អ្នករកស៊ីត្រូវដឹង! ចង់លក់ដូរដាច់ ត្រូវចៀសវាងទម្រង់ផុសទាំង៥ នេះ បើកាន់តែផុសកាន់តែបាត់ភ្ញៀវ
ធី ស្រីល័ក្ខMARCH 17 2026898 views

មានអ្នករកស៊ីលក់អនឡាញជាច្រើនកំពុងតែជួបនៅបញ្ហាធំ ដោយមានបងប្អូនមួយចំនួនឆ្ងល់ថា ហេតុអ្វីគាត់ផុសរាល់ថ្ងៃតែគ្មានអ្នកមើលសោះផុសហើយស្ងាត់ឆឹងលក់មិនបានទេ ខណៈគាត់ខំប្រឹងផុសជារៀងរាល់ថ្ងៃ តើបងប្អូនដឹងទេពេលខ្លះការលក់ធ្លាក់ចុះមិនមែនមកតែលើផលិតផលមួយមុខនោះទេ ពេលខ្លះវាអាស្រ័យលើ "របៀបដែលយើងបង្ហាញ" ទៅកាន់អតិថិជន។ ខាងក្រោមនេះ ជាទម្រង់នៃការផុសទាំង៥ ដែលបងប្អូនគួរតែចៀស៖

 

.សរសេរ Caption វែងពេកគ្មានចំណុចសំខាន់៖ បងប្អូនមានដឹងទេថា នៅពេលដែលយើងបង្ហោះផលិតផលយើងលក់នៅលើអនឡាញហើយយើងព្យាយាមសរសេរអក្សរវែងអន្លាយ គ្មានឃ្លាឃ្លោង និងមិនប្រាប់ពី "អត្ថប្រយោជន៍" ដែលអតិថិជនទទួលបាននឹងធ្វើឱ្យគេខ្ជិលអានហើយគេក៏មិនចាប់អារម្មណ៍ទៅលើផលិតផលយើងដែរ។ ពេលខ្លះបើចង់លក់ដាច់កុំប្រើពាក្យបច្ចេកទេសច្រើនពេក ឬរៀបរាប់តែពីលក្ខណៈសម្បត្តិផលិតផលច្រើនពេក រហូតភ្លេចប្រាប់ថាវាជួយដោះស្រាយបញ្ហាអ្វីដល់ភ្ញៀវ។

 

.រូបភាព ឬវីដេអូមានគុណភាពទាប៖ យើងសាកស្រមៃមើលថាយើងជាអ្នកទិញម្នាក់ ដូច្នេះមុនយើងសម្រេចចិត្តថាចង់ទិញអ្វីមួយគឺភ្នែកយើងជាអ្នកសម្រេចចិត្តមុន។ ដូច្នេះក្រឡេកមកមើលអ្នកលក់អនឡាញវិញ បើចង់លក់ដាច់ត្រូវតែពង្រឹងទៅលើរូបភាព ឬវីដេអូឱ្យមានគុណភាពល្អ បើសិនជាយើងផុសរូបភាពផលិតផលព្រឹលៗ ងងឹត ឬវីដេអូញ័រមើលមិនយល់ វានឹងធ្វើឱ្យផលិតផលរបស់អ្នកមើលទៅ "តម្លៃថោក" និងមិនគួរឱ្យទុកចិត្តនោះទេ។

 

.Copy គេមកទាំងស្រុង៖ ប្រិយមិត្តអ្នកអានមានដឹងអត់ថា ការយកមាតិកាពីហាងផ្សេងមកផុសក្នុងផេកខ្លួនឯង ធ្វើឱ្យបាត់បង់អត្តសញ្ញាណ Branding របស់ខ្លួនឯង។ ជាពិសេសនោះ បើយើងអង្គុយចាំតែយករបស់គេមកកូពីវាហ្នឹងធ្វើឱ្យបណ្តាញសង្គមរបស់យើងនឹងកាត់បន្ថយ Reach បើវាដឹងថាជា Content ចម្លងពីគេមកទាំងស្រុង។

 

.ផុសតែរូបភាពផលិតផលសុទ្ធ៖ ការផុសរូបដដែលៗដែលមានតែរូបទំនិញ និងតម្លៃ នឹងធ្វើឱ្យអ្នកមើលមានអារម្មណ៍ធុញទ្រាន់។ ហ្វេសប៊ុកមិនមែនជាកាតាឡុកទំនិញទេ តែវាជាបណ្តាញសង្គមដូច្នេះបើសិនជាយើងផុសលក់ពេកហ្នឹងធ្វើឱ្យអ្នកទិញមានអារម្មណ៍ថាធុញទ្រាន់ ហើយហ្នឹងធ្វើឱ្យគេអូសរំលងចោល ព្រោះគេមានអារម្មណ៍ថាអ្នកគ្រាន់តែចង់លក់ហួសហេតុពេក។

 

៥. ផុសដែលគ្មានអន្តរកម្ម (No Engagement Focus) ការផុសដែលមិនមានសំណួរ ឬមិនសូវឆ្លើយតប Comment នឹងធ្វើឱ្យផេករបស់អ្នកមើលទៅដូច "ផេកខ្មោច"។ កាលណាគ្មានការជជែកគ្នា ការមើលឃើញនឹងធ្លាក់ចុះជាលំដាប់ដូច្នេះដើម្បីលក់ដាច់ អ្នកគួរផ្តោតលើការធ្វើមាតិកាមួយដែលចែករំលែកចំណេះដឹងទាក់ទងនឹងផលិតផល៥០% និងផុសលក់តែ ៥០% បានហើយ៕

18

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia