• កត្ដា​គួរ​ពិចារណា មុន​នឹង​ទិញ​អចលនទ្រព្យ​បង់​រំលស់ ពីអ្នកជំនាញហិរញ្ញវត្ថុ  

    ភ្នំពេញ៖ ខណៈ​វិស័យ​អចលនទ្រព្យ​ កំពុង​មាន​ការ​ប្រកួត​ប្រជែង​យ៉ាងខ្លាំង​នៅ​កម្ពុជា នាពេល​បច្ចុប្បន្ន ក្រុម​ហ៊ុន​លក់​អចលនទ្រព្យ​ ក៏​កំពុង​​ប្រើ​វិធី​សាស្រ្ដ​ផ្សេងៗគ្នា ដើម្បីបង្កើន​ការ​លក់​ចេញ​របស់​ខ្លួន​ទៅ​កាន់​អតិថិជន​គោលដៅដែរ ​។ ព្រោះ​តែ​ការ​ប្រកួត​ប្រជែង​រឹត​តែ​ខ្លាំង​នាពេលនេះ បញ្ហា​ប្រឈម​ក៏​កំពុង​កើត​មាន​ដែរ​ចំពោះ​អតិថិជន​មួយចំនួន​ដែល​កំពុង​មាន​តម្រូវ​ការ​អចលនទ្រព្យ​ ពិសេស​តាមរយៈការ​ទិញ​អចលនទ្រព្យ​បង់រំលស់។ ដូច្នេះ​កត្ដា​គួរ​ពិចារណាមួយចំនួន​មុន​នឹង​សម្រេច​ចិត្ដ​ទិញ អចលទ្រព្យ ថ្ងៃ​នេះ ពាណិជ្ជកម្ម​កម្ពុជា បាន​សម្ភាសន៍ អ្នក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ គឺ លោក ង៉ែត ជូ អ្នក​ប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន Emerging Markets Consulting ​បង្ហាញ​នូវ​ទស្សនៈ​មួយ​ចំនួន ដើម្បីទុកជាគិត​ដល់​ប្រជាពលរដ្ឋ​គ្រាន់​យក​ទៅពិចារណា ។ លោក​...

  • ធនាគារជាតិ នឹងពិន័យ ១០ម៉ឺនដុល្លារ ចំពោះមីក្រូហិរញ្ញវត្ថុណាដែល ផ្ដល់ប្រាក់កម្ចីខ្វះតម្លាភាព

    នៅថ្ងៃ ទី ១៨ ខែ សីហានេះ ធនាគារជាតិនៃ កម្ពុជាបានចេញលិខិតប្រកាសថា  ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណា ដែល​​មិនគោរពតាមច្បាប់ និងបទប្បញ្ញាតិ​ ជាពិសេស ប្រកាសស្ដីពីតម្លាភាព ក្នុងការផ្ដល់ប្រាក់កមក្ចីខ្វះតម្លាភាព នឹងត្រូវពិន័យជា​ប្រាក់ ចំនួន៤០០លានរៀល ឬ១០ម៉ឺនដុល្លារអាមេរិក។ ធនាគារជាតិនៃ កម្ពុជា បានប្រកាសលេខទូរស័ព្ទ ចំនួន ៤ សម្រាប់ឲ្យប្រជាពលរដ្ឋ ទាក់ទងដោះស្រាយចម្ងល់ ឬបញ្ហាពាន់ព័ន្ធនឹង ការប្រើប្រាស់ ហិរញ្ញវត្ថុ។ប្រជាពលរដ្ឋអាចធ្វើការទាក់ទង មកលេខទូរស័ព្ទខាងក្រោម រៀងរាល់ថ្ងៃ ច័ន្ទ ដល់ថ្ងៃសុក្រ...

  • ត្រឹមបំណាច់ ឆ្នាំ ២០១៦ ទ្រព្យសកម្មរបស់ ធនាគារ ស្ថាបនា កើនដល់ជិត ១ពាន់លានដុល្លារអមេរិក

    ធនាគារ​ ស្ថាបនា ដែលទើបប្រែក្លាយពី គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ មកជា ធនាគារពាណិជ្ជ ក្នុងឆ្នាំ ២០១៦ ហើយបើគិតត្រឹមបំណាច់ឆ្នាំ ២០១៦​ កន្លងទៅនេះ ទ្រព្យសកម្មរបស់ ធនាគារនេះ កើនដល់៩២៨.៧លានដុល្លារអាមេរិក ចំណែក ឥណទានដែលផ្ដល់ឲ្យអតិថិជន កើនដល់ ៦១១.០លានដុល្លារនិង ប្រាកចំណេញសុទ្ធមានចំនួន ៨.៨លានដុល្លារផងដែរ។ ចំណែកឯប្រាក់បញ្ញើពីអតិថជន មានចំនួន ៥៨៣.២លានដុល្លារ ហើយចំនួនអតិថិជនដាក់ប្រាក់បញ្ញើ កើនដល់ ២១៣.៥ពាន់នាក់ផងដែរ។ លោក  Han Chang-Woo...

  • ឪពុកម្ដាយគួរបង្រៀនគន្លឹះហិរញ្ញវត្ថុអ្វីខ្លះ ដើម្បីឲ្យកូនចេះសន្សំលុយនិងចាយលុយមានប្រសិទ្ធភាព?

    ចំណេះដឹង ហិរញ្ញវត្ថុ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់មនុស្សគ្រប់រូប ព្រោះកាលណាយើង​ មានគោលការណ៍ច្បាស់លាស់ក្នុងការ ប្រើប្រាស់ហិរញ្ញវត្ថុ នោះយើងក៏អាចបង្រៀនកូនចៅជំនាន់ក្រោយឲ្យពួកគេបានយល់ដឹងពីហិរញ្ញវត្ថុបានកាន់តែច្រើនផងដែរ។ ដើម្បីចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុ​ Business Cambodia បានជួបសម្ភាសន៍ជាមួយ លោក ង៉ែត ជូ អ្នកជំនាញ សេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីឲ្យគាត់ចែករំលែក ថាតើ ឪពុកម្ដាយគួរបង្រៀនគន្លឹះហិរញ្ញវត្ថុអ្វីខ្លះ ដើម្បីឲ្យកូនចេះសន្សំលុយនិងចាយលុយមានប្រសិទ្ធភាព? នៅក្នុងបទសម្ភាសន៍ លោក ង៉ែត ជូ លោកបានលើកឡើងថា បើយើងក្រឡេកមកមើលស្ថានភាពនាពេលបច្ចចុប្បន្ននេះ យើងសង្កេតឃើញថា ប្រជាជនកម្ពុជា ដែលមានចំណេះដឹងមូលដ្ឋានផ្នែកហិរញ្ញវត្ថុ...

  • អគារការិយាល័យកណ្ដាល​ថ្មី​របស់​ធនាគារ​ស្ថាបនាកម្ពស់​២២ជាន់​ផ្ដល់​ឱកាស​ការងារ​ជាង​១ពាន់​កន្លែង​ដល់ពលរដ្ឋ

    ភ្នំពេញ៖ ការិយាល័យកណ្ដាលថ្មី របស់ ធនាគារ ស្ថាបនា នឹងផ្ដល់ការងារ ដល់​ប្រជា​ជន​កម្ពុជា​យ៉ាង​ហោច​ណាស់ប្រមាណជា ១២០០នាក់ នៅពេលដែល អគារការិយាល័យកណ្ដាលថ្មីនេះ ដំណើរ​ការ​ជា​ផ្លូវ​ការ ។ ការិយា​ល័យកណ្ដាលថ្មី ត្រូវបានសម្ពោធសាងសង់​ កាលពីខែ មិថុនា ឆ្នាំ ២០១៧ កន្លងទៅនេះ ដោយ​អគារនឹងមានកម្ពស់ ២២ ជាន់ និងជាន់ក្រោមដីចំនួន ៥ ជាន់ដែលជា អគារស្ដង់ដារ លំដាប់អន្ដរជាតិ កម្រិត A ដែលមានតិចតួចប៉ុណ្ណោះ...

  • របៀប​សន្សំប្រាក់ សម្រាប់​អ្នកកំពុងជួលផ្ទះស្នាក់នៅ

    ភ្នំពេញ៖ មានគំនិតមួយនិយាយថាការជួលផ្ទះគេ ស្នាក់ នៅ ត្រូវចំណាយយ៉ាងច្រើន ហើយ មាន មនុស្ស ជា ច្រើន បាន បាត់បង់ឱកាសសន្សំប្រាក់ដោយសារ តែពួកគេមិនបានដឹងអំពីរបៀបសន្សំប្រាក់! ថ្ងៃនេះ ពាណិជ្ជកម្មកម្ពុជា បាន លើក យក ចំណុច គួរ ពិចារណាមួយ ចំនួន សម្រាប់ ជួយឲ្យ អ្នកដែល កំពុង សួល ផ្ទះ ស្នាក់ នៅ...

  • Li Ka-Shing៖បើមិនចាយលុយតាមក្បួននេះទេ រកបានច្រើនប៉ុណ្ណាក៏មិនក្លាយជាអ្នកមានដែរ

    មហាសេដ្ឋីមានបំផុតនៅហុងកុង Li Ka-Shing ជាបុគ្គលមួយរូបដែលមានប្រវត្តិមកពីគ្រួសារក្រីក្រ និងកំព្រាឪពុកតាំងពីកុមារភាព ប៉ុន្តែអាចតស៊ូជម្នះភាពលំបាករហូតក្លាយជាបុគ្គលជោគជ័យយ៉ាងខ្លាំងមួយរូបទាំងនៅអាស៊ី និងនៅជុំវិញពិភពលោក។ លោក លី បានចែករំលែកនូវតិចនិកបែងចែក និងរបៀបប្រើប្រាស់ហិរញ្ញវត្ថុយ៉ាងមានប្រសិទ្ធភាពដើម្បីអាចក្លាយជាអ្នកមាន។ ជាឧទាហរណ៍លោកបានឧបមាថា បើអ្នកមានប្រាក់ខែឬចំណូល៣០០ដុល្លារក្នុង១ខែ អ្នកត្រូវបែងចែកជា៥ចំណែកដូចខាងក្រោម៖ ចំណែកទី១៖  ៣០% (៩០ដុល្លារ) សម្រាប់ចំណាយហូបចុកប្រចាំថ្ងៃ អ្នកត្រូវចំណាយជាមធ្យម ៣ដុល្លារក្នុងមួយថ្ងៃ ដោយអ្នកអាចញាំពងទាមួយគ្រាប់និងទឹកដោះគោមួយកែវសម្រាប់អាហារពេលព្រឹក ឬអាហារពេលព្រឹកណាដែលមិនសូវចំណាយច្រើននិងមានអត្ថប្រយោជន៍ចំពោះសុខភាព។ ជាងនេះទៅទៀត ចំពោះអាហារថ្ងៃត្រង់អ្នកអាចញាំអាហារដែលចម្អិនស្រាប់ និងផ្លែចេកមួយឬពីរផ្លែដើម្បីបង្កើនថាមពល។ សម្រាប់ពេលល្ងាចអ្នកអាចចម្អិនអាហារនៅផ្ទះដោយខ្លួនឯង ជាមួយនឹងទឹកដោះគោមួយកែវមុនពេលចូលគេង។ ចំណែកទី២៖  ២០% (៦០ដុល្លារ)...

  • អាមេរិក មហាអំណាចសេដ្ឋកិច្ចពិភពលោក តែពលរដ្ឋ ជំពាក់លុយគេ ជាង១២ពាន់ពាន់លានដុល្លារ

    សហរដ្ឋអាមេរិក ដែលជា ប្រទេសមហាអំណាចលេខ១ក្នុងលោក​​ តែយ៉ាងណាមិញ ប្រជាជនទាំងអស់ដែលជំពាក់បំណុលគេ សរុបជាទឹកប្រាក់មានជាង ១២ពាន់ពាន់លានដុល្លារអាមេរិក នេះ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។ ការចុះផ្សាយរបស់សារព័ត៌មាន CNBC​ បានបង្ហាញថា ប្រជាជនអាមេរិកកាន់តែជំពាក់បំណុលគេច្រើនមុន។ គិតត្រឹម ថ្ងៃទី ៣១ ខែ មិនា ឆ្នាំ ២០១៧នេះ ប្រជាជន ដែលជំពាក់បំណុលគេ គិតជាទឹកប្រាក់ មាន ១២. ៧៣ពាន់ពាន់លានដុល្លារអាមេរិក ដែលជាកំណត់ត្រាថ្មីមួយ ខណៈកំណត់ត្រាកាលពីឆ្នាំ ២០០៨...

  • ជាង៧ខែដើមឆ្នាំ ២០១៧នេះ សេដ្ឋីដែលរកលុយបានច្រើនជាងគេគឺ Mark Zuckerberg

    មហាសេដ្ឋីវ័យក្មេង កំពុងលេចធ្លោបំផុតរបស់ពិភពលោក គឺលោក Mark Zuckerberg បានកើនលំដាប់ថ្នាក់ជាអ្នកមានបំផុតក្នុងលោក ជាបន្តបន្ទាប់ ដែលគិតត្រឹមថ្ងៃ ១១ សីហានេះ គាត់ជាសេដ្ឋីមានបំផុតទី៤ ក្នុងលោក។ ដើមឆ្នាំនេះគាត់ទ្រព្យរបស់គាត់បានកើនបានច្រើនជាងគេបំផុត ពោលគឺច្រើនជាងសេដ្ឋីលេខ ១ថ្មី គឺលោក Jeff Bezos ទៅទៀត។ ក្នុងដើមឆ្នាំ ២០១៧ រហូតដល់ថ្ងៃ ១១ សីហានេះ ទ្រព្យសម្បតិ្តរបស់ស្ថាបនិកហ្វេសបុករូបនេះ បានកើនទ្បើងបានជាង ២៣ពាន់លានដុល្លារ ខណៈទ្រព្យរបស់លោក Jeff Bezos...

  • ១០ ចំណុច អ្នកគួរយល់ដឹង ដើម្បីបង្ការ ហានិភ័យពន្ធដារ សម្រាប់អាជីវកម្មរបស់អ្នក

    នៅពេលដែលវិស័យអាជីវកម្មកំពុងតែងើបឡើង សេចក្ដីព្រៀងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ក៏មានការកើនឡើងនូវខ្ទង់សូចនាករថវិកា ចំណូល និងចំណាយ ថវិការដ្ឋ ដូច្នេះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសហប្រតិបត្តិការជាមួយអគ្គនាយកដ្ធានពន្ធដារ ក្នុងការប្រមូលពន្ធអាករ និងសួយសារអាករ ចូលរដ្ឋវិញតាមរយៈការប្រកាសពន្ធរបស់សហគ្រាសជាប់ពន្ធ ។ បន្ទាប់ពីដាក់ចេញនូវផែនការហិរញ្ញវត្ថុ ដូច្នេះយើងឃើញមានការចាប់ផ្តើមកែទម្រង់ទ្រង់ទ្រាយអ្នកជាប់ពន្ធក្នុងរបបស្វ័យប្រកាស ជា៣ប្រភេទ   ទី១-អ្នកជាប់ពន្ធតូច ទី២-អ្នកជាប់ពន្ធមធ្យម ទី៣-អ្នកជាប់ពន្ធធំ ក្នុងការពង្រឹងកាតព្វកិច្ចសារពើពន្ធ ដើម្បីបង្កើនចំណូលថវិកាជាតិ ។ ស្របពេលជាមួយគ្នានេះដែរម្ចាស់សហគ្រាសត្រូវតែពង្រឹងកិច្ចការគ្រប់គ្រងបញ្ជីស្នាមគណនេយ្យ និង របាយការណ៍ហិរញ្ញវត្ថុអោយបានត្រឹមត្រូវ ស្របតាមស្តង់ដាររបាយការណ៍គណនេយ្យកម្ពុជា ដើម្បីជៀសវាងហានិភ័យ និងបញ្ហាប្រឈមនានា ដែលបានកើតឡើងចំពោះម្ចាស់អាជីវកម្មដោយការផាកពិន័យធ្ងន់ធ្ងរ ឬការប្រឈមរហូតដល់មានទោសទណ្ឌតាមផ្លូវច្បាប់ ។...