ស្ងាត់ៗ ភរិយាមហាសេដ្ឋី Jack Ma ទិញអចលនទ្រព្យចំនួន ៣ តម្លៃរាប់សិបលានដុ.ល្លារនៅប្រទេសសិង្ហបុរី
Bunthoeun KoemFEBRUARY 27 2024584 views

លោកស្រី Zhang Ying ដែលត្រូវជាភរិយារបស់មហាសេដ្ឋកិច្ចចិនលោក Jack Ma បានជះលុយរាប់សិបលានដុល្លារទិញអចលនទ្រព្យប្រភេទផ្ទះអាជីវកម្មចំនួន ៣​  នៅក្នុងប្រទេសសិង្ហបុរី។ នេះបើយោងតាមការដកស្រង់ពីគេហទំព័រ Yahoo Finance កាលពីពេលថ្មីៗកន្លងទៅនេះ។

 

តាមរបាយការណ៍ពីគេហទំព័រ Business Times បានរាយការណ៍ថា ផ្ទះអាជីវកម្មទាំងបីដែលលោកស្រី Zang Ying បានទិញនេះមានទីតាំងនៅផ្លូវ Duxton មានទំហំសរុប ៣០០ ម៉ែត្រការ៉េ ក្នុងនោះមួយម៉ែត្រការ៉េមានតម្លៃ ១២៣ ៣៣៣ ដុល្លារឯណោះ។ ខណៈតម្លៃនេះគឺខ្ពស់ជាងជិត ៤ ដងនៃផ្ទះអាជីវកម្មស្រដៀងគ្នានៅលើផ្លូវ Duxton ដែលជាមជ្ឈមណ្ឌលអាហារដ៏ល្បីនៅក្នុងប្រទេសសិង្ហបុរីផងដែរ។

 

3012715932

 

សម្រាប់ប្រាក់ដែលលោកស្រីចំណាយលើការទិញហាងទំនិញទាំង ៣ គឺមានចំនួនប្រមាណ ៣៧ លានដុល្លារអាមេរិកឯកណោះ។ ហើយលោក Zhang Ying បានទទួលសិទ្ធិកាន់កាប់អចលនទ្រព្យ ខាងលើកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន Bloomberg។

 

សូមជម្រាបថា ក្រៅពីភរិយាលោក Jack Ma មហាសេដ្ឋីចិនផ្សេងទៀត ក៏មានបង្ហាញការចាប់អារម្មណ៍នៅក្នុងការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសសិង្ហបុរីផងដែរ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

 

81646750 D0ab 11ee Beff 25ee4a47890b

48a1a710 D0ac 11ee Bffd E50770e0b323

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia