
ភ្នំពេញ ប្រទេសកម្ពុជា – ខែតុលា ឆ្នាំ 2026 – Taobao Cambodia បានប្រកាសបើកយុទ្ធនាការលក់ទំនិញដ៏ធំប្រចាំឆ្នាំ “Double 11 Shopping Festival” ជាផ្លូវការ ដោយនាំមកនូវការបញ្ចុះតម្លៃដ៏គួរឱ្យចាប់អារម្មណ៍ អត្ថប្រយោជន៍ពិសេសសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា និងបទពិសោធន៍ទិញទំនិញកាន់តែទំនើប និងងាយស្រួលជាងមុន ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 13 ខែវិច្ឆិកា ឆ្នាំ 2026 ដោយផ្តល់ឱកាសឱ្យអ្នកចូលចិត្តទិញទំនិញអនឡាញ អាចស្វែងរកផលិតផលដែលខ្លួនពេញចិត្ត ចាប់ពីសម្លៀកបំពាក់តាមនិន្នាការថ្មីៗ ផលិតផលសម្រស់ គ្រឿងបច្ចេកវិទ្យា រហូតដល់សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ក្នុងតម្លៃកាន់តែសមរម្យ។

កាន់តែពិសេសសម្រាប់អ្នកគាំទ្ររឿងភាគចិន Taobao ក៏បានសហការជាមួយ Zhang Linghe (ចាង លីងហឺ) តារាសម្តែងចិនដ៏មានប្រជាប្រិយភាព ដែលនឹងបង្ហាញវត្តមាននៅលើផ្ទាំងផ្សព្វផ្សាយពិសេសក្នុងកម្មវិធី Taobao និងវីដេអូផ្សព្វផ្សាយថ្មីរបស់ម៉ាក។ អ្នកគាំទ្រក៏អាចចូលរួមសកម្មភាពស្វែងរករង្វាន់ពិសេសប្រចាំថ្ងៃ និងរង់ចាំទស្សនាការផ្សាយផ្ទាល់ពិសេសរបស់តារារូបនេះក្នុងអំឡុងយុទ្ធនាការ Double 11 ផងដែរ។
- ទិញទំនិញកាន់តែងាយស្រួល ជាមួយទីតាំងទទួលទំនិញជិត 1,000 កន្លែងទូទាំងកម្ពុជា
Taobao Cambodia បានបន្តពង្រីកបណ្តាញសេវាកម្មនេះតាមរយៈកិច្ចសហការជាមួយក្រុមហ៊ុនដឹកជញ្ជូនធំៗចំនួនបី រួមមាន ZTO Express, CE Express និង LODA គ្របដណ្តប់លើទីក្រុងសំខាន់ៗ និងតំបន់ធំៗទូទាំងប្រទេស អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចជ្រើសរើសទីតាំងទទួលកញ្ចប់ទំនិញដែលសមស្របនឹងតម្រូវការ និងការធ្វើដំណើរប្រចាំថ្ងៃរបស់ខ្លួន និងកាត់បន្ថយចម្ងាយរវាងទីតាំងទទួលទំនិញពីប្រមាណ 2 គីឡូម៉ែត្រ មកត្រឹម 1 គីឡូម៉ែត្រ។
- ស្វែងរកផលិតផលថ្មីៗ ដែលត្រូវនឹងចំណង់ចំណូលចិត្ត ជាមួយបទពិសោធន៍ DISCOVER
ក្រោមគោលគំនិត “Find Everything and Anything on Taobao” Taobao បានដាក់ឱ្យដំណើរការមុខងារ “DISCOVER” ដែលជាបណ្តាញស្វែងរកហាង និងផលិតផលដែលត្រូវបានជ្រើសរើសដោយផ្អែកលើគុណភាព ភាពប្លែកពីគេ តម្លៃ និងសេវាកម្មទំនិញឆ្លងដែនជាង 3 ពាន់លានមុខ។ មុខងារនេះប្រមូលផ្តុំផលិតផលក្នុង 15 ប្រភេទសំខាន់ៗ ដូចជា សម្លៀកបំពាក់នារី និងបុរស ស្បែកជើង គ្រឿងសង្ហារិម ប្រដាប់ក្មេងលេង សម្ភារៈការិយាល័យ ផលិតផលសម្រាប់សត្វចិញ្ចឹម និងសម្ភារៈកីឡា ជាដើម។

សម្គាល់៖ មុខងារ DISCOVER បច្ចុប្បន្នមាននៅលើកម្មវិធី Taobao កំណែភាសាចិនប៉ុណ្ណោះ។ លើសពីនេះ Taobao ក៏កំពុងអភិវឌ្ឍឧបករណ៍ជំនួយទិញទំនិញដោយបច្ចេកវិទ្យា AI ដូចជា ការសាកល្បងសម្លៀកបំពាក់ និងគ្រឿងសម្អាងបែបនិម្មិត និងការមើលគ្រឿងសង្ហារិមក្នុងលំហបន្ទប់តាមបច្ចេកវិទ្យា AR ដើម្បីជួយឱ្យអ្នកប្រើប្រាស់អាចសម្រេចចិត្តទិញទំនិញបានកាន់តែច្បាស់លាស់។

ក្នុងអំឡុងយុទ្ធនាការ Double 11 អ្នកប្រើប្រាស់នៅកម្ពុជាអាចរីករាយជាមួយអត្ថប្រយោជន៍ជាច្រើន រួមមាន៖
- បញ្ចុះតម្លៃរហូតដល់ 15% លើទំនិញទូទាំងវេទិកា។
- ដឹកជញ្ជូនឥតគិតថ្លៃ សម្រាប់ការបញ្ជាទិញដែលមានតម្លៃលើសពី 14 ដុល្លារ តាមលក្ខខណ្ឌកម្មវិធី។
- លើកលែងកម្រៃសេវាប្រតិបត្តិការរហូតដល់ 1 ដុល្លារ សម្រាប់ការទូទាត់ដែលមានសិទ្ធិទទួលបានការផ្តល់ជូន។
- អត្ថប្រយោជន៍សរុបរហូតដល់ 6.8 ដុល្លារ សម្រាប់អ្នកប្រើប្រាស់ថ្មី ដែលរួមមានប័ណ្ណបញ្ចុះតម្លៃ 2.8 ដុល្លារ និងការបញ្ចុះតម្លៃថ្លៃដឹកជញ្ជូនសម្រាប់ការបញ្ជាទិញដំបូងរហូតដល់ 4 ដុល្លារ។
ដើម្បីផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់អ្នកប្រើប្រាស់នៅកម្ពុជា Taobao ក៏បានសហការជាមួយដៃគូធនាគារក្នុងស្រុក ដូចជា៖
- ធនាគារ SATHAPANA (21 តុលា – 13 វិច្ឆិកា 2026): ទទួលបានការបញ្ចុះតម្លៃ 3 ដុល្លារ សម្រាប់ការបញ្ជាទិញចាប់ពី 15 ដុល្លារឡើងទៅ
- ធនាគារ CAMPU (21 តុលា – 14 វិច្ឆិកា 2026):
- អ្នកប្រើប្រាស់ទូទៅ៖ ទទួលបានការបញ្ចុះតម្លៃ 2 ដុល្លារ សម្រាប់ការបញ្ជាទិញចាប់ពី 30 ដុល្លារឡើងទៅ
- អ្នកប្រើប្រាស់ថ្មី៖ ទទួលបានការបញ្ចុះតម្លៃ 2 ដុល្លារ សម្រាប់ការបញ្ជាទិញចាប់ពី 5 ដុល្លារឡើងទៅ
Taobao Cambodia បន្តប្តេជ្ញាលើកកម្ពស់បទពិសោធន៍ទិញទំនិញអនឡាញ ឱ្យកាន់តែងាយស្រួល ទុកចិត្តបាន និងសម្បូរទៅដោយភាពរីករាយសម្រាប់អ្នកប្រើប្រាស់កម្ពុជា។
កុំឱ្យឱកាសទិញទំនិញដ៏ធំប្រចាំឆ្នាំនេះកន្លងផុតទៅ! សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗអំពីកម្មវិធី Double 11 របស់ Taobao Cambodia សូមតាមដានទំព័រ Facebook page , Instagram និង TikTok របស់ Taobao Cambodia ឬចូលទៅកាន់កម្មវិធី Taobao។


