• គន្លឹះក្លាយជាអ្នកមានពីសេដ្ឋីអចលនទ្រព្យ លោកឧកញ៉ា សៀ ឬទ្ធី(ភាគ២)

      លោកឧកញ៉ា សៀ ឬទ្ធី ជាស្ថានិក ជាប្រធានក្រុមហ៊ុន Worldbridge Group ជាសហគ្រិនជោគជ័យមួយរូបក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា លោកតែងផ្តល់នូវដំបូន្មានល្អៗទាក់ទងនឹងការរកស៊ី ឬក៏មេរៀនអាជីវកម្មជោគជ័យជាច្រើនក្នុងនាមជាសហគ្រិនចាស់វស្សា។ ចង់ក្លាយជាថៅកែ កុំខ្លាចនឹងធ្វើខ្លួនជាកម្មករ លោកឧកញ៉ាសៀ ឬទ្ធី បានមានប្រសាសន៍ថា ចង់ធ្វើថៅកែគេ កុំខ្លាចនឹងធ្វើខ្លួនដូចកម្មករ។ កាលពីលោករកស៊ីក្នុងវិស័យដឹកជញ្ចូនដំបូង ថៅកែក៏លោក កម្មករក៏លោកដែរ លោកធ្វើជាអ្នកបើកឡានផង អ្នកលើកដាក់ទំនិញផង មិនខ្លាចហត់នឿយឡើយ ហើយក៏ធ្លាប់ប្រឈមគ្រោះថ្នាក់សម្បើមដែរ។ កាលជំនាន់នោះ ដោយសារស្រុកទេសមិនទាន់មានសន្តិភាពពេញលេញនៅឡើយទេ។ រថយន្តដឹកទំនិញរបស់លោកក៏ធ្លាប់ត្រូវបានគេបាញ់៣ដងដែរ តែជាភព្វសំណាងមិនមានប៉ះពាល់ដល់អាយុជីវិតឡើយ។ អ្វីដែលជាបទពិសោធន៍ដ៏មានតម្លៃមួយទៀតនោះ...

  • ឃួន យូអ៊ី៖ពីអ្នកលក់កាហ្វេតាមចិញ្ចើមថ្នល់ ក្លាយជាម្ចាស់ហាងកាហ្វេដ៏ទំនើបមួយក្នុងក្រុងភ្នំពេញ

    លោកឃួន យូអ៊ី ជាស្ថាបនិក និងម្ចាស់ហាងកាហ្វេដ៏ទំនើបមួយ ដែលមានឈ្មោះថា«ស៊ីក្លូកាហ្វេ» មានទីតំាងនៅខណ្ឌទួលទំពួង។ លោកគឺជាសហគ្រិនវ័យក្មេងមួយរបស់កម្ពុជា ដោយបច្ចុប្បន្នកំពុងតែមមា​ញញឹក ក្នុងការគ្រប់គ្រងអាជីវកម្ម ដែលកំពុងតែទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជន ជាពិសេសយុវជនដែលពេញនិយមញុំាកាហ្វេ និងពីភាក្សាកិច្ចការផ្សេងៗ។ លោកចាប់ផ្តើមហាងកាហ្វេដំបូង គឺត្រឹមលក់តាមចិញ្ចើមថ្នល់តែប៉ុណ្ណោះ តែដោយសារមានការគាំទ្រច្រើន និងមានការរីកចម្រើ ក៏បានវិវត្តន៍ពីការលក់តាមចិញ្ចើមថ្នល់ មកមានទីតំាងហាងដ៏ទំនើបមួយវិញម្តង ដើម្បីបំពេញតម្រូវការចេះតែកើនឡើង។ លោកឃួន យូអ៊ី បានថ្លែងប្រាប់ពាណិជ្ជកម្មកម្ពុជាថា« ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងនៅឆ្នាំ២០១២ ពីសាកលវិទ្យាលជាតិគ្រប់គ្រង់ ចង់ចេញរកស៊ី បើកអាជីវកម្មហាងកាហ្វេ តែនៅខ្វះជំនាញ ក៏បានទៅធ្វើការនៅហាងកាហ្វេ និងក្រុមហ៊ុនផ្នែកឌីសាញ ដើម្បីសិក្សាជំនាញបន្ថែម...

  • ៧ ចំណុចគួរត្រៀមទុក បើចង់ក្លាយជាសេដ្ឋីពាន់លាន ពីលោក Brian Tracy

    លោក Brian Tracy នាយកប្រតិបត្តក្រុមហ៊ុន Brian Tracy International និងជាអ្នកនិយាយលើកទឹកចិត្តជាសាធារណៈម្នាក់ដ៏ល្បីល្បាញ​ គាត់តែងតែផ្តល់ដំបូន្មានល្អទៅកាន់មនុស្សជាច្រើន។ ហើយខាងក្រោមនេះជាគន្លឹះខ្លីគួរត្រៀមទុកមុន បើចង់ក្លាយជាសេដ្ឋី ដែលលោក Brian Tracy តែងតែលើកឡើងក្នុងសៀវភៅ Million Dollar Habits របស់លោក ។ ធ្វើគម្រោងឲ្យបានហ្មត់ចត់ ជម្រើសដំបូងដើម្បីក្លាយជាអ្នកមានគឺរកស៊ី ហើយដើម្បីរកស៊ីជោគជ័យអ្នកត្រូវធ្វើគម្រោងឲ្យបានហ្មត់ចត់ ។ មានសំណួរសំខាន់ៗមួយចំនួនដែលអ្នកគួរសួរខ្លួនឯងមុនធ្វើគម្រោងអាជីវកម្មដូចជា អ្វីដែលជាផលិតផលឬសេវាកម្មរបស់យើង អ្នកណាជាអតិថិជន ហេតុអ្វីគេត្រូវិញផលិតផលឬសេវាកម្មរបស់យើង​ អ្នកណាជាគូប្រកួតប្រជែង…….. ។...

  • ដំបូន្មាន មុនចេញរកស៊ីដំបូង ពីសហគ្រិនស្រ្តីវ័យក្មេងអ្នកត្រូវតែដឹងពីកញ្ញាលីម ហ៊ួង

    ការបើកអាជីវកម្មដោយខ្លួនឯង ហាក់ជាបំណងប្រាថ្នាមនុស្សជាច្រើន ជាពិសេសសម្រាប់បុគ្គលចង់មានឯករាជ្យភាពផ្ទាល់ខ្លួន មិនចង់ធ្វើការងារឲ្យគេ និងចង់មានអ្វីជារបស់ខ្លួនឯង។ សម្រាប់ប្រទេសកម្ពុជាសព្វថ្ងៃនេះ ទំនោរនៃគំនិតបើកអាជីវកម្មដោយខ្លួនឯង ហាក់កំពុងដិតដាមដល់យុវជនវ័យក្មេងកម្ពុជាជាច្រើន ឲ្យចង់ប្រឡូកក្នុងវិថីជំនួញ ដោយមិនដឹងខ្លួនក៏មាន ហើយមានអ្នកបានត្រៀមខ្លួនជាស្រេចក៏មាន។ ដោយសារមើលឃើញនូវបញ្ហាមួយចំនួនទាក់ទងនឹងគំនិតរកស៊ី ជាពិសេសការចេញរកស៊ីដំបូង តើសហគ្រិនខ្លួនឯងនឹង ត្រូវត្រៀមអ្វីខ្លះមុនចេញធ្វើអាជីវកម្ម ឬប្រឡូកក្នុងសង្គ្រាមអាជីវកម្មនោះ។ ថ្ងៃនេះតាមរយៈបទសម្ភាសផ្ទាល់ជាមួយសហគ្រិនវ័យក្មេងកម្ពុជាមួយរូប ដែលយើងធ្លាប់បានស្គាល់រួមមកហើយនោះ គឺកញ្ញាលីម ហ៊ួង នឹងធ្វើការចែករំលែកនូវដំបូន្មានល្អៗ ទាក់ទាងការត្រៀមខ្លួនចេញរកស៊ីដំបូងរបស់សហគ្រិនដែលត្រូវការជាចំាបាច់។ កញ្ញាលីម ហ៊ួង មានប្រសាសន៍ថា «តាមរយៈបទពិសោធន៍ដែលធ្លាប់ឆ្លងកាត់ បើចង់បើកអាជីវកម្ម ឬក្រុមហ៊ុនអ្វីមួយ ទំនាក់ទំនង គឺជាចំណុចមួយដ៏សំខាន់ណាស់។...

  • សំ លីនណា៖ពីកូនអ្នកក្រឪពុករត់ម៉ូតូឌុក តែឆ្លាតវៃចេញរកស៊ីពីក្មេងរហូតជោគជ័យ

    លោកស្រី សំ លីនណា បច្ចុប្បន្នជាស្ថាបនិក និងនាយិកាក្រុមហ៊ុនអេលីស គ្រឿងសង្ហារឹម មានប្រវត្តិតស៊ូលំបាកជាច្រើនតំាងពីកុមារភាពមក ដោយលោកស្រីមានអតីតជាកូនច្បងរស់នៅក្នុងត្រកូលអ្នកក្រីក្រម្នាក់ក្នុងតំបន់ទួលគោកនៃទីក្រុងភ្នំពេញ។ ទោះបីជាមិនកើតក្នុងត្រកូលអ្នកមានទ្រព្យក៏ពិតមែន តែឪពុកម្តាយរបស់លោកស្រីពិតជាខិតខំប្រឹប្រែងចិញ្ចឹមកូនៗ រួមទំាងលោកស្រីផងបានយ៉ាងល្អ ដោយម្តាយមានមុខរបរជាជាងកាត់ដេរ និងឪពុកជាអ្នករត់ម៉ូតូឌុកម្នាក់ក្នុងក្រុងភ្នំពេញ។ រស់ជាតិជីវិតរបស់សហគ្រិនស្ត្រីឆ្នើមប្រចាំ២០១៧រូបនេះ ពិតជាតស៊ូខ្លាំងណាស់ ផ្សារភ្ជាប់និងភាពឆ្លាតវៃរបស់លោកស្រីចាប់យកឱកាសចេញរកស៊ី វាបានកែប្រែជីវភាពដ៏ក្រខ្សត់មួយនេះ ឲ្យមានភាពធូធារនាពេលបច្ចុប្បន្ននេះ។ លោកស្រី សំ លីនណា បានថ្លែងប្រាប់ពាណិជ្ជកម្មកម្ពុជាថា «កាលពីកុមារភាព នាងខ្ញុំមានទីលំនៅស្នាក់នៅទួលគោក តំបន់អនាធិបតេយ្យ កើតក្នុងគ្រួសារក្រីក្រ។ ព្រោះតែស្ថិតក្នុងភាពក្រីក្រ ឪពុកម្តាយមិនអាចផ្គត់ផ្គង់ការសិក្សារបាននោះទេ តែដោយសាររៀនពូកែតំាងពីតូច និងមានឱកាសទទួលបានអាហារូបករណ៍ផ្នែកច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ...

  • ៣សំនួរដើម្បីឱ្យមានការអភិវឌ្ឍន៍ខ្លួន ពីប្រធាន នាយកប្រតិបត្ដិសាលាសុវណ្ណភូមិ

    ភ្នំពញ៖ ខណៈ យុវជន មួយ ចំនួន កំពុង មាន តម្រូវ ការ ចំពោះ ចំណេះដឹង ថ្មី ដើម្បី យក ទៅ អភិវឌ្ឍ ខ្លួន បន្ដ នាពេល បច្ចុប្បន្ន លោក ឃឹម ផុន ប្រធាន នាយក ប្រតិបត្ដិស្ថាប័ន អប់រំ NTC Group ដែល...

  • CEO Starbucks៖ យល់ពីអារម្មណ៍អតិថិជន ហើយលក់អារម្មណ៍ក្នុងផលិតផល ដើម្បីជោគជ័យ

    Starbucks ជាឈ្មោះយីហោកាហ្វេដ៏ល្បីរបស់សហរដ្ឋអាមេរិក ដែលត្រូវបានគេទទួលស្គាល់ថា ជាកាហ្វេល្អបំផុតលំដាប់លេខ ១ លើពិភពលោក ហើយបច្ចុប្បន្ននេះ ហើយកាហ្វេដ៏ល្បីមួយនេះមានវត្តមាននៅកម្ពុជាយើងហើយ ដោយបានបើកសាខាចំនួន ២ នៅរាជធានីភ្នំពេញ។ លោក Howard Schultz  នាយកប្រតិបត្តិនៃ ក្រុមហ៊ុនកាហ្វេ Starbucks បានលើកឡើងថា៖«Starbucks ទទួលបានជោគជ័យនិង មានការពេញនិយមពីអតិថិជន ដោយសារ Starbucks យល់ពីអារម្មណ៍ ហើយលក់អារម្មណ៍ក្នុងផលិតផល ឲ្យអតិថិជនរបស់ខ្លួន»។ ចំណុចខ្លាំងរបស់ Starbucks នោះគឺ Starbucks បានផ្ដល់នូវគុណតម្លៃ...

  • រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តវិស័យឯកជនរួមគ្នាដោះស្រាយបញ្ហាទីផ្សារ 

    ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងបើកសិក្ខាសាលាស្តីពី កិច្ច​ពិគ្រោះ​យោបល់​រវាង​អ្នក​ផលិត និងផ្គត់ផ្គង់ផលិតផលខ្មែរ ជាមួយអ្នកប្រើប្រាស់ និងអ្នកចែកចាយបន្ត ដែលរៀបចំឡើង កាល​ពីព្រឹក​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បាន​ជំរុញ​ឲ្យតំណាង​វិស័យឯកជន ធ្វើការពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា ដើម្បី​លើក​ជាសំណូម​ពរផ្សេងៗ​មកកាន់​គណៈអធិបតី ធ្វើការដោះស្រាយតាមការសមស្រប ។ ឯកឧត្កមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា នេះជាលើកទីពីរហើយដែលក្រសួងពាណិជ្ជកម្ម ក្រសួង​ឧស្សា​ហកម្ម​ និងសិប្បកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងទេសចរណ៍ បាន​សហ​ការរៀប​ចំឡើង ដើម្បីកំណត់នូវបញ្ហាប្រឈម...

  • សហគ្រិនវ័យក្មេង៖ បើចប់ថ្នាក់ទី១២ធ្វើការសិនមុនចេញរកស៊ី

    ភ្នំពេញ៖ ខណៈ​យុវវ័យ ​វ័យ​ក្មេង​កម្ពុជា​បច្ចុបន្ន​ កំពុង​មាន​និន្នាការ​ខ្លាំង​ ចំពោះ​ការ​ចង់​ក្លាយ​ជាសហគ្រិន​ភាព ដោយ​មិន​ចង់​ធ្វើ​ការងារ​ឲ្យ​គេនោះ សគ្រិនជោគជ័យ​វ័យ​ក្មេង និង​ចាស់​ទុំ​ក្នុង​អាជីវកម្មកម្ពុជា​មួយ​ចំនួន ដែល​បាន​ជួប​សម្ភាសន៍​ជាមួយ​ ពាណិជ្ជកម្ម​កម្ពុជា បាន​លើក​ឡើង​ថា បើ​ចង់​រកស៊ី​គួរ​រៀន​ឲ្យ​បាន​ច្រើន​ជាមុន​សិន មុន​នឹង​សម្រេច​ចិត្ដ​ចាប់​ផ្ដើម​អាជីវកម្ម​អ្វី​មួយ កុំ​ឲ្យ​ខាត​បង់​ពេលក្រោយ ។ លោកស្រី ចេន សុភាព ស្ថាបនិក កីតម្បាញ​ខ្មែរ ដែល​ជាសិប្បកម្ម​មួយ​ធ្វើ​ការ​ជាមួយ​សហគន៍ជាច្រើន​នៅ​កម្ពុជា និង​ជា​អាជីវកម្ម​មួយ​ ដែល​ជា​ក្ដី​ស្រមៃ​របស់​លោក​ស្រី តាំង​ពី​យូរ​មក​ហើយ​នោះ ក៏​លោក​ស្រី បាន​ចំណាយ​ពេលវេលា ជាង​១០ឆ្នាំ​ទៅ​ធ្វើ​ការ​ជាមួយ​អង្គការ និង​សហគន៍​ដើម្បី​យក​បទ​ពិសោធមក​ចាប់​ផ្ដើម​របរ​សិប្ប​កម្ម​កីតម្បាញ​នេះដែរ ។ លោកស្រី​បាន​ថ្លែងថា...

  • គន្លឹះក្លាយជាអ្នកមានពីសេដ្ឋីអចលនទ្រព្យ លោកឧកញ៉ា សៀ ឬទ្ធី(ភាគ១)

    លោកឧកញ៉ា សៀ ឬទ្ធី ជាស្ថានិក ជាប្រធានក្រុមហ៊ុន Worldbridge Group ជាសហគ្រិនជោគជ័យមួយរូបក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា លោកតែងផ្តល់នូវដំបូន្មានល្អៗទាក់ទងនឹងការរកស៊ី ឬក៏មេរៀនអាជីវកម្មជោគជ័យជាច្រើនក្នុងនាមជាសហគ្រិនចាសវស្សា។ ខាងក្រោមនេះលោកនឹងចែករំលែកអាថ៌កំបាំងនៅពីក្រោយភាពជោគជ័យរបស់លោកនៅលើវិថីអាជីវកម្មដ៏មានសក្តានុពលមួយនេះ។ មុខក្លាយជាអ្នកមាន ឬវិនិយោគជោគជ័យត្រូវចេះបង្កើតលំហូរសាច់ប្រាក់សិន រាល់ការវិនិយោគទំាងឡាយ ដើមទុនគឺជាអាហាររូបត្ថម្ភដ៏សំខាន់សម្រាប់អាជីវកម្ម ជាពិសេសគឺការវិនិយោគក្នុងវិស័យអចលនទ្រព្យ ដូចជានឹងសម្តីរបស់មហាសេដ្ឋីអចលនទ្រព្យលំដាប់ពិភពលោក លោករ៉ូបឺតគីយ៉ូសាគី ធ្លាប់បានលើកឡើងថា មុនវិនិយោគអចលនទ្រព្យអ្វីដែលអ្នកគិតដល់មុនគេ គឺលំហូរសាច់ប្រាក់(Cash Flow)។ តើលំហូរសាច់ប្រាក់ជាអ្វី? វាគឺជាចរន្តនៃការបង្កើតឲ្យមានចំណូលសាច់ប្រាក់សម្រាប់ការបង្វិល ឬចាត់ចែងទៅលើអាជីវកម្ម ឬការវិនិយោគផ្សេងទៀត ដូចជាអចលនទ្រព្យជាដើម។ តើលោកឧកញ៉ាសៀ ឬទ្ធី បានបង្កើតលំហូរសាច់ប្រាក់តាមរយៈអ្វី?...