https://business-cambodia.com/static/3fa983bb-1c52-4616-92c9-ac11b8fb4b0ahttps://business-cambodia.com/static/6fee374d-4e52-43a9-aa7a-11a5d3e92b85https://business-cambodia.com/static/91a38920-de5f-4e1d-ae8a-2664df6e29a6
https://business-cambodia.com/static/01287b62-7a8e-462f-801f-7aef721f2a84
អត្ថបទ >
ចាប់ផ្តើមអាជីវកម្ម
ទិញទំនិញហើយ ទុកវិក្កយបត្រផង! ថតផ្ញើអគ្គនាយកពន្ធដារ អាចនឹងមានភ័ព្វសំណាងត្រូវរថយន្ត Mazda

កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញនេះ អគ្គនាយកដ្ឋានពន្ធដារបានរៀបចំពិធីដាក់ឱ្យប្រើប្រាស់នូវកម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw App) របស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គង់ វិបុល ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

នៅនោះការសម្ពោធកម្មវិធី GDT Lucky Draw Application នេះផងដែរ គឺធ្វើឡើងនៅក្នុងគោលបំណងឱ្យប្រជាពលរដ្ឋទាំងអស់ដែលបានទិញទំនិញដែលមានវិក្កយបត្រអាចថតដាក់ចូលទៅនៅក្នុង App ខាងលើដើម្បីមានភ័ព្វសំណាងឈ្នះរង្វាន់ធំៗជាច្រើន ព្រមទាំងត្រូវរង្វាន់រថយន្ត Mazda ស៊េរីទំនើបចំនួន ២គ្រឿងផងដែរ។

ឯកឧត្តម គង់ វិបុល បានមានប្រសាសន៍ថា សម្រាប់កម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw Application) នេះគឺជាគំនិតផ្តួចផ្តើមថ្មីមួយ ដែលផ្តល់លទ្ធផលឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមចំណែងពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធនិងកសាងជាតិទាំងអស់គ្នា ហើយមានឱកាសទទួលបានសំណាងឈ្នះរង្វាន់យ៉ាងច្រើន។

ចំពោះប្រជាជនដែលបានទិញទំនិញហើយមានវិក្កយបត្រ អាចថតរូបនិង ​Upload ដែលទទួលបានពីគ្រប់សហគ្រាស និងមានឱកាសទទួលបានរង្វាន់នានាជាច្រើនពីអគ្គនាយកដ្ឋានពន្ធដារ ដោយអ្នកទាំងអស់គ្នាអាច Download កម្មវិធី (GDT Lucky Draw Application) ពីក្នុង Play Store ឬ App Store រួចដំឡើងប្រើប្រាស់ ដោយថតរូបវិក្កយបត្រដោយប្រើទូរស័ព្ទដៃ និងបញ្ចូលចូលក្នុងកម្មវិធីជាការស្រេច។

ចំណែក រង្វាន់ចំពោះប្រជាជនដែលបានថតវិក្កយបត្រផ្ញើជូនអគ្គនាយកដ្ឋានពន្ធដារ គឺនឹងរៀបចំចាប់ឆ្នោតរៀងរាល់៦ខែម្តង ដោយមានរង្វាន់យ៉ាងច្រើនក្នុងនោះមានដូចជា៖

រថយន្ត Mazda Pick Up ស៊េរីទំនើប ចំនួន ២រង្វាន់

ម៉ូតូ Honda Dream ចំនួន ១០រង្វាន់

ទូរស័ព្ទដៃ Iphone 13 Pro ចំនួន ១០រង្វាន់

រង្វាន់ចុងក្រោយនោះគឺ ទូរទស្សន៍ LG ចំនួន ២០រង្វាន់៕

279623019 308052284825523 1740656559556404565 N

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth