• រកឃើញថនិកសត្វមាឌធំជិតផុតពូជ៣០ប្រភេទនៅខេត្តព្រះវិហារ

    ព្រះវិហារ៖ ថនិកសត្វមានមាឌធំៗចំនួន៣០ប្រភេទ កំពុងតែរស់នៅក្នុងដែនជម្រកសត្វព្រៃឆែប នៃ​តំបន់​​​ខ្ពង់រាបភាគខាងជើងនៃព្រះរាជាណាចក្រកម្ពុជា នេះ​បើ​តាម​ការ​បង្ហាញ​ឲ្យ​ដឹង​តាម​រយៈ​គេហទំព័រ​ផ្លូវ​ការ​របស់​ក្រសួង​បរិស្ថាន​កាល​ពី​សប្ដាហ៍​មុន​នេះ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសមាគមអភិរក្សសត្វព្រៃ WCS ចេញ​ផ្សាយ​កាល​ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ក្រុមអ្នកជំនាញមកពីសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុន សហ​ការ​ជា​មួ​យអង្គការWCS បានពិនិត្យឃើញថា ម៉ាស៊ីនថតរូបស្វ័យប្រវត្តិ បាន​ថត​ជាប់​រូប​ពពួក​ថនិក​សត្វ​មាឌ​ធំ រួមមាន ដំរីអាស៊ី ស្វាព្រាម រមាំង ទន្សោង សំពោចធំ និងឆ្កែព្រៃ ដែល​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​លើ​ពិភពលោក និងមានពពួក ខ្លាពពក ខ្ទីង ខ្លាឃ្មុំធុះ ខ្លាឃ្មុំតូច និងស្វាត្រោស...

  • ជប៉ុនចង់វិនិយោគបច្ចេកវិទ្យា និងដំណាំកសិ-ឧស្សហកម្មនៅកម្ពុជា

    ភ្នំពេញ៖ ក្រសួង​ពាណិជ្ជកម្ម​ បាន​ឲ្យ​ដឹង​ថា ជប៉ុនកំពុងចាប់អារម្មណ៍ខ្លាំងក្នុងការវិនិយោគនៅកម្ពុជា ផ្នែកបច្ចេកវិទ្យា និងនិងដំណាំកសិ-ឧស្សហកម្ម ស្រប​ពេល​កម្ពុជា​តំពុង​មាន​តម្រូវ​​ការខ្លាំង​ចំពោះ​ធន​ធាន​នេះ។ នៅក្នុងជំនួបរវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយ លោក កាហ្សូយូគិ នូអ៊ិ Kazuyuki Nui) អនុប្រធានទី១១២ នៃសភាដើមខេត្តអូសាកានៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ បាន​ឲ្យដឹងថា ខេត្តអូសាកា មានបំណងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។ លោក កាហ្សូយូគិ នូអ៊ិ បានជម្រាប ឯកឧត្តមរដ្ឋមន្ត្រីថា កម្ពុជាមាន​ភាពអំណោយ​ផល​លើវិស័យ​កសិកម្ម​...

  • ខ្លាចកន្លាត តែចិញ្ចឹមកន្លាត លទ្ធផលចុងក្រោយរកចំណូលបាន ៦០០០ ដុល្លារក្នុងមួយខែ

    លោក តុង អាយុ ២០ ឆ្នាំ ជានិស្សិតតៃវ៉ាន បានរកចំណូលប្រមាណ ៦០០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមកន្លាតនៅក្នុងអាផាតមិន ។ គិតមកដល់ពេលនេះការងារចិញ្ចឹមកន្លាតរបស់លោកតុង មានការរីកចម្រើនមែនទែន ដោយកន្លាតរបស់លោក បានកើនឡើងរហូតដល់ ២.៧ លានក្បាលឯណោះ ។ ហើយការចិញ្ចឹមនេះធ្វើឡើងជាងមួយឆ្នាំមកហើយនៅក្នុងអាផាមិនរបស់លោក ដោយសារតែពិបាករកកន្លែងធ្វើកសិដ្ឋាន ដូច្នោះមានតែយកផ្ទះធ្វើកសិដ្ឋានតែម្តង ។ លោក តុង ឲ្យដឹងថា​ ការពិតទៅលោកគ្មានបំណងចិញ្ចឹមកន្លាតលក់ទេ តែដោយសារនៅផ្ទះរបស់លោកមានកន្លាតច្រើនពេក មិនដឹងយកទៅណា មានតែទុកចិញ្ចឹមតែម្តងទៅ ។​ រយៈពេល៦ខែដំបូង...

  • បុណ្យ​ទន្លេ​ឆ្នាំនេះ នឹងធ្វើ​​នៅ​ក្រុង​តាខ្មៅ ​

    កណ្តាល ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើសុំអោយអាជ្ញាធរខេត្តកណ្តាល និង​អ្នកពាក់ព័ន្ធនានា ជំរុញការពង្រឹង ការងារទីក្រុងស្អាត និងត្រៀមសហការជាមួយក្រសួងទេសចរណ៍ ខណៈ​នៅដើម​ខែមីនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាល បានសម្រេចជ្រើសរើសយកក្រុងតាខ្មៅខេត្តកណ្តាល ធ្វើជាម្ចាស់​ផ្ទះ​រៀប​ចំបុណ្យទន្លេ ។ ថ្លែងក្នុងពិធីប្រកាសផ្លាស់ប្តូរមុខដំណែងប្រធានមន្ទីរទេសចរណ៍ខេត្តកណ្តាល ថ្ងៃទី១៥ ខែសីហា នៅ​សាលា ខេត្តកណ្តាល ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា សល់នៅតែ ៨ខែទៀត ប៉ុណ្ណោះ ពោលគឺនៅក្នុងសប្តាហ៍ទី១ ខែមីនា ឆ្នាំ២០១៨...

  • ក្រសួងបន្តកម្មវិធី៤ចំណុច ​ដើម្បី​ឲ្យ​សេវា​បដិសណ្ឋារកិច្ចស្របតាម​ស្ដងដារអាស៊ាន​

    បាត់ដំបង៖ កាល​ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ក្រសួងទេសចរណ៍ បានរៀបចំសិក្ខាសាលាស្តីពី «ជំនាញ​​វិជ្ជា​ជីវៈ​ទេសចរណ៍​អាស៊ាន និងការវាយតម្លៃការសិក្សាពីមុនរបស់អ្នកជំនាញទេសចរណ៍» នៅ​សណ្ឋា​គារ ក្លាស​ស៊ី ខេត្តបាត់ដំបង ក្រោមអធិបតីភាពរបស់ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខា​ធិការ​ក្រសួង​ទេស​ចរណ៍ គណៈ​អភិបាលខេត្តបាត់ដំបង និងភាគីពាក់ព័ន្ធ សរុបប្រមាណជាង ២០០នាក់ ។ ក្នុង​សិក្ខាសាលានេះ ក្រសួងបានប្រកាសដាក់ចុះអនុវត្តបន្តកម្មវិធីដូចខាងក្រោម៖ ១.មន្ទីរទេសចរខេត្តបាត់ដំបងជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ស្តង់ដាសមត្ថភាពអាស៊ាន​ ដល់ប្រតិបត្តទេសចរណ៍ក្នុងខេត្ត ដើម្បីលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និង​ស្រប​តាម​ទស្សន​ទាន “បុគ្គលិកម្នាក់ ជំនាញមួយ” ។...

  • វៀតណាម ឈរលើកំពូលតារាង ក្នុងការផលិតចំណីសត្វ នៅតំបន់អាស៊ាន

    ប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងតំបន់អាស៊ាននិង លេខ១០ក្នុងលោក ជាប្រទេសដែល អាចផលិត ចំណីសត្វបានច្រើនជាគេ នេះ បើយោងតាម នាយកដ្ឋានចិញ្ចឹមសត្វ នៃ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃប្រទេសវៀតណាម។ បច្ចុប្បន្ននេះ ប្រទេស មានរោងចក្រផលិតចំណីសត្វប្រមាណជាង ៣០០រោងចក្រ ព្រមទាំងរោងចក្រសម្រាប់​ ផលិតចំណីអាហារ​ផ្សេងៗទៀត ជាង ២០០រោងចក្រ ដែលមានសមត្ថភាពអាច ផលិតបាន ៣១លានតោនក្នុងមួយឆ្នាំ។ ទិន្នផលចំណីសត្វរបស់វៀតណាមបានកើនឡើងពី ៤០០,០០០តោនក្នុងឆ្នាំ ១៩៩៣ ដល់ ២៣,១៥លានតោនក្នុងឆ្នាំ ២០១៦...

  • ពេលនេះខែនេះ ជារដូវកាលដ៏ពេញនិយមបំផុត សម្រាប់ដំណើរកំសាន្តទៅទីក្រុង ហាណូយ

    ទីក្រុងហូជីមិញរបស់ប្រទេសវៀតណាម ជាទីក្រុងមួយដែលមានសំណង់ស្ថាបត្យកម្មវ័យចំណាស់ រាប់ទស្សវត្សរ៍​​​មកហើយ មិនតែប៉ុណ្ណោះ​ទីក្រុងមួយនេះ បានរក្សានូវឥទ្ធិពលវប្បធម៌ជាច្រើនពីប្រទេសចិន​ និងបារាំង ជាពិសេស​​ឥទ្ធិពលវប្បធម៌ចំរុះពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។​ ទីក្រុង​ដែលគ្រប់បណ្តាប់ដោយ​សំណង់ស្ថាបត្យកម្មនៃសម័យអណានិគមមួយនេះ ​មានការដាក់លក់​ម្ហូបអាហារដែលមានក្លិនឱជារស់​ ជាហូរហែរនៅតាមដងផ្លូវក្នុង​ទីក្រុង​ ដែលខុសពីទីក្រុង​ផ្សេងៗទៀតនៅក្នុងតំបន់​។ តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ Old Quarter ស្ថិត​នៅចំកណ្តាលទីក្រុង​ហាណូយ​ ដែលមានផ្លូវ​តូចៗចង្អៀតជាច្រើនសម្រាប់​ សម្រួលដល់ការធ្វើពាណិជ្ជកម្ម។ ទីក្រុងហាណូយមានស្រុកមួយដែលគេហៅថា​ Hoa Keim។ ឈ្មោះស្រុក Hoan Kim នេះក៏ត្រូវបានដាក់ជាឈ្មោះមជ្ឈមណ្ឌលពាណិជ្ជកម្មដែលស្ថិតក្នុងក្រុងហាណូយ ហើយបឹងដ៏ធំមួយដែលលាតសន្ធឹងពីភាគខាងជើង រហូតដល់ភាគខាងត្បូងនៃតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត Old Quarter ក៍យកឈ្មោះស្រុកមួយនេះមកដាក់ផងដែរដែលគេស្គាល់ថា បឹង...

  • ស្ថាបនិក Go-Jek៖ ខ្ញុំចេញរកសីុ ព្រោះខ្ញុំទ្រាំមើលទុក្ខលំបាករបស់អ្នករត់ម៉ូតូឌុបមិនបាន

    នៅក្នុងដំណើរទស្សនកិច្ចមួយជាមួយក្រុមការងារ Business Cambodia ចូលរួមក្នុងកម្មវិធី សិក្ខាសិលាសី្តពី ឯករាជ្យភាពរបស់ឥណ្ឌូនេសុីក្នុងសេដ្ឋកិច្ចឌីជីថល ខ្ញុំបានឆ្លៀតពេលទៅទស្សនា ការិយាល័យកណ្តាលរបស់ក្រុមហ៊ុន Go-Jek ដែលជាក្រុមហ៊ុនទើបបង្កើតថ្មីតែមានការរីកចម្រើនខ្លាំងបំផុតនៅឥណ្ឌូនេសុី។ ទ្បើងដល់ជាន់ទី៦ នៃអគារផ្សារទំនើបមួយនៅកណ្តាលទីក្រុង Jakarta ដោយចេញពីជណ្តើរយន្តភ្លាម ឃើញមនុស្សអ៊ូអរ ច្រើនដែលពួកគាត់ភាគច្រើនជាអ្នករត់ម៉ូតូឌុប និងដៃគូអាជីវកម្មជាច្រើនទៀតរបស់ Go-Jek។ ខ្ញុំក៏បានឃើញយុវជនក្មេងៗជាច្រើន បានកំពុងតែពិភាក្សាគ្នាបែបតុកាហ្វេ ដែលពួកគាត់ទាំងនោះជាបុគ្គលិករបស់ Go-Jek។ អ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺ វីដេខ្លីពី បេសកម្មរបស់ Go-Jek គឺការជួយឲ្យសង្គមឥណ្ឌូនេសីុឲ្យមានការផ្លាស់ប្តូរ មានការរីកចម្រើន។ ស្ថាបនិករបស់ Go-Jek...

  • គូស្នេហ៍សឹង្ហបុរីមួយគូ បើកគម្រោងកសិដ្ឋានមាន់ ជួយកសិករខ្មែរនៅខេត្តពោធិ៍សាត់

    គូស្នេហ៍សឹង្ហបុរីមួយគូ បើកគម្រោងកសិដ្ឋានមាន់ ជួយកសិករខ្មែរនៅខេត្តពោធិ៍សាត់ ដែលគម្រោងនេះរៀបចំឡើងតាំងពីឆ្នាំ ២០១៦ និងដំណើរការគម្រោងធំជាផ្លូវការនៅឆ្នាំនេះ ។ លោក Caleb Giam និងគូស្នេហ៍ Sherlynn Yap ចាប់ផ្តើមគម្រោងនេះតាំងពីពេលពួកគេបាន​មកដល់ស្រុកខ្មែរដំបូង នៅខែឧសភា ឆ្នាំ ២០១៦ ។ ដោយមើលឃើញថាសិស្សនៅសកលវិទ្យាល័យចិត្តសាស្រ្តសឹង្ហបុរី ខ្វះអាហារូបត្ថម្ភ ហើយភាគច្រើនពួកគេមិនដែលបានញ៉ាំសាច់មាន់ឬស៊ុតមាន់ឡើយ ព្រមទាំងចង់ជួយទិញមាន់ពីកសិករផង ដែលជាហេតុធ្វើឲ្យលោកចាប់ផ្តើមកសាងកសិដ្ឋានមាន់មួយកន្លែងនៅក្នុងខេត្តពោធិ៍សាត់ ជាមួយការចាប់ផ្តើមពីមាន់ ៤០ ក្បាល ។ ក្នុងគម្រោងនេះលោក Caleb បានផ្តល់កូនមាន់ពូជទៅកសិករនៅក្នុងភូមិ...

  • McDonald’s មើលរំលងស្រុកខ្មែរ បែរជាខំពង្រីកសាខារាប់រយនៅម៉ាឡេស៊ី

    McDonald’s ជា franchise អាហារ Fast Food ល្បីលំដាប់ពិភពលោក និងបានពង្រីកសាខាទៅច្រើនប្រទេសនៅ​លើពិភព​លោក​ផងដែរ ។ តែគួរឲ្យស្តាយដែលនៅកម្ពុជាគ្មានវត្តមានហាងអាហារដ៏ធំមួយនេះ ដោយសារមានកត្តាច្រើនយ៉ាង ជាក់ស្តែងបើអ្នកចង់បាន franchise ហាងអាហារនេះមកកាន់កាប់អ្នកត្រូវចំណាយលុយពី ១លាន ទៅ២.២ លានដុល្លារ ក៏ដូចជាទាមទារទីតាំងធំ និងមានលក្ខខណ្ឌតឹងរឹងផ្សេងទៀត។ ផ្ទុយទៅវិញនៅម៉ាឡេស៊ីឯណោះ ឃើញថា McDonald’s ខំពង្រីកខ្លួនព្រោងព្រៀតពេញប្រទេស ជាក់ស្តែង McDonald’s បានបោះទុនវិនិយោគប្រមាណ ៣៦៣ លានរីហ្គិត ( ប្រហែល...