សាលារៀនអន្ដរជាតិ ហ្សាយអិន ភ្នំពេញ សម្ពោធបើកដំណើរការសាខាថ្មីនៅខណ្ឌឫស្សីកែវ
Bunthoeun KoemJULY 5 2026413 views

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ សាលារៀនអន្ដរជាតិ ហ្សាយអិន ភ្នំពេញ (Zion International School Of Phnom Penh - ZISPP) បានរៀបចំពិធីសម្ពោធបើកដំណើរការសាខាថ្មីរបស់ខ្លួនជាផ្លូវការនៅក្នុងខណ្ឌឫស្សីកែវ ដោយមានការអញ្ជើញចូលរួមយ៉ាងកុះករពីសំណាក់ថ្នាក់ដឹកនាំសាលា លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតា អាណាព្យាបាលសិស្សជាច្រើនរូប។

 

15

 

នៅក្នុងឱកាសនោះ លោក Scott Balliett អគ្គនាយករងសាលារៀនអន្ដរជាតិ ហ្សាយអិន ភ្នំពេញ បានបញ្ជាក់ថា សាលារៀនអន្ដរជាតិ ហ្សាយអិន ភ្នំពេញ ប្តេជ្ញាផ្តល់ជូនការអប់រំអន្តរជាតិដែលមានគុណភាពខ្ពស់បំផុត និងតម្លៃសមរម្យ។ លោកសង្កត់ធ្ងន់ថា សាលាមិនត្រឹមតែផ្ទេរចំណេះដឹងតាមសៀវភៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជ្រើសរើសអ្នកអប់រំដែលមានបេះដូង ស្មារតី និងក្តីស្រឡាញ់ ដើម្បីអភិវឌ្ឍសក្តានុពល និងទេពកោសល្យពិតប្រាកដរបស់កុមារឱ្យក្លាយជាអ្នកដឹកនាំនាពេលអនាគត ព្រមទាំងឈរជើងជាដៃគូដ៏រឹងមាំជាមួយមាតាបិតាគ្រប់ដំណាក់កាល។

 

6

 

ក្នុងនោះដែរ លោកស្រី Agneatha Davids អ្នកទទួលបន្ទុកអភិវឌ្ឍកម្មវិធីសិក្សាផ្នែកភាសាអង់គ្លេស បានរៀបរាប់ថា ថ្នាក់មត្តេយ្យសិក្សាត្រូវបានដឹកនាំដោយកម្មវិធីសិក្សាមត្តេយ្យអន្តរជាតិ (IEYC) ផ្តោតលើការរៀនសូត្របែបសកម្ម និងស្វែងយល់ដើម្បីអភិវឌ្ឍកុមារគ្រប់ជ្រុងជ្រោយ។ បន្ថែមពីនេះ សាលាបានពង្រឹងគ្រឹះយ៉ាងរឹងមាំលើផ្នែកអក្ខរកម្មតាមរយៈកម្មវិធី Jolly Phonics និងផ្នែកគណិតវិទ្យាតាមវិធីសាស្ត្រ Singapore Maths ព្រមទាំងការអភិវឌ្ឍបុគ្គលិកលក្ខណៈ និងភាពឯករាជ្យរបស់កុមារ។

 

8

 

ដោយឡែកលោកស្រី សុខ ណៃស្រៀង នាយិការងកម្មវិធីចំណេះទូទៅខ្មែរ បានឱ្យដឹងថា សាលាមានថ្នាក់មត្តេយ្យ (អាយុ ៣ ដល់ ៥ឆ្នាំ) និងកម្រិតបឋមសិក្សា (ថ្នាក់ទី១ ដល់ ទី៦) ដោយអនុវត្តតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ផ្តោតលើការអាន-សរសេរអក្សរជាតិបានត្រឹមត្រូវ អប់រំសុជីវធម៌ វិន័យ និងការថែរក្សាសុខអនាម័យ។ លោកស្រីក៏បានបន្ថែមថា លោកគ្រូ-អ្នកគ្រូទាំងអស់សុទ្ធតែមានការអប់រំខ្ពស់ បទពិសោធន៍វែងឆ្ងាយ និងឆ្លងកាត់ការបណ្តុះបណ្តាលគរុកោសល្យជាប់ជានិច្ច។

 

11

 

សូមជម្រាបថា បច្ចុប្បន្ននេះ សាលារៀនអន្ដរជាតិ ហ្សាយអិន ភ្នំពេញ មានសាខាចំនួន ៣ នៅក្នុងរាជធានីភ្នំពេញ ដោយក្នុងនោះរួមមាន៖ សាខាច្បារអំពៅ សាខាទួលទំពូង ២ និងសាខាថ្មីឫស្សីកែវ។ សម្រាប់មាតាបិតា ឬអាណាព្យាបាលសិស្ស ដែលចង់បញ្ចូលកូនទៅសិក្សានៅសាលារៀនអន្ដរជាតិ ហ្សាយអិន ភ្នំពេញ អាចទាក់ទងសាកសួរព័ត៌មានលម្អិតតាមរយៈលេខទូរស័ព្ទ៖

  • សាខាច្បារអំពៅ៖ 023 900 322 / 099 986 907 / 087 986 006
  • សាខាទួលទំពូង ២៖ 023 986 596 / 099 986 596 / 087 986 597
  • សាខាឫស្សីកែវ៖ 099 986 982 / 087 986 928

 

17

9

10

14

7

4

5

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia