នេះជាកីឡាករក្មេងជាងគេង និងចាស់ជាងគេ ដែលចូលលេងព្រឹត្ដិការណ៍ World Cup 2026
Bunthoeun KoemJUNE 7 20261 K views

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ (ត្រូវនឹងយប់ម៉ោង ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ម៉ោងនៅកម្ពុជា) ព្រិត្ដិការណ៍ World Cup 2026 ដែលរៀបចំឡើងនៅសហរដ្ឋអាមេរិក-ម៉ិចស៊ិកូ-កាណាដា ដែលជាសហម្ចាស់ផ្ទះនឹងចាប់ផ្ដើមហើយ។ ដោយនៅក្នុងនោះមានក្រុមជម្រើសជាតិចំនួន ៤៨ ប្រទេសមកពីទ្វីបទាំង ៧ នៅលើផែនដី និងមានកីឡាករសរុប ១ ២៤៨ នាក់ចូលរួមលេងនៅក្នុងព្រឹត្ដិការណ៍ដ៏ធំនេះ។

 

611072050 1834451833912127 2528483889109204649 N

 

ហើយពេលនេះដែរ យើងនឹងនាំប្រិយមិត្ដមកស្គាល់កីឡាករដែលក្មេងជាងគេ និងចាស់ជាងគេ ដែលនឹងបង្ហាញខ្លួននៅក្នុងពានរង្វាន់ដ៏ធំមួយនេះ។ បើយោងតាមការចេញផ្សាយដោយស្ថាប័ន FIFA នៅថ្ងៃទី៦ ខែមិថុនា កីឡាករដែលក្មេងជាងគេចូលលេង World Cup 2026 គឺកីឡាករ GILBERTO MORA របស់ក្រុមជម្រើសជាតិ ម៉ិចស៊ិក (Mexico) មានអាយុ ១៧ ឆ្នាំ ២៤០ ថ្ងៃ។ ចំណែកកីឡាករដែលចាស់ជាងគេដែលចូលលេង World Cup 2026 គឺកីឡាករ CRAIG GORDON អ្នកចាំទីរបស់ជម្រើសជាតិ ស្កុតឡិន (Scotland) មានអាយុ ៤៣ ឆ្នាំ ១៦២ ថ្ងៃ។

 

714631556 1954823935208249 8439424541114879657 N

 

សូមជម្រាបផងដែរថា ព្រឹត្ដិការណ៍ World Cup នេះនឹងបញ្ចប់នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ (ត្រូវនឹងម៉ោង ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមិថុនា ម៉ោងនៅកម្ពុជា)។ ដោយក្នុងនោះ វគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅកីឡដ្ឋាន MetLife Stadium ក្នុងរដ្ឋ New Jersey សហរដ្ឋអាមេរិក វេលាម៉ោង ២ រំលងអាធ្រាត (ម៉ោងនៅកម្ពុជា)។ តើប្រិយមិត្ដគិតថាឆ្នាំនេះក្រុមជម្រើសជាតិមួយណា នឹងក្លាយជាម្ចាស់ជើងឯក World Cup 2026?

 

Photo 2026 06 07 16 42 09

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia