ជីប ម៉ុង បញ្ចេញផលិតផលថ្មី «ត្រីខកំប៉ុង YUMMI COOK» គុណភាពខ្ពស់ ក្នុងទីផ្សារកម្ពុជា

ភ្នំពេញ៖  ក្រុមហ៊ុន ជីប ម៉ុង ខនស៊ូមើហ្គូដស៍ (Chip Mong Consumer Goods) ប្រកាសជាផ្លូវការ ផលិតផលថ្មី ​«ត្រីខកំប៉ុង YUMMI COOK»​​​ ដែលផលិតពីត្រីសាឌីនសុទ្ធ 100%  មានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ ជាជម្រើសដ៏ងាយស្រួល និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ ត្រីខកំប៉ុង YUMMI COOK ផលិតឡើងស្របតាមស្តង់ដា ISO 9001:2015 ឆ្លងកាត់ប្រព័ន្ធគ្រប់គ្រងគុណភាពអន្តជាតិ ធានាបាននូវផលិតផលគុណភាពខ្ពស់។

2026 08 05 18.21.32

អស់រយៈពេលជិត ១ឆ្នាំ​ ទម្រាំផលិតផលមួយនេះ អាចសម្រេចចេញជារូបរាង។ គ្រប់ជំហាននៃការផលិត ថ្នាក់ដឹកនាំក្រុមហ៊ុន ជីប ម៉ុង ខនស៊ូមើហ្គូដស៍ បានយកចិត្តទុកដាក់ និងសម្រិតសម្រាំងយ៉ាងល្អិតល្អន់ទាំងលើគុណភាព និងរសជាតិ ដើម្បីធានាបាន​​ថា​ ​​«ត្រីខកំប៉ុង YUMMI COOK»​​​  នេះ ផលិតតាមស្តង់ដារ និងមានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ មុននឹងសម្រេចចេញជាផ្លូវការនៅលើទីផ្សារជាផ្លូវការ។​​

2026 08 05 18.21.38

ការដាក់លក់ជាផ្លូវការនូវផលិតផលថ្មី «ត្រីខកំប៉ុង YUMMI COOK» ប្រៀបដូចជាការបោះជំហានមួយថ្មីទៀតរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុ​ងការបន្តផ្តល់ជូនអ្នកប្រើប្រាស់នូវផលិតផល ដែលមានគុណភាពខ្ពស់ សុវត្ថិភាព ស្របតាមការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍផលិតផលផ្នែកចំណីអាហារ ជាពិសេស​លើកកម្ពស់សេដ្ឋកិច្ចកម្ពុជា។

11

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ជីប ម៉ុង ខនស៊ូមើហ្គូដស៍ មានម៉ាកផលិតផលដូចជា៖ Ora Cambodia, Phka Chhouk Milk, Healthy Plus, Veggie Plus and Yummi Cook

ត្រីខកំប៉ុង​​ Yummi Cook រសជាតិឆ្ងាញ់ ជាជម្រើសដ៏ងាយស្រួល

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia