អត្ថបទ >
ចាប់ផ្តើមអាជីវកម្ម
សាំងបន្តធ្លាក់ថ្លៃ! នេះជាតម្លៃប្រេងសាំងដែលក្រសួងពាណិជ្ជកម្មកំណត់ឱ្យលក់ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែសីហា

មុននេះបន្តិច យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា តម្លៃប្រេងសាំងដែលត្រូវលក់នៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ នឹងត្រូវលក់ ៤.៦៥០ រៀល/ក្នុង១លីត្រសម្រាប់សាំងធម្មតា EA92  និង ៥,០០០ រៀល/ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50ppm ។

បើប្រៀបធៀបនឹងតម្លៃដែលក្រសួងបានអនុវត្តកាលពី១០ថ្ងៃមុន (ថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែសីហា) ឃើញថា តម្លៃប្រេងសាំងបានចុះថ្លៃចំនួន ១០០ រៀល ខណៈប្រេងម៉ាស៊ូតបានចុះថ្លៃ ១៥0 រៀល ។ ជាក់ស្តែង តម្លៃលក់រាយប្រេងសាំងដែលក្រសួងដាក់អនុវត្តកាលពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែសីហា តម្លៃ ៤.៧៥០ រៀលក្នុងមួយលីត្រសម្រាប់សាំងធម្មតា EA92 និង ៥,១៥០រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត Do 50ppm។

សូមជម្រាបថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិវិញ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១១ ដល់ទី២០ ខែសីហា ឆ្នាំ២០២២ នឹងត្រូវលក់ ៤,៩១៦ រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា EA92 និង ៥,២៦៦ សម្រាប់ប្រេងម៉ាស៊ូត​ DO 50ppm រៀលក្នុងមួយលីត្រ ឯណោះ។ ប៉ុន្តែដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៦,៥សេនដុល្លារក្នុងមួយលីត្រ៕

910

អត្ថបទ៖ ធី ស្រីល័ក្ខ

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth