កុំមើលរំលង! របរអនឡាញ៣នេះ ចាយទុនមិនដល់១០០$ ធ្វើឲ្យបុរសវ័យក្មេងម្នាក់រកចំណូលបានជាង១១ម៉ឺន$ក្នុង១ខែ
Toeuy HongSEPTEMBER 18 20261.4 K views

សម័យបច្ចុប្បន្ននេះមានជំនួញជាច្រើនដែលអ្នកអាចចាប់ផ្តើមបានដោយគ្រាន់តែមានតែដើមទុនតួច ឬក៏មិនបាច់មានដើមទុនសោះក៏អាចធ្វើបានដូចគ្នា។ ជាក់ស្ដែង បុរសវ័យ ៣០ឆ្នាំម្នាក់ឈ្មោះ Charlie Chang អាចរកចំណូលអកម្មរាប់ម៉ឺនដុល្លារក្នុងមួយខែ ពីការធ្វើជំនួញតាមអ៊ីនធឺណិត ដែលចំណាយដើមទុនមិនដល់ ១០០ដុល្លារផង។ ហើយការងារដែលលោកធ្វើនោះមានដូចជា៖ 

 

១. ជំនួញជួយផ្សព្វផ្សាយផលិតផល (Affiliate Marketing)៖ ជំនួញនេះអនុញ្ញាតឱ្យអ្នកអាចយកលីងផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុនណាមួយមកផ្សព្វផ្សាយឱ្យគេ។ ហើយនៅពេលមានអតិថិជនចុចលើលីងផ្សព្វផ្សាយរបស់អ្នក អ្នកនឹងទទួលបានប្រាក់កម្រៃជើងសារ។ ជំនួញនេះ អ្នកអាចរកចំណូលបានដោយងាយ ដោយមិនចាំបាច់មានហាង និងមិនចាំបាច់មានទំនិញខ្លួនឯង អ្វីដែលអ្នកត្រូវមានគឺជំនាញ និងសមត្ថភាពក្នុងការផ្សព្វផ្សាយ។ 

 

២. រកលុយពីវីដេអូយូធូប៖ ការធ្វើវីដេអូបង្ហោះលើយូធូប អាចរកចំណូលពីពាណិជ្ជកម្ម។ ហើយអ្នកក៏អាចធ្វើវីដេអូអំពីចំណេះដឹង បទពិសោធន៍ ឬអ្វីដែលអ្នកចូលចិត្ត។ បើឆានែលមានអ្នកតាមដាន និងអ្នកមើលច្រើន នោះប្រាក់ចំណូលក៏កើនតាមនោះដែរ។ តែប្រសិនបើអ្នកទើបចាប់ផ្ដើមថ្មីៗ ចង់រកចំណូលពីយូធូប គឺត្រូវបំពេញលក្ខខណ្ឌសំខាន់ៗដូចជា ត្រូវមានអ្នកចុច Subscribes ចំនួន ១ពាន់នាក់យ៉ាងតិច និងឆានែលត្រូវមានអ្នកទស្សនាវីដេអូសរុបបាន ៤ពាន់ម៉ោង។


៣. លក់ផលិតផលឌីជីថល (Digital Products)៖ អ្នកអាចផលិតជាវីដេអូមេរៀន សៀវភៅអេឡិចត្រូនិក ឬឯកសារចំណេះដឹងដែលអ្នកធ្វើដោយខ្លួនឯង។ គុណសម្បត្តិគឺ ចំណាយតិច លឿន រហ័ស និងអាចពង្រីកបានទូលំទូលាយបំផុត។ 

 

ដូច្នេះ បើអ្នកមានដើមទុនតិច តែចង់ចាប់ផ្តើមរកស៊ី អាចសាកល្បងជំនួញទាំង ៣ ប្រភេទនេះ។ អ្នកមិនបាច់ថាខ្លួនគ្មានដើមទុន ត្រឹមតែអ្នកមានការតាំងចិត្ត ការខិតខំ ស្មោះត្រង់ និងគំនិតច្នៃប្រឌិត គឺគ្រប់គ្រាន់ហើយ។ ពេលអ្នកកសាងមូលដ្ឋានបានរឹងមាំហើយ ទោះជាគេងលក់ ក៏អាចមានលុយហូរចូលមកវិញបានដែរ៕

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia