មោទនភាពជាតិ ! ធានម៉ុង ក្រុមហ៊ុនខ្មែរ-ចិន ក្លាយជាអ្នកនាំចូល និងចែកចាយផ្តាច់មុខជីកសិកម្ម «ផេនដាមេន»ពីរោងចក្រខ្នាតយក្ស ប្រទេសចិន

ក្រុមហ៊ុន ធានម៉ុង ខូអិលធីឌី ដែលជាក្រុមហ៊ុនបង្កើតឡើងក្រោមកិច្ចសហការខ្មែរ-ចិន បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយក្នុងវិស័យកសិកម្មកម្ពុជា តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈយោគ យល់ (MOU) ជាមួយក្រុមហ៊ុន ស៊ីនលៀនស៊ីន (Xin Lian Xin) នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីក្លាយជាដៃគូយុទ្ធសាស្ត្រ ក្នុងការផលិត នាំចូល និងចែកចាយផ្តាច់មុខ ជីកសិកម្មម៉ាក «ផេនដាមេន» នៅលើទីផ្សារកម្ពុជា។

 

ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅនាពេលថ្មីៗនេះ នៅក្រុមហ៊ុន[ XIN LIAN XIN]  ក្នុងខេត្តហឺរណាន [HENAN] ប្រទេសចិន ដោយមានការចុះហត្តលេខា ពីលោក ជាវ ហ៊ូវ អគ្គនាយកក្រុមហ៊ុន ធានម៉ុង ខូអិលធីឌី [Tian Mong C.,LTD] និងលោក Nan Zheng នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន [Xin Lian Xin ]។

2026 10 06 17.02.39 

នេះជាកិច្ចសហប្រតិបត្តិការប្រវត្តិសាស្ត្រ របស់ក្រុមហ៊ុន ធានម៉ុង ជាមួយដៃគូផ្គត់ផ្គង់ ដែលមានបទ ពិសោធន៍យូរឆ្នាំ ក្នុងការផលិតជីកសិកម្មចិន ក្នុងគោលបំណងនាំយកជីកសិកម្ម ដែលមានគុណភាពខ្ពស់ ជាមួយបច្ចេកវិទ្យាទំនើបពីប្រទេសចិនផ្ទាល់ មកបម្រើក្នុងវិស័យកសិកម្មនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវ ការរបស់ប្រជាកសិករ និងម្ចាស់ដេប៉ូចែកចាយបន្ត  និងជាការរួមចំណែកកាត់បន្ថយថ្លៃដើម សន្សំសំចៃចំណាយតិច លើកកម្ពស់ទិន្នផលដំណាំ ជាពិសេសដំណាំស្រូវ ឱ្យទទួលបានទិន្នផលខ្ពស់ និងមានគុណភាពកាន់តែប្រសើរ។

៦ 

មែនទែនទៅ តាមអនុស្សរណៈនៃការយោគយល់នេះ ក្រុមហ៊ុនទាំងពីរប្តេជ្ញាផលិតនិងនាំចូលជីកសិកម្មមានគុណភាពខ្ពស់ តំលៃដើមពីរោងចក្រផ្ទាល់ នៅក្នុងព្រះរាជា ណាចក្រកម្ពុជា។ ខណៈក្រុមហ៊ុន ធានម៉ុង ខូអិលធីឌី ជាអ្នកទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ ផលិតផលជីកសិកម្មម៉ាក «ផេនដាមេន» នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

2026 10 06 17.02.31 

ជីផេនដាមេន  មានវត្តមាននៅទីផ្សារកម្ពុជា តាំងពីអំឡុងឆ្នាំ ២០១៩ មកម្លេះ ។  បច្ចុប្បន្នក្រុមហ៊ុន Tian Mong Co.ltd មានរោងចក្រចំនួនពីរទីតាំង ស្ថិតនៅខេត្តកំពតនិងខេត្តកំពង់ស្ពឺ ព្រមទាំងមានឃ្លាំង ស្តុកទំនិញដ៏ធំ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល សម្រាប់ផ្គត់ផ្គង់ និងចែកចាយបន្ត ដល់ម្ចាស់ដេប៉ូ និងកសិករគោលដៅ នៅទូទាំងប្រទេស។

 

ដោយឡែក ក្រុមហ៊ុន(Xin lian Xin) គឺជាក្រុមហ៊ុនខ្នាតយក្សដ៏ធំ ដែលមានរោងចក្រផ្ទាល់បំពាក់បច្ចេកវិទ្យាទំនើប ជាមួយបទពិសោធន៍រាប់សិបឆ្នាំមកហើយ មានមូលដ្ឋានច្រវ៉ាក់ផលិតកម្ម នៅខេត្តហឺរណាន់ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការអភិវឌ្ឈន៍ និងកែច្នៃជីកសិកម្ម និងជំនាញក្នុងការផលិតជីរុយរ៉េ ដែលមានគុណភាព ស្តង់ដារ សម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។

 

ជាទស្សនវិស័យ ក្រុមហ៊ុន Tian Mong Co.,Ltd និង Xin lian Xin រួមគ្នាពង្រីកទីផ្សារជីកសិកម្មម៉ាក «ផេនដាមេន» នៅកម្ពុជាអោយបានកាន់តែទូលំទូលាយ ខណះបច្ចុប្បន្ន ក្រុមហ៊ុនធានម៉ុង បាននាំចូលប្រមាណ៣ម៉ឺនតោន ក្នុងមួយឆ្នាំ ហើយនិងមានផែនការពង្រឹកវិសាលភាពនាំចូល ជីផេនដា រហូតដល់ ១៥ម៉ឺនតោនក្នុងមួយឆ្នាំ។

 

សូមជំរាបផងដែរថា  ក្រុមហ៊ុន Tian Mong Co.,ltd បច្ចុប្បន្ននេះ មានរោងចក្រផលិតជីផ្ទាល់ខ្លួននៅខេត្តកំពង់ស្ពឺ ដែលអាចផលិត វេចខ្ចប់ជីកសិកម្ម ដែលកម្លាំងផលិតរហូតទៅដល់30មុឺនដោយក្នុង1ឆ្នាំ រាល់ជីផេនដាមេន ទាំងអស់សុតទេជាជីដែលមានគុណភាពខ្ពស់និងផលិតដោយខ្លួនឯង ដើម្បីបម្រើនិងលើកស្ទួយ វិស័យកសិកម្ម ពិសេសប្រជាកសិករ ដើម្បីរួមចំណែកលើកកម្ពស់ ផលិតភាព កសិកម្ម សន្តិសុខស្បៀង ជួយកាត់បន្ថយចំណាយថ្លៃដើម ជួយសន្សំសំចៃ និងចូលរួមជាមួយរាជរដ្ឋា ភិបាល ក៏ដូចជាក្រសួងកសិកម្ម ក្នុងការលើកំពស់ វិស័យកសិកម្មកម្ពុជា ឱ្យកាន់តែរីកចម្រើន និងអតិរេកសន្តិសុខស្បៀង៕

 

2026 10 06 17.02.43

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia