ក្រុមហ៊ុន Yeo’s កំពុងសិក្សាលទ្ធភាពពង្រីកខ្សែច្រវាក់ផលិតកម្មនៅផលិតផលថ្មីៗ បន្ថែមកម្ពុជា ខណៈបច្ចុប្បន្នមានទុនវិនិយោគជាង ៥៥ លាន$
ធី ស្រីល័ក្ខAUGUST 20 202611 views

កាលពីថ្មីៗនេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូក្រុមហ៊ុន Yeo’s ដឹកនាំដោយលោកស្រី ហេង សុទ្ធាវី អគ្គនាយិកា ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមរបស់ក្រុមហ៊ុន ផែនការនាពេលអនាគត និងឱកាសពង្រឹងកិច្ចសហការរវាងរដ្ឋាភិបាល និងវិស័យឯកជន។

 

នៅក្នុងជំនួបនេះ ក្រុមហ៊ុន Yeo’s បានលើកឡើងពីការកើនឡើងនៃថ្លៃដើមផលិតកម្ម ជាពិសេសថ្លៃដឹកជញ្ជូន និងវត្ថុធាតុដើម ព្រមទាំងកង្វះធាតុចូលផលិតកម្មក្នុងស្រុកដែលអាចបំពេញតាមលក្ខខណ្ឌតម្រូវផ្នែកគុណភាព និងស្តង់ដាសុវត្ថិភាពម្ហូបអាហារ។ ក្រុមហ៊ុនក៏បានស្នើសុំការគាំទ្រពីក្រសួងលើការងារសុវត្ថិភាពឧស្សាហកម្ម ពិសេសការធ្វើព្យាសកម្មឧបករណ៍ ការត្រួតពិនិត្យគ្រឿងចក្រ គ្រឿងម៉ាស៊ីន និងឡចំហាយ។

Img 20260820 150935 236 

ក្រុមហ៊ុន Yeo’s បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបង្កើនការប្រើប្រាស់កសិផលកម្ពុជា ដែលអាចបំពេញតាមតម្រូវការផ្នែកគុណភាព ស្តង់ដា និងការធ្វើពាណិជ្ជកម្ម។ 

គួរជម្រាបថា ក្រុមហ៊ុន Yeo’s បានប្រតិបត្តិការនៅកម្ពុជាអស់រយៈពេលប្រមាណជិត៣០ឆ្នាំ និងបានវិនិយោគជាង ៥៥ លានដុល្លារអាម៉េរិកចាប់តាំងពីឆ្នាំ២០១៦ មក។ ការផលិតក្នុងស្រុកបានចាប់ផ្តើមនៅឆ្នាំ២០២០ ហើយបច្ចុប្បន្ន ផលិតផលដែលក្រុមហ៊ុនផលិតនៅកម្ពុជាត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិមួយចំនួន រួមមានវៀតណាម សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង។ ក្រុមហ៊ុនក៏កំពុងសិក្សាលទ្ធភាពពង្រីកខ្សែច្រវាក់ផលិតកម្មនៅមុខផលិតផលថ្មីៗបន្ថែមទៀតនៅកម្ពុជាផងដែរ៕

Img 20260820 150935 679

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia