កុំបោះបង់ក្តីស្រមៃ ព្រោះតែរៀនបានតិច! ពេលនេះ ធនាគារខ្មែរ វីង (Wing Bank) កំពុងផ្តល់ឱកាសការងារជាច្រើនកន្លែង ទោះរៀនចប់ត្រឹមថ្នាក់ទី១២ ក៏អាចធ្វើការបានដែរ ខណៈអាចទទួលបានការងារល្អ ប្រាក់ខែសមរម្យ និងបូកបន្ថែមជាមួយអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។
កម្មវិធីអភិវឌ្ឍន៍បុគ្គលិកម្មសិក្សារបស់ធនាគារ វីង «Youth Winner Developing Program» ជាកម្មវិធី ពន្លឿនអាជីពការងារដែលផ្តល់ជូនឱកាសពិសេសទៅដល់ យុវជន យុវនារី ឬក៏សិស្សានុសិស្សដែលទើបតែបញ្ចប់សញ្ញាបត្រទុតិយភូមិ នឹងទទួលបានការបណ្តុះបណ្តាល ទាំងជំនាញទន់ និងជំនាញវិជ្ជាជីវៈទៅតាមមុខងារនីមួយៗ ក្នុងរយៈពេល ៤-៦ខែ ដែលពួកគាត់នឹងមានឱកាសក្លាយជាបុគ្គលិកពេញសិទ្ធ។
លោក សុភា ណុពង្ស ប្រធានគ្រប់គ្រងផ្នែកអភិវឌ្ឍន៍ សមត្ថភាពបុគ្គលិក នៃធនាគារ វីង បានលើកឡើងថា៖ «កម្មវិធីនេះយើងផ្តល់ជូននូវមុខតំណែងជាច្រើន។ មុខតំណែងដែលមានត្រូវការខ្ពស់ក្នុងផ្នែកព័ត៌មានវិទ្យាមានដូចជា Data Scientist។ ចំណែកឯផ្នែកសេវាកម្មអតិថិជនយើងមាន Call Center, បេឡាករ, ផ្នែកបម្រើសេវាកម្មអតិថិជន និងឥណទាន»។
លោកបានបញ្ជាក់បន្ថែមថា សម្រាប់ឆ្នាំ ២០២៦ នឹងផ្តល់ឱកាសជាបុគ្គលិកកម្មសិក្សាចំនួនប្រហែល ៥០០នាក់។ សម្រាប់ប្អូនៗដែលទើបបញ្ចប់ថ្នាក់ទី ១២ ឬក៏យុវជន យុវនារី ដែលមានចំណាប់អារម្មណ៍ក្នុងការចូលរួមកម្មវិធីនេះ បងប្អូនត្រូវតែត្រៀមប្រវត្តិរូបសង្ខេបមួយ រួចធ្វើការទំនាក់ទំនងមកកាន់ក្រុមការងារតាមរយៈ Facebook page Wingers Life and Careers ឬតេឡេក្រាម 017 989 164 ជាពិសេសការដាក់ពាក្យនេះមិនតម្រូវឲ្យគិតថ្លៃសេវាឡើយ។
គួរជម្រាបផងដែរថា ធនាគារ វីង បានសម្រេចការលូតលាស់ដ៏អស្ចារ្យ និងបានបង្កើតប្រព័ន្ធអេកូស៊ីស្ទឹមដ៏ធំទូលាយបំផុតនៅប្រទេសកម្ពុជា ដោយមានសាខាចំនួន ២៣, មានភ្នាក់ងារជាង ១១,០០០ កន្លែង, គាំទ្រអាជីវកម្មខ្នាតតូចនឹងមធ្យមជាង ១៧០,០០០ និងបានផ្តល់សេវាកម្មជាច្រើនដូចជា សេវាសន្សំ, កម្ចីគ្រប់ប្រភេទ, ការផ្ទេរប្រាក់ក្នុងស្រុក និងអន្តរជាតិជាដើម រួមទាំងមានសេវាកម្មជាង ១០០ ប្រភេទក្នុងអេបធនាគារ វីង។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 023 999 989៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



