លុយ១ម៉ឺនដុល្លារវាមិនច្រើនទេសម្រាប់អ្នករកស៊ី ក៏ប៉ុន្ដែសម្រាប់អ្នកធ្វើការ លុយ១ម៉ឺនដុល្លារគឺជាទឹកលុយច្រើនគួរសមដែលអាចផ្លាស់ប្ដូរជីវិតរបស់ពួកគាត់ឲ្យ សល់លុយ សល់ទ្រព្យហើយក៏អាចឈានដល់ការកសាងភាពមានបានចេញពីទុន១ម៉ឺនដុល្លារនេះដែរ។
បើអ្នកសន្សំសល់១ម៉ឺនដុល្លារ ខាងក្រោមនេះគឺជារឿងដែលអ្នកគួរធ្វើជាមួយលុយ បើចង់ឲ្យ សល់លុយកាន់តែច្រើនហើយអ្នកក៏អាចកសាងភាពមានបាន។
១. ប្រើលុយដើម្បីកសាងស្ថិរភាពហិរញ្ញវត្ថុ
សន្សំសល់១ម៉ឺនដុល្លារ អ្នកអាចប្រើប្រាស់លុយនេះដើម្បីកសាងស្ថិរភាពហិរញ្ញវត្ថុដែលអាចជួយឲ្យអ្នករស់នៅមិនស្រ្តេសព្រោះបញ្ហាខ្វះខាតលុយ។ ប្រជាជនខ្មែរជាច្រើនរាល់ថ្ងៃរកលុយបានត្រឹមតែចាយសម្រាប់ការរស់នៅ ហើយពេលខ្លះខ្វះខាតទៀតនិងឈានដល់ជំពាក់លុយគេធ្លាក់ក្នុងបញ្ហាបំណុលធ្ងន់ធ្ងរ។
យ៉ាងណាមិញបើអ្នកអាចសន្សំបាន១ម៉ឺនដុល្លារ អ្នកអាចកសាងស្ថិរភាពហិរញ្ញវត្ថុ ធ្វើឲ្យអ្នកមានសេរីភាពនិងមានជម្រើសច្រើន។ ឧទាហរណ៍បើអ្នកបាត់បង់ការងារ បាត់ចំណូល លុយ១ម៉ឺនដុល្លារនេះអាចជួយផ្គត់ផ្គង់ការរស់នៅរបស់អ្នកបាន។ ឧទាហរណ៍បើអ្នកចំណាយក្នុងការរស់នៅ៥០០ដុល្លារក្នុងមួយខែ នោះលុយ១ម៉ឺនដុល្លារអ្នកអាចចាយបានរហូត២០ខែ។
២. ប្រើលុយសម្រាប់ចាប់ឱកាស
ជាមួយនឹងលុយ១ម៉ឺនដុល្លារនេះ អ្នកអាចប្រើប្រាស់ក្នុងការចាប់ឱកាសនិងទទួលបានឱកាសផ្សេងៗដែលឱកាសទាំងនោះគឺសុទ្ធតែធ្វើឲ្យចំណូលអ្នកកើន។ ឧទាហរណ៍អ្នកអាចឈប់ពីការងារហើយចាប់ឱកាសរកស៊ី។ អ្នកអាចផ្លាស់ប្ដូរការងារទៅក្នុងវិស័យផ្សេងដែលអាចឲ្យអ្នកមានឱកាសរកចំណូលបានកាន់តែច្រើន។ លើសពីនេះអ្នកអាចចាប់ឱកាសរៀននូវជំនាញថ្មីៗដែលជាជំនាញត្រូវប៉ាន់ជួយឲ្យអ្នករកចំណូលបានច្រើន។
៣. ធ្វើជាដើមទុនរកស៊ីនិងវិនិយោគ
លុយ១ម៉ឺនដុល្លារគឺជាទឹកលុយសមល្មមដែលយើងអាចចាប់ផ្ដើមអាជីវកម្មខ្នាតតូចបាន។ ឧទាហរណ៍ស្រួលៗអ្នកអាចចាប់ផ្ដើមមុខរបរពីការទិញចូលលក់ចេញ ដោយអ្នកអាចសិក្សាពីផលិតផលដែលអាចមានទីផ្សារនៅស្រុកយើង។ បន្ទាប់មកអ្នកអាចស្រាវជ្រាវពីផលិតផលនៅក្រៅប្រទេសជាពិសេសប្រទេសចិនហើយនាំផលិតផលពីចិនមកលក់នៅស្រុកយើង។ ត្រង់នេះបើអ្នកចេះធ្វើទីផ្សារអ្នកនឹងអាចចាប់ផ្ដើមអាជីវកម្មខ្នាតតូច ហើយអាចបានផលចំណេញច្រើន ហើយក៏អាចបើកឱកាសឲ្យអ្នកសល់លុយ សល់ទ្រព្យ បង្កើតភាពមានបាន។
លើសពីនេះលុយ១ម៉ឺនដុល្លារក៏ដើមទុនក្នុងការវិនិយោគដើម្បីបង្កើនលុយ បង្កើនទ្រព្យរបស់អ្នកផងដែរ។ ត្រង់នេះអ្នកអាចវិនិយោគលើចំណេះដឹងនិងជំនាញព្រោះការវិនិយោគលើចំណេះដឹងនិងជំនាញ ជួយឲ្យអ្នកបង្កើនឥទ្ធិពលរកលុយបានកាន់តែច្រើនហើយក៏ជាការវិនិយោគដែលអាចឲ្យអ្នកចំណេញច្រើនផងដែរ។ ត្រង់នេះអ្នកអាចជ្រើសរើសជំនាញដែលជាតម្រូវការនៅក្នុងទីផ្សារដូចជា ជំនាញឌីជីថល ជំនាញទីផ្សារ ជំនាញហិរញ្ញវត្ថុនិងជំនាញផ្សេងៗ។ បើវិនិយោគលើជំនាញដែលត្រូវប៉ានអ្នកនឹងបានចំណូលច្រើន។
ក្រៅពីវិនិយោគលើជំនាញ អ្នកអាចវិនិយោគលើវិស័យផ្សេងៗ ដូចជាវិនិយោគអចលនទ្រព្យ វិនិយោគក្នុងអាជីវកម្ម និងវិនិយោគលើផ្សារហ៊ុនជាដើម។ សំខាន់មុននឹងវិនិយោគលើអ្វីមួយអ្នកត្រូវសិក្សាស្វែងយល់ពីការវិនិយោគមួយនោះដើម្បីវិនិយោគទៅបានផលជាជាងខាតបង់។
ទាក់ទងនឹងការវិនិយោគនេះដែរ សម្រាប់បងប្អូនចង់វិនិយោគលើផ្សារហ៊ុនដើម្បីបង្កើតចំណូលបន្ថែមក៏ដូចជាបង្កើនទ្រព្យនិងកសាងចំណូលរយៈពេលវែង អាចតាមដានផេក Toeuy Hong-ទឿយ ហុងនិងចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong
សម្រាប់បងប្អូនចង់ចេះវិនិយោគលើផ្សារហ៊ុនតែពិបាកយល់ អាចចុះឈ្មោះចូលរៀនតាមនេះ៖https://bakseyacademy.com/courses/stock-market-income
មានចម្ងល់ទាក់ទងនឹងការចុះឈ្មោះចូលរៀនអាចឆាតទៅតេឡេក្រាម៖ https://t.me/baksey_academy


