បើកYouTube មិនដំណើរការកុំឆ្ងល់! នេះជាមូលហេតុដែលYouTube បើកមិនចេញ!
Toeuy HongFEBRUARY 18 20262.2 K views

នៅព្រឹកថ្ងៃទី១៨ខែកុម្ភៈនេះ YouTube មានភាពរអាក់អួលពោលគឺមនុស្សមួយចំនួនធំបើកមិនចេញតែម្ដង។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Times Now បានឲ្យដឹងថាYouTube ជួបបញ្ហាគាំងជាសកលដោយអ្នកប្រើប្រាស់ជាង២៨០០០នាក់តែនៅសហរដ្ឋអាមេរិកមិនអាចបើកចេញឡើយ។ 

 

 ការគាំងYouTube នេះគឺជាសកលដោយអ្នកប្រើប្រាស់បានរាយការណ៍ថាបានឃើញសារថា” Something Went Wrongពេលដែលពួកគាត់ព្យាយាមបើកYouTubeម្ដងៗ។ 

 

គួរបញ្ជាក់ផងដែរនៅក្នុងឆ្នាំ២០២៦នេះ ទូរស័ព្ទiPhone ស៊េរីចាស់ៗដែលនឹងមិនអាចបើកដំណើរការ App យូធូបសម្រាប់Version ថ្មីនេះមានដូចជា iPhone 6s, iPhone 6 Plus, iPhone 7, iPhone 7 Plus, iPhone SE ជំនាន់ទីមួយ ហើយiPhone ស៊េរីចាស់ៗក្រោមiPhone 6 រឹតតែមិនអាចដំណើរApp យូធូបបានឡើយ។

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia