ។ អ្វីដែលអ្នកអាចធ្វើបានគឺសាកសួរ ឬ​មាន​នរណាម្នាក់ទៅសួរអ្នកជិតខាង និងប្រធានភូមិអំពីអចលនទ្រព្យ និងប្រវត្តិរបស់ម្ចាស់ដីនោះ។ បន្ទាប់មកពិនិត្យថាតើមានភាពខុសគ្នារវាងព័ត៌មានរបស់ពួកគេ និងព័ត៌មានរ​បស់​អ្នក​លក់​យ៉ាង​ដូច​ម្តេច​។ ជាថ្មីម្តងទៀតការត្រួតពិនិត្យលើប្លង់កម្មសិទ្ធិគឺមានសារៈសំខាន់ណាស់ប្រសិនបើម្ចាស់មិនអាចទទួលបាន​ប្ល​ង់កម្មសិទ្ធិនោះគឺមានអ្វីមួយមិនប្រក្រតីជាមិនខាន។ ត្រូវទៅរកអាជ្ញាធរពាក់ព័ន្ធ និង​ស្វែង​រកថា​តើពួក​គេគឺជាម្ចាស់ពិតប្រាកដ  ឬមិនមែនមុនពេលដែលអ្នកប្រគល់ប្រាក់ឲ្យពួកគេ។ ផ្ទះដាក់លក់មុនគម្រោងចេញជាផ្លូវការ៖ មានគម្រោងមួយចំនួនបានដាក់លក់មុនពេលចាប់បើកដំណើរការសាងសង់ ដែល​ការដាក់​លក់​នេះ​អាច​​ជាការប្រមូលថវិការ សម្រាប់យកទៅផ្គត់ផ្គង់ការសាងសង់ ឬភាសា​សាមញ្ញ​គេហៅ​ថាធ្វើ​នំអត់​ម្សៅ។...

  • សហគ្រាសធុនតូច និងមធ្យម​ចុះបញ្ជីដោយស្ម័គ្រចិត្តនឹង​លើក​លែង​ពន្ធ​លើប្រាក់​ចំណូល​ចំនួន២ឆ្នាំ

    សហគ្រាសធុនតូច និងមធ្យម (Small & Medium Enterprises) ដែល​បាន​ចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងកំឡុងឆ្នាំ ២០១៧-​២០១៨​ ត្រូវ​បាន​លើក​លែង​ពន្ធ​លើប្រាក់​ចំណូល​ចំនួន២ឆ្នាំដោយគិតចាប់ពីឆ្នាំដែលទទួលបានប្រាក់ចំណូលដំបូង ចំពោះសហគ្រាសដែលពុំទាន់មានប្រាក់​ចំណូល​ ឬ ចាប់ពីឆ្នាំដែលបានចុះបញ្ចីពន្ធដារ ​ចំពោះ​សហគ្រាស​ដែលមាន​ប្រាក់​ចំណូល​រួច​ហើយ។ ក្នុងរយៈពេលលើកលែងពន្ធលើប្រាក់ចំណូលនេះ សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម ត្រូវ​បាន​​​លើកលែងពីការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា ។ គួរបញ្ជាក់ថា ផុត​រយៈ​ពេល​លើក​លែង​ពន្ធ​លើ​ប្រាក់​ចំណូល​នេះ​សហគ្រាស​ធុនតូច​ និង​សហ​គ្រាស​ធុន​មធ្យម​ត្រូវ​បង់​ពន្ធ​លើ​ប្រាក់​ចំណូល​ និង​ពន្ធ​អប្បបរ​មា​ទៅ​តាម​លក្ខណ្ឌ​នៃបទ​បញ្ញត្តិ​ និងច្បាប់​ស្តីពី​សារ​ពើ​ពន្ធ​ជាធរមាន។ សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម ដែល​មិន​បាន​មក​ចុះបញ្ជី​ដោយ​ស្ម័គ្រ​ចិត្ត​និង​មិន​អាច​ទទួល​​បានការលើកលែងពន្ធលើប្រាក់ចំណូលដូចជំរាបជូនខាងលើនេះទេ ។ អ្វីទៅជា “សហគ្រាសធុនតូច”? សហគ្រាសធុនតូចសំដៅដល់អាជីវកម្មគ្រប់ប្រភេទដែលមានផលរបប្រចាំឆ្នាំ​​(ការលក់ប្រចាំឆ្នាំ)​ចាប់ពី 250 លានរៀល = $62,500 ដល់ 700 លានរៀល = $175,000 ឬជា​សហ​គ្រាស​ដទៃទៀត​ដែល​កម្មវត្ថុ​នៃការចុះបញ្ជីពន្ធដារ​ជាអ្នក​ជាប់​ពន្ធ​តូច​ស្រប​តាម​ច្បាប់​នៃបទ​បញ្ញត្តិ​និង​ច្បាប់​ស្តីពីសារ​ពើពន្ធ​ជាធរមាន ។ អ្វីទៅជា “សហគ្រាសធុនមធ្យម”?  សហគ្រាស​ធុន​មធ្យមសំដៅ​ដល់​អាជីវកម្ម​គ្រប់​ប្រភេទ​ដែល​មាន​ផល​​រប​ប្រចាំឆ្នាំ​​ (ការលក់ប្រចាំឆ្នាំ)​ ចាប់ពី 700 លានរៀល = $175,000 ដល់ 2,000 លានរៀល = $500,000 ឬជាសហគ្រាសដទៃទៀតដែលកម្មវត្ថុនៃការចុះបញ្ជីពន្ធដារ​ជាអ្នក​ជាប់​ពន្ធ​មធ្យម​ស្រប​តាម​ច្បាប់​នៃបទបញ្ញត្តិ...

  • Samsung នឹងបង្ហាញ Galaxy Note 8 នៅថ្ងៃស្អែក នេះហើយ!

    ភ្នំពេញ, ២១​ សីហា២០១៧៖ មិនដល់ប៉ុន្មានថ្ងៃទៀតទេ ការដាក់បង្ហាញជាផ្លូវការនូវទូរស័ព្ទ SAMSUNG GALAXY NOTE 8 នឹងធ្វើឡើង។ ​ មនុស្សជាច្រើននៅក្នុងពិភពលោក នឹងត្រូវធ្វើការតម្រង់ជួរនៅហាងនៅថ្ងៃទី២៣ខែសីហាឆ្នាំ២០១៧​ ដើម្បីរង់ចាំមើលបច្ចេកវិទ្យាជំនាន់ចុងក្រោយបង្អស់របស់ ក្រុមហ៊ុន SAMSUNG ដោយផ្ទាល់ភ្នែក នោះគឺ Galaxy Note 8 ដ៏អស្ចារ្យ។ ទើបតែរយះពេលបីខែកន្លះកន្លងផុតទៅ ក្រុមហ៊ុន SAMSUNG បានដាក់បង្ហាញនូវ The Galaxy S8 របស់ខ្លួន។...

  • អេមម៉ង ! ម្ហូបក្តៅៗ ហុយៗ ដឹកដល់ទីកន្លែងជាមួយប្រូម៉ូសិនពិសេស

    ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគេសង្កេតឃើញថាសេវាកម្មដឹកជញ្ជូនទំនិញផេ្សងៗ មិនថាជារបស់របរប្រើប្រាស់ប្រចាំថ្ងៃ ខោអាវសម្លៀកពាក់… សូម្បីតែជាគ្រឿងបរិភោគផេ្សងៗ មានជាម្ហូបអាហារចំអិនស្រាប់ៗ ស៊ុប ភេស្ជៈ កាហ្វេក៏មានដាក់បន្ថែមនូវសេវាកម្មដឹកជូនដល់ទីកន្លែងសម្រាប់អតិថិជនផងដែរ ក្នុងន័យបង្កើនភាពងាយស្រួល និងតំរូវការជូនដល់អតិថិជនរបស់ខ្លួន។ ដោយសម័យបច្ចុប្បន្ននេះមនុស្សគ្រប់រូបសុទ្ធតែមានភាពមមាញឹកក្នុងការងារ ក៏ដូចជាអាជីវកម្មផ្សេងៗ និងជាពិសេសបញ្ហាស្ទះចរាចរណ៍ ដែលមិនអាចអនុញ្ញាតឱ្យមានពេលគ្រប់គ្រាន់ទៅទទួលទាននៅភោជនីយដ្ឋាន ឬហាងកាហ្វេនានា…   ដោយមានសំណើរជាច្រើនពីអតិថិជនអំពីសេវាកម្មដឹកជញ្ចូននេះហើយ ទើបផាកកាហ្វេបានដាក់ដំណើរការនូវសេវាកម្មដឹកជញ្ចូនម្ហូបអាហារទៅកាន់ទីកន្លែងរបស់អតិថិជន។​ ដែរសេវាកម្មនេះផងដែរបានដំណើរការអស់រយៈពេលជិតមួយខែកន្លងមកហើយ។ លោកអ្នកអាចទំនាក់ទំនងមក លេខទូរសព្ទសេវាដឹកជញ្ជូនរបស់ផាកកាហ្វេដែលមានលេខទំនាក់ទំនង៖ ០២៣ ៩២០ ៩២០ ធានាក្នុងរយៈពេលពី២៥នាទី ម្ហូបអាហារក្តៅៗ ភេជ្ជសៈ កាហ្វេនិងត្រូវបានរៀបចំ វេចខ្ចប់ដោយអនាម័យ ស្តង់ដារត្រឹមត្រូវ...

  • បុគ្គលជោគជ័យច្រើនទទួលបានការជួយពីស្ត្រីដែលជាដៃគូជីវិត

    បុគ្គលជោគជ័យភាគច្រើន ជាមនុស្សដែលតែងតែទទួលបានការគាំទ្រ និងជួយជ្រំជ្រែងពីមនុស្សជុំវិញខ្លួន ពិសេសដៃគូជីវិត ដែលចូលរួមដោះស្រាយបញ្ហា និងចែករំលែកការគិតទាំងការងារទូទៅ និងការរកស៊ីជាដើម។ ស្ត្រីដែលជាដៃគូជីវិតរបស់បុគ្គលជោគជ័យជាច្រើន តែងមានលក្ខណៈពិសេសរៀងៗខ្លួន ពួកគាត់ច្រើនជាផ្នែកមួយយ៉ាងសំខាន់ដែលរុញច្រានឲ្យមានការផ្លាស់ប្តូរ មានការអភិវឌ្ឍន និងជាដៃគូពិភាក្សាដ៏ល្អសម្រាប់អ្នកដែលនាងបានរៀបការជាមួយ រួមគ្នាសម្រេចគោលដៅតែមួយ។ តួយ៉ាង លោក Barack Obama អតីតប្រធានធីបតីអាមេរិកដ៏មានប្រជាប្រិយភាពបានមានប្រសាសន៍នៅក្នុងកម្មវិធីរបស់លោកស្រី Oprah Winfrey ថា៖ មានកិច្ចការច្រើនណាស់ដែលលោកទទួលបានការលើកទឹកចិត្ត និងការផ្តល់ជាយោបល់ពីសំណាក់ភរិយារបស់លោកគឺលោកស្រី Michelle។ លោកបន្តទៀតថា៖ ភរិយារបស់លោកគឺជាផ្នែកមួយដែលនាំឲ្យលោកធ្វើការងារមានតុល្យភាព ហើយពេលដែលលោកមានភាពស្មុកស្មាញនឹងការងារ ភរិយារបស់លោកនេះហើយជាមនុស្សដែលជួយចែករំលែកភាពស្មុកស្មាញទាំងនោះ។ មហាសេដ្ឋីវ័យក្មេងចំណាត់ថ្នាក់លេខ៤លើពិភពលោក លោក...

  • ក្រសួងការងារនឹងដំឡើងប្រាក់ឈ្នួលកម្មកររោងចក្រទាបបំផុត១៦០ដុល្លារនៅឆ្នាំ២០១៨

    ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ចាជីវៈ កំពុងដឹកនាំពិភាក្សាដំឡើង ប្រាក់ឈ្នួល អប្បបរមាសម្រាប់ឆ្នាំ២០១៨ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលយ៉ាងទាបបំផុត ១៦០ ដុល្លារ ក្នុងមួយខែ សម្រាប់កម្មករនិយោជិត និងយ៉ាងទាបបំផុត១លានរៀល សម្រាប់មន្ត្រីរាជការ។នេះបើយោងតាមប្រសាសន៍របស់ឯកឧត្ដម អ៊ិត សំហេង។ លោកបន្តថា សម្រាប់ឆ្នាំ២០១៧នេះ កម្មករនិយោជិតម្នាក់ៗទទួលបានប្រាក់ឈ្នួល អប្បបរមា ១៥៣ដុល្លារ រួមនឹងអត្ថប្រយោជន៍ផ្សេងៗអាច ទទួលបានប្រាក់ចំណូលពី១៧០ ទៅ១៨១ដុល្លារ បើគិតទាំងប្រាក់ការងារបន្ថែមម៉ោង និងប្រាក់ រង្វាន់ផ្សេងៗទៀតអាចទទួលបានពី ២០០ដុល្លារ ទៅ៣០០ដុល្លារក្នុងមួយខែ។ កម្មករ កម្មការនីទាំងអស់ទទួលប្រាក់ឈ្នួលជាមធ្យមប្រមាណ ជាង២.០០០លានដុល្លារអាម៉េរិក...

  • គ្រាន់តែបុគ្គលិកចេញមើលសូរ្យគ្រាស២នាទីកន្លះ ធ្វើឲ្យអាមេរិកខាតលុយជិត៧០០លានដុល្លារ

    កាលពីថ្ងៃចន្ទកន្លងទៅនេះមនុស្សជាច្រើននៅសហរដ្ឋអាមេរិកបានភ្ញាក់ផ្អើលចេញមកមើលបាតុភូតសូរ្យគ្រាសច្រើនកុះករ ដែលជាហេតុនាំឲ្យសេដ្ឋកិច្ចអាមេរិកត្រូវខាតបង់ប្រាក់ជិត ៧០០ លានដុល្លារ ក្នុងរយៈពេល២នាទីកន្លះ ។ តាមការប៉ានស្មានរបស់ការិយាល័យស្ថិតិការងារអាមេរិកឲ្យដឹងថា មានបុគ្គលិកប្រមាណ ៨៧លាននាក់ កំពុងរកចំណូលជាមធ្យម ២៣.៨៦ ដុល្លារក្នុងមួយម៉ោង ដូចច្នោះបើពួកគេចំណាយពេល២០ នាទីដើម្បីចាំមើលសូរ្យគ្រាស ពួកគេនឹងត្រូវខាតបង់ប្រាក់ ៧.៩៥ ដុល្លារក្នុងម្នាក់ ។ សរុមមកអាមេរិកត្រូវខាតប្រាក់អស់ ៦៩៤ លានដុល្លារដោយសារបុគ្គលិករងចាំមើលសូរ្យគ្រាសរយៈពេល ២ នាទីកន្លះ ។ តាមការលើកឡើងរបស់នាយកក្រុមហ៊ុន Challenger, Gray & Christmas ឲ្យដឹងថាបុគ្គរបស់លោកជាច្រើនបានចេញទៅមើលសូរ្យគ្រាស...

  • ក្រុមហ៊ុន VietJet បាន ពង្រីកជើងហោះហើរត្រង់ពីសៀមរាប ទៅកាន់ប្រទេសកូរ៉េ

    ក្រុមហ៊ុនអាកាសចរណ៍មួយរបស់វៀតណាម VietJetបានចាប់ផ្តើមភ្ជាប់ការហោះហើរត្រង់ពី អាកាសយានដ្ឋានអន្តរជាតិសៀមរាប ទៅកាន់ប្រទេសកូរ៉េ។ នេះបើយោងតាមភ្នាក់ងារសារព័រមានជាតិ។ ក្រុមហ៊ុននេះ បានប្ដេជ្ញានឹងបង្កើនការហោះហើរពីកម្ពុជា ទៅបណ្ដាប្រទេសផ្សេងៗទៀតនៅក្នុង តំបន់អាស៊ាន និងក្រៅតំបន់អាស៊ានផងដែរ ដែលជាហេតុធ្វើឱ្យចរន្តនៃភ្ញៀវទេសចរចូល មកកាន់កម្ពុជាកាន់តែច្រើនឡើង។ លោក គ្រឹះស្ទាន ម៉ូសេបាកឆ៍ ( Christian Mosebach ) នាយកប្រចាំតំបន់ឥណ្ឌូចិន និងមីយ៉ាន់ម៉ានៃក្រុមហ៊ុនអាកាសចរណ៍ VietJetបានមានប្រសាសន៍ថា ជំហានដំបូងនៃកិច្ចប្រតិបត្តិការរបស់ VietJet បានចាប់ផ្ដើម បើកការហោះហើរ ជាប្រចាំថ្ងៃពីសៀមរាប ទៅទីក្រុងហាណូយប្រទេសវៀតណាម ហើយភ្ជាប់ទៅប្រទេសកូរ៉េផ្ទាល់តែម្ដងដែល VietJet...

  • តើគួរទិញផ្ទះនៅក្នុងគម្រោងបុរីជាមួយប្លង់រឹង ឬប្លង់ទន់?

    ភ្នំពេញ៖ ជាទូទៅអ្នកអាចទិញលំនៅដ្ឋានជាមួយប្លង់រឹង ឬប្លង់ ទន់ ប៉ុន្តែ ចំណុច សំខាន់ អ្នក ត្រូវ ពិនិត្យ ឲ្យបាន ច្បាស់ថាអ្នកអភិវឌ្ឍន៍នោះមានប្លង់រឹងមេមួយសម្រាប់គម្រោងអភិវឌ្ឍន៍។ កញ្ញា ឡាយ សូលីដា មេធាវីប្រចំាក្រុមហ៊ុនច្បាប់មួយនៅក្រុងភ្នំពេញបាននិយាយថា «មុនពេល ទិញ បុរី ត្រូវ ប្រាកដ ថាគម្រោង បុរីនោះ មានការ ចុះបញ្ជី អាជ្ញា បណ្ណ អនុញ្ញា ត ត្រឹម...

  • ក្រសួងទេសចរណ៍បើកវគ្គបណ្តុះបណ្តាលស្តង់ដារអាស៊ាន សម្តៅលើកកម្ពស់សេវាទេសចរណ៍កម្ពុជា

    កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញទទួលស្វាគមន៍ភ្ញៀវក្នុងផ្នែកការិយាល័យជួរមុខ និងជំនាញរៀបចំបន្ទប់ក្នុងផ្នែកគេហកិច្ច ស្តង់ដាសមត្ថភាពអាស៊ាន នៅរមណីយដ្ឋាន ផាម ហោស៍  ខេត្តកែប ។ វគ្គបណ្តុះបណ្តាលនេះ ចូលរួមដោយសិក្ខាកាមដែលជាមន្ត្រីបង្គោលខេត្តកែប កំពត ព្រះសីហនុ និងកោះកុង និងតំណាងភាគីឯកជនប្រមាណ ២០រូប ក្រោមកិច្ចសហការជាមួយគម្រោង GMS TIIG No.3194-CAM របស់ធានាគារអភិវឌ្ឍន៍អាស៊ី (ADB) ។ ក្រោយបញ្ជប់វគ្គបណ្តុះបណ្តាលសិក្ខាកាម នឹងត្រូវផ្តល់ការបណ្តុះបណ្តាលបន្តលើជំនាញខាងលើ...