បណ្ឌិត គីម ហ៊ាង៖ វ័យខ្ទង់ ២០ទៅ៣០ឆ្នាំ ត្រូវប្រញាប់ធ្វើរឿងធំៗ ២ នេះភ្លាម បើចង់មានអនាគតល្អ
Kan DaraMARCH 9 2026827 views

វ័យខ្ទង់ ២០-៣០ឆ្នាំ ជាពេលវេលាដ៏សំខាន់បំផុតក្នុងដំណាក់កាលជីវិតមនុស្សម្នាក់ៗ ព្រោះវាជះឥទ្ធិពលយ៉ាងខ្លាំងដល់អនាគត និងគុណភាពជីវិតទាំងមូល។ ហេតុដូចនេះហើយទើបលោកបណ្ឌិត គីម ហ៊ាង ដែលជាអគ្គនាយកក្រុមហ៊ុន KW  Cambodia និង Khmer Real Estate បានចែករំលែករឿងធំៗ២ ដែលមនុស្សស្រីប្រុសគួរធ្វើឲ្យបានក្នុងវ័យនេះ៖

 

១/. រកមេល្អ៖ ការបើកទំព័រថ្មីនៃជីវិតការងារអ្នកត្រូវស្វែងរកក្រុមហ៊ុន ឬថ្នាក់ដឹកនាំដែលអ្នកយល់ថាល្អ និងអាចដឹកនាំជីវិតអ្នកទៅកាន់ភាពល្អប្រសើរបាន ដោយពុំគួរសម្លឹងមើលលើអត្ថប្រយោជន៍នៃប្រាក់ខែតែមួយមុខនោះទេ។ លោកបណ្ឌិត គីម ហ៊ាង បានលើកឡើងថា ចូររកការងារដែលត្រូវនឹងអនាគតមួយដែលអ្នកចង់បាន និងមានមេល្អ ព្រោះអ្នកអាចរៀនសូត្របានយ៉ាងច្រើនពីគាត់ បន្ទាប់មកធ្វើការឲ្យខ្លាំង ដាក់ចិត្តរៀនពីអ្វីដែលថ្មីពាក់ព័ន្ធនឹងគោលដៅរបស់អ្នក នោះអ្នកនឹងមើលឃើញខ្លួនឯងអភិវឌ្ឍខ្លួនលឿននឹកស្មានមិនដល់។

  

២/. ចាប់ផ្តើមចេញរកស៊ី៖ លោកបណ្ឌិត បានមានប្រសាសន៍ថា៖ «អ្នកធ្វើការ មានមុខងារ តួនាទីស្របតាមជំនាញវិជ្ជាជីវនៅក្នុងស្ថាប័នផ្សេងៗ ឬធ្វើការតាមធម្មតា ពិបាកនឹងក្លាយជាអ្នកមានណាស់»។ ម្លោះហើយនៅអំឡុងពេលដែលអ្នកកំពុងបម្រើការនៅក្នុងស្ថាប័ន ឬអង្គភាពណាមួយដែលអាចនាំអ្នកទៅកាន់ការសម្រេចក្តីស្រម៉ៃរបស់អ្នកហើយ អ្នកគួរបើកចិត្តរៀនពីការងារនោះឲ្យបានខ្លាំង ដើម្បីមានឱកាសចេញរកស៊ីចាប់ផ្តើមអាជីវកម្មដោយខ្លួនឯង ព្រោះមានតែការចេញរកស៊ីតែម្យ៉ាងគត់ដែលអាចរំដោះអ្នកទៅកាន់ភាពស្តុកស្តម្ភ និងចៀសផុតពីភាពក្របាន។

 

យ៉ាងណាមិញ ប្រសិនបើអ្នកខ្វះទុនក្នុងការចាប់ផ្តើមអាជីវកម្ម ឬត្រូវការទុនពង្រីកអាជីវកម្ម នៅធនាគារ PPC Bank ផ្តល់សេវាឥណទានសម្រាប់អាជីវកម្មខ្នាតតូចបំផុតចំនួន ២,០០០ ដុល្លាររហូតដល់ ១០,០០០ ដុល្លាររយៈពេលខ្លី ៧២ខែ ក្នុងអត្រាការប្រាក់ប្រហែល ១.០៨% ក្នុង​មួយខែ។ ចំណែកឯឥណទាន​ខ្នាត​មធ្យមមានចំនួន​​ពី ៥០,០០០ ដុល្លាររហូតដល់ ៥០០,០០០ ដុល្លារយៈពេលខ្លី ៧២ខែ ក្នុងអត្រាការប្រាក់ប្រហែល ០.៦៤% ក្នុង​មួយខែ។ សម្រាប់ព័ត៌មានលម្អិត អាចចូលទៅកាន់ Facebook page ឬធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៩៦ ៣៩០ ៩៩០៩ / ០២៣ ៩០៩ ៩០៩៕

 

Screenshot 2026 03 09 at 11.36.48 in the Morning Large

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «បុគ្គលិកឆ្នើម» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចំណូលកើន មានសេរីភាព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  បញ្ជាទិញតាម https://t.me/BusinessCambodiaBook

ា

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia