https://business-cambodia.com/static/3fa983bb-1c52-4616-92c9-ac11b8fb4b0ahttps://business-cambodia.com/static/6fee374d-4e52-43a9-aa7a-11a5d3e92b85https://business-cambodia.com/static/91a38920-de5f-4e1d-ae8a-2664df6e29a6
https://business-cambodia.com/static/01287b62-7a8e-462f-801f-7aef721f2a84
អត្ថបទ >
ចាប់ផ្តើមអាជីវកម្ម
ពីក្មេងបម្រើនៅហាង លោក Nobu Matsuhisa តស៊ូរហូតក្លាយជាស្ដេចស៊ូស៊ី ល្បីពេញសហរដ្ឋអាមេរិក

ជាការពិតណាស់ អ្នករកស៊ីនីមួយៗ តែងតែបានឆ្លងកាត់នៅការបរាជ័យ ការបាក់ទឹកចិត្ត ការតស៊ូជម្នះគ្រប់ឱបសគ្គ ទម្រាំតែពួកគេទទួលបានជោគជ័យ ហើយមានគេស្គាល់អាជីវកម្មរបស់ពួកគេ។ ដោយឡែកលោក Nobu Matsuhisa ក៏បានឆ្លងកាត់ទាំងរឿងឈឺចាប់ ទាំងការបែកបាក់គ្រួសារ ហើយធ្លាប់ទាំងធ្វើការឱ្យគេផងដែលនោះ ហេតុអ្វីបានជាលោកអាចក្លាយជាស្ដេចស៊ូស៊ី ល្បីល្បាញបែបនេះ?

លោក Nobu Matsuhisa ត្រូវបានគេស្គាល់ថាជាចុងភៅល្បីខាងស៊ូស៊ី ដោយមានដើមកំណើតនៅខេត្ត Saitama ប្រទេសជប៉ុន។ កាលពីលោក Nobu អាយុ ៨ឆ្នាំ ឱពុករបស់លោកត្រូវបានស្លាប់ចោលដោយគ្រោះថ្នាក់ចររាចណ៍ ដូច្នេះហើយរាល់ទំនួលខុសត្រូវទាំងអស់ត្រូវបានធ្លាក់មកលើម្ដាយ និងត្រូវចិញ្ចឹមកូន ៣នាក់ទៀតផង។​ ហេតុនេះហើយ ធ្វើឱ្យស្ថាបភាពគ្រួសាររបស់គាត់មានភាពលំបាកលំបិនយ៉ាងខ្លាំង។

បន្ទាប់មក ក្រោយពីចប់ថ្នាក់វិទ្យាល័យ ពេលនោះលោកទើបតែមានអាយុ ១៥ឆ្នាំប៉ុណ្ណោះ ប៉ុន្តែលោកបានចាប់ផ្ដើមទៅធ្វើការជាអ្នកលាងចាន នៅភោជនីយដ្ឋាន Mashue Sushi (ជាភោជនីយដ្ឋានតែមួយគត់ដែលបណ្ដុះបណ្ដាលអំពីរបៀបធ្វើស៊ូស៊ី) ស្ថិតនៅក្នុង Shinjuku ទីក្រុង Tokyo។ ដោយយុវជនរូបនេះ មានការខិតខំប្រឹងប្រែងធ្វើការ និងឧស្សាហ៍ព្យាយាម ហើយស្និតស្នាលជាចុងភៅនៅក្នុងហាង ទើបធ្វើគាត់មានឱកាសក្លាយជាចុងភៅនៅហាងដ៏ល្បីល្បាញមួយនេះ។

ប្រាំពីរឆ្នាំក្រោយមក លោក Nobu ត្រូវបានអញ្ចើញ​ដោយអតិថិជន(ម៉ូយប្រចាំ) ជាជនជាតិប៉េរូមានដើមកំណើតពីជប៉ុន ដើម្បីបង្កើតភោជនីយដ្ឋាន នៅប្រទេសប៉េរូ។ ប៉ុន្តែជាអកុសល បីឆ្នាំក្រោយភោជនីយដ្ឋានត្រូវបានក្ស័យធន។ បើទោះបីជាមានភាពបរាជ័យម្ដងរួចទៅហើយ ក៏លោក មិនបោះបង់ដែរ។

បន្ទាប់មក លោក Nobu បានផ្លាស់ទៅប្រទេសអាហ្សង់ទីន ហើយបានបើកភោជនីយដ្ឋានម្ដងទៀត តែម្នាក់ឯង។ ប៉ុន្តែ ពីរសប្តាហ៍ក្រោយមក ហាងរបស់លោកត្រូវបានផ្ទុះខ្សែភ្លើង​ ហើយហាងត្រូវបានភ្លើងឆេះនៅខណៈពេលនោះ។ រហូតមកដល់ ឆ្នាំ១៩៧៧ លោកបានផ្លាស់ប្ដូរទីលំនីទៅទីក្រុង Los Angeles  ហើយបានធ្វើការជាចុងភៅភោជនីយដ្ឋានជប៉ុន នៅហាងឈ្មោះ Mitsuwa និង Oshou។ ដោយលោក បានធ្វើការពីរកន្លែងក្នុងពេលតែមួយ អញ្ចឹងធ្វើឱ្យគាត់មានការខិតខំធ្វើការទាំងយប់ ទាំងថ្ងៃ។

ដោយសារ លោក Nobu មានឈាមជាសហគ្រិន លោកមិនដែលបាក់ទឹកចិត្ដ ឬខ្មាសគេក្នុងការចាប់ផ្ដើមអាជីវកម្មសារជាថ្មីនោះឡើយ។ នៅក្នុងឆ្នាំ ១៩៨៧ លោក បានបើកភោជនីយដ្ឋានមួយទៀតដោយដាក់ឈ្មោះថា “Matsuhisa” នៅ La Cienega Boulevard រដ្ឋ Califormia។ ដោយហេតុថាលោកស្គាល់គេ ស្គាល់ឯងច្រើន និងទឹកដៃធ្វើស៊ូស៊ីមានរស់ជាតិមានឆ្ងាញ់ពិសារផងនោះ ទើបធ្វើឱ្យភោជនីយដ្ឋានមានការគាំទ្រច្រើន។

នៅក្នុងឆ្នាំ ១៩៩៤ លោក​ បានពង្រីកភោជនីយដ្ឋាននៅទីក្រុង New York ដោយដាក់ឈ្មោះថា “Nobu” ក្រោយពីលោក Nobu បានជួបពិភាក្សាជាមួយលោក Robert De Niro ដែលជាអ្នកជំនាញ ម្ហូបអាហារ។ ហើយនៅឆ្នាំបន្ទាប់ លោក Nobu បានទទួលបានពាន់រង្វាន់ចុងភៅឆ្នើមមានឈ្មោះថា  “James Beard Foundation Award” ។ ហើយចាប់ពីពេលនោះមក គាត់ត្រូវបានជនជាតិជប៉ុនដាក់រហ័សនាមឱ្យថា “ស្ដេចស៊ូស៊ី” ហើយមិនត្រឹមតែប៉ុណ្ណោះ លោកក៏បានជួយផ្សព្វផ្សាយវប្បធម៌អាហារជប៉ុនដល់ពិភពលោកបានស្គាល់ទៀតផង។

គូរបញ្ចាក់ផងដែរថា ភោជនីយដ្ឋានរបស់លោក ជាហាងដែលមានស៊ូស៊ីតម្លៃថ្លៃជាងគេនៅទីក្រុង Los Angeles រដ្ឋ Califormia។ ហើយលោក Nobu Matsuhisa មានទ្រព្យជាង ២០០លាន$ បើគិតត្រឹមអាយុ ៧៣ឆ្នាំ។

អត្ដបទដោយ ផល ធារិត

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth