ក្នុងការរស់នៅបច្ចុប្បន្ននេះគឺត្រូវការចំណាយច្រើន ប៉ុន្តែប្រសិនបើយើង ចេះចាត់ចែង រៀបចំផែនការហិរញ្ញវត្ថុឱ្យមានវិធីសាស្រ្តល្អឬក្បួនក្នុងការប្រើប្រាស់លុយក្នុងការរស់ឱ្យបានត្រឹមត្រូវនោះយើងហ្នឹងមិនសូវចំណាយលុយខុសឬដាច់លុយចុងខែទៀតឡើយ ។ ខាងក្រោមនេះជារបៀបចាយលុយរបស់លោក Graham Stephan វ័យ៣០ឆ្នាំ រស់នៅក្នុងទីក្រុង Los Angeles រដ្ឋ California ដែលលោកជាអ្នកវិនិយោគផ្នែកអចលនទ្រព្យ និងជាយូធូបផងដែរ។ នៅក្នុងនោះ លោកបានចែករំលែកនូវក្បួនចាយលុយមួយចំនួនដែលលោកបានអនុវត្ត រហូតក្លាយជាសេដ្ឋីទាំងវ័យក្មេង
សព្វថ្ងៃការចំណាយរាល់ថ្ងៃជារឿងដ៏ឈឺក្បាលមួយ ដូចជាចំណាយលើចំណីអាហារសម្លៀកបំពាក់ កន្លែងស្នាក់នៅ ទឹកភ្លើង ឈឺថ្កាត់ ថ្លៃធ្វើដំណើរ ថ្លៃសាលា សាំង ធានារ៉ាប់រង ។ល។ ផ្ទុយទៅវិញសម្រាប់លោក Graham បានចំណាយប្រហែល ២រយដុល្លារក្នុងមួយខែ ដែលទិញគ្រឿងទេសពីក្នុងហាងដែលមានតម្លៃធូរថ្លៃស្តុកទុកជារៀងរាល់ព្រឹក។
ជាក់ស្តែងលោកមិនចំណាយលុយលើរឿងពីរ៖ ដែលបច្ចុប្បន្នមានការនិយមខ្លាំងនោះគឺ កាហ្វេប្រេន និងកន្លែងប្រេនៗមួយចំនួនដែលចំណាយអស់លុយច្រើន។ ប៉ុន្តែសម្រាប់សេដ្ឋីម្នាក់នេះវិញគឺមិនចំណាយទៅលើកាហ្វេប្រេនឡើយ ដោយពេលខ្លះលោកចំណាយត្រឹមតែ២០សេនប៉ុណ្ណោះសម្រាប់ការទិញកាហ្វេយកមកធ្វើការនៅផ្ទះ។
ចំណែកមួយចំណុចទៀតនោះ គឺលោកមិនចំណាយទៅលើសម្លៀកបំពាក់ ដូចជាស្បែកជើងប្រេន ខោអាវល្បី ដែលត្រូវចំណាយរាប់រាយដុល្លារនោះទេ។ ដូច្នេះលោកសន្សំបានប្រហែល៩៩ភាគរយ នៃប្រាក់ចំណូលរបស់លោក ដោយសារតែប្រាក់ចំណូលរបស់លោកខ្ពស់ពេក ហើយលោករក្សាការចំណាយរបស់លោកកាន់តែទាប និងអ្វីផ្សេងទៀតដែលលោកទទួលបានជាប្រាក់រង្វាន់ គឺលោកទុកសន្សំ និងវិនិយោគ។
២. ការវិនិយោគក្នុងវិស័យអចលនទ្រព្យ
សម្រាប់ការចេះវិនិយោគក្នុងសម័យនេះគឺជារឿងសំខាន់ខ្លាំង មិនថាជាការវិនិយោគភាគហ៊ុន ឬវិនិយោគលើអចលនទ្រព្យឡើយ ។ ដោយក្រឡេកមកមើល គំនិតវិនិយោគរបស់ លោក Graham នៅអាយុ២១ឆ្នាំលោកបានទិញអចលនទ្រព្យដំបូងគេដែលលោកបានយកប្រាក់សន្សំដែលលោកបានធ្វើជាភ្នាក់ងារលក់អចលនវត្ថុ បានទៅទិញអចលទ្រព្យនោះជាសាច់ប្រាក់ រហូតលោកអាចក្លាយជាម្ចាស់អចលទ្រព្យដ៏វ័យក្មេងម្នាក់ សម្រាប់លុយដែលលោកបានទិញអចលទ្រព្យនេះគឺកើតឡើងពីការសន្សំសំចៃ និងកាត់បន្ថយកការចាយខ្ជះខ្ជាយ។
៣. ធ្វើជាយូធូប
ក្នុងការធ្វើជាយូធូបបច្ចុប្បន្នមានសន្ទុះខ្លាំងណាស់ និងអាចបង្កើតជាចំណូលនៅពេលទំនេរពីការងារឬការសិក្សា ។ ហើយនៅក្នុងនោះគឺជាបទពិសោធន៍ដ៏រីករាយ អំឡុងពេលនោះលោក បានធ្វើវីដេអូក្នុងវិស័យអចលនទ្រព្យរបស់លោកដោយមានអ្នកចូលមើលចំនួន ៩ ឬ ១០ដង បន្ទាប់មកលោកបានបន្តធ្វើវីដេអូបន្ថែមទៀតក៏ទទួលបានការគាំទ្រកាន់តែខ្លាំង។
ជាក់ស្តែងបច្ចុប្បន្ន សេដ្ឋីរូបនេះកំពុងមានគណនីអាខោនចំនួនពីរ ៖
គណនីទី១៖ គឺនិយាយអំពី អចលនទ្រព្យ (Graham Stephan) ដែលមានអ្នកតាមដាន ៣.៨១លាននាក់ គណនីទី២ចែករំលែកអំពី លុយ អាជីវកម្ម និងហិរញ្ញវត្ថុ ដែលមានអ្នកតាមដានជិត ១លាននាក់ (The Graham Stephan Show) ដែលនឹងកំពុងមានការអ្នកតាមដានច្រើន។ ឥឡូវនេះ ប្រហែល៨៥ភាគរយ នៃប្រាក់ចំណូលរបស់លោកបានពីយូធូប តាមរបៀបណាមួយ ឬផ្សេងទៀត ហើយ១៥ភាគរយ ដែលនៅសល់គឺតាមរយៈការលក់អចលនទ្រព្យ ឬការវិនិយោគអចលនទ្រព្យ។
៤. ការសន្សំ
សម្រាប់ការសន្សំរបស់យើងម្នាក់ៗតែងតែមានលក្ខណៈខុសៗគ្នា ។ រីឯក្បួនសន្សំរបស់សេដ្ឋី៣០ឆ្នាំ នេះប្រសិនបើគិតពីប្រពភចំណូលរបស់លោកវិញ រួមមាន៖ គណនីយូធូបធំរបស់លោកប្រហែល ៨ម៉ឺនដុល្លារ , ការបង្រៀន (Teachable) ៣ម៉ឺដុល្លារ, គណនីយូធូបទី២ ៩ម៉ឺនដុល្លារ, កម្រៃជើងសារលក់អចលនទ្រព្យ ៩ម៉ឺនដុល្លារ , Affiliate programs និងអ្នកឧបត្ថម្ភ ៧ពាន់ដុល្លារ និង ចំណូលពីការជួល ប្រហែល១៥ម៉ឺនដុល្លារ ជាការប៉ាន់ស្មាន់ប្រភពចំណូលរបស់លោក។ លោកសន្សំទាំងលុយកក់ និងក្រដាសប្រាក់ចាស់ៗជាដើម។
៥. ចំណេញពីឡានTesla
រថយន្តភាគច្រើនមានការចំណាយច្រើន ប៉ុន្តែសម្រាប់ម៉ូដែលមួយនេះកំពុងតែពេញនិយមផងដែរ ដោយសារមិនប្រើសាំង ម៉ាស៊ីនដើរដោយអគ្គីសនីនិងមានការជួយសន្សំសំចៃច្រើន។ ដូចជាលោក Graham ជាដើមមានលុយរាប់លាន ប៉ុន្តែលោកចំណាយទៅលើរថយន្តម៉ូដែលនេះទៅវិញ ក្នុងខែមេសា ឆ្នាំ២០១៩ លោកបានទិញ Tesla កំឡុកពេលមានការបញ្ចុះតម្លៃយ៉ាងច្រើន ហើយចំណាយអស់ ៧០ដុល្លារក្នុងមួយខែ ។ ដូច្នេះក្នុងការជ្រើសរើសមធ្យាបាយគឺជារឿងសំខាន់ និងជួយកាត់បន្ថយចំណាយផងដែរ។
៦. ការកំសាន្តផ្សេងៗ
ជាទូទៅកំសាន្តមានច្រើន ប៉ុន្តែសម្រាប់សេដ្ឋីវ័យក្មេងរូបនេះបានជ្រើសរើសចំណាយពេលធ្វើអាហារនៅផ្ទះជាមួយមិត្តស្រី មិត្តភក្តិ និងគ្រួសារ ដោយជំនួសឱ្យការចេញទៅមើលកុន គ្រាន់តែអាចបែរមកជាចាក់អ្វីមួយនៅលើ Netflix វិញបាន ហើយសន្សំសំចៃបានច្រើន។
ប្រសិនបើគិតត្រឹមឆ្នាំ២០២២នេះ ទ្រព្យសម្បត្តិដែលលោកមានកើនសរុបចំនួន ៧លានដុល្លារ ដែលបានមកពីការវិនិយោគវិស័យអចលនទ្រព្យ ការធ្វើយូធូប និងការងារផ្សេងៗទៀតរបស់លោក។ បើទោះជាលោកមានទ្រព្យប៉ុណ្ណាក៏លោកមិនចាយលុយច្រើនឡើយ គឺមានតែចាយដោយប្រុងប្រយ័ត្ន។
សរុបជារួម ទាំងនេះគឺគន្លឹះ និងមេរៀនដ៏ល្អសម្រាប់ទាំងអស់គ្នាដែលចង់ចាប់ផ្តើមអ្វីមួយ និងចាប់ផ្តើមសន្សំសំចៃ មិនគួរខ្ជះខ្ជាយឡើយ ដូចជាសេដ្ឋីខាងលើជាដើម គឺប្រើនូវជីវិតបែបសាមញ្ញ រីករាយ មើលឱកាស និងវិនិយោគបន្ថែម ៕
https://www.youtube.com/watch?v=_2ThNd8DBEI
អត្ថបទដោយ៖ ស្រេង យិនលីវ