ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៥ – Xiaomi បានប្រកាសជាផ្លូវការដាក់ចេញនូវទូរស័ព្ទដៃ ស៊េរីថ្មី Xiaomi 15T Series, រួមមាន Xiaomi 15T និង Xiaomi 15T Pro ។ ម៉ូដែល Xiaomi T Series ឆ្នាំនេះគឺ ផ្តោតទៅលើការអភិវឌ្ឍទៅលើសមត្ថភាព ថតរូបកម្រិតកំពូល ជាមួយនិងបច្ចេកវិទ្យាចុងក្រោយ សម្រាប់ អ្នកចូលចិត្តនិន្នាការទំនើប ដែលបូករួមជាមួយ និងការរចនាដ៏ប្រណីតទាន់សម័យ។
សមត្ថភាពកាមេរ៉ាអុបទិកដ៏អស្ចារ្យ សម្រាប់ការថតរូបកម្រិតខ្ពស់
Xiaomi 15T Series មានបំពាក់ប្រព័ន្ធកាមេរ៉ា ៣ គ្រាប់ ដែលការមេរាគោលមា ន ទំហំ 50MP, ultra-wide lens និង telephoto lens។ សម្រាប់ម៉ូឌែល Xiaomi 15T Pro បន្ថែម Leica 5x Pro telephoto, 10x optical zoom និង 20x Ultra Zoom, អាចថតទេសភាពទូលាយ, ព័ត៌មានលម្អិតនៃទីក្រុង និង close-up ជាមួយគុណភាពល្អឥតខ្ចោះ។ កាមេរ៉ាមុខ 32MP ផ្តល់ភាព selfie និង video calls ក្នុងកម្រឹតគុណភាពខ្ពស់ ។ ប្រព័ន្ធកាមេរ៉ាទាំងពីរត្រូវបានរចនាឡើងដើម្បីផ្តល់លទ្ធផលអស្ចារ្យគ្រប់ស្ថានភាព។ ទាំង Xiaomi 15T Pro និង Xiaomi 15T ផ្តល់នូវ focal lengths ជាច្រើនជាជម្រើស។ Xiaomi 15T Pro មានប្រវែង focal lengths ចាប់ពី 15mm ដល់ 230mm ខណៈដែល Xiaomi 15T ផ្តល់ជម្រើសចាប់ពី 15mm ដល់ 92mm តាមរយៈកាមេរ៉ាមុខក្រោយបី ធ្វើឲ្យអ្នកប្រើអាចថតទេសភាពទូលាយ ឬរូបភាពលម្អិតចូលបានយ៉ាងមានប្រសិទ្ធភាព។
នៅចំចំណុចស្នូលនៃកាមេរ៉ាគោល 50MP របស់ Xiaomi 15T Series មានកែវអុបទិក Leica Summilux ដែលអាចចាប់យកព័ត៌មានលម្អិតបានយ៉ាងអស្ចារ្យ ជាមួយកម្រិត Aperture ƒ/1.7 សម្រាប់ម៉ូឌែលធម្មតា និង ƒ/1.62 សម្រាប់ម៉ូឌែល Pro។ មិនត្រឹមតែប៉ុណ្ណោះ ទូរស័ព្ទនេះអាចថតនូវព័ត៌មានលម្អិតបានច្បាស់ ហើយក៏អាចបង្កើតពណ៌រស់រវើក និងកម្រិត Contrast ខ្ពស់បាន សូម្បីតែនៅក្នុងបរិយាកាសពន្លឺទាបក៏ដោយ។ លើសពីនេះ Xiaomi 15T Pro ត្រូវបានបំពាក់ដោយឧបករណ៍ចាប់រូបភាព Light Fusion 900 កម្រិតខ្ពស់ ដែលមាន Dynamic Range 13.5 EV ដើម្បីបង្កើនភាពច្បាស់ និងការបង្ហាញពណ៌បានត្រឹមត្រូវបំផុត។
Xiaomi AISP 2.0, PortraitLM 2.0 និង ColorLM 2.0 អាចកែសម្រួលពណ៌, texture និង skin tones ដើម្បីថតរូប professional។ អ្នកប្រើអាចប្រើ Bokeh Effects (Wide & Bubbles) និង Leica Street Photography Mode ដើម្បីកែសម្រួល focal lengths 28mm, 35mm, 50mm, 75mm និង 135mm (Pro) ដោយផ្តល់លទ្ធផលស្ទីល professional។
សម្រាប់ការថតវីដេអូអាចធ្វើបានកម្រិត 4K HDR10+, 4K 120fps (Pro) និង 4K 60fps 10-bit Log with LUT, អាចប្រើសម្រាប់កិច្ចការថតពាណិជ្ជកម្ម, ថតមាតិកា និង ការផ្សព្វផ្សាយតាមបណ្តាញសង្គម ។
សមត្ថភាពប្រតិបត្តិការ និងថ្ម
MediaTek Dimensity 9400+ (Pro) និង 8400-Ultra (15T) ជាមួយ 3D IceLoop cooling ផ្តល់ប្រតិបត្តិការលឿន និងស្ងប់ស្ងាត់សម្រាប់ការងារ multitasking និង virtual meetings។
ថ្ម ដែលមានទំហំ 5500mAh ផ្តល់ការប្រើប្រាស់រហូតពេញមួយថ្ងៃ, ដែលជំនួយពី HyperCharge 90W (Pro) / 67W (15T) និងរក្សា 80% capacity បន្ទាប់ពីសាក 1,600 ដង។


លើសពីសមត្ថភាពថតរូប Xiaomi 15T Series ណែនាំជំហានថ្មីក្នុងការតភ្ជាប់ Mobile កំណត់វិធីសាស្រ្តដែលអ្នកប្រើប្រាស់នៅតែអាចតភ្ជាប់បានក្នុងមជ្ឍដ្ឋាននានា។ ចំណុចស្នូលនៃការច្នៃប្រឌិតនេះ គឺ Xiaomi Astral Communication ដែលវាជាសំណុំបច្ចេកវិទ្យាចុងក្រោយ រួមមានការបង្ហាញជាលើកដំបូងជាផ្លូវការ នៃ Xiaomi Offline Communication ជាមួយ Xiaomi 15T Series ។¹ វាអនុញ្ញាតឲ្យមានការទំនាក់ទំនងតាមសំឡេងដោយផ្ទាល់រវាង Xiaomi 15T Series។ អាចទំនាក់ទំនងបានឆ្ងាយ រហូតដល់ 1.9km សម្រាប់ Xiaomi 15T Pro និង 1.3km សម្រាប់ Xiaomi 15T ទោះជាមិនមានសេវាទូរស័ព្ទ ឬ Wi-Fi ក៏ដោយ។² វាសាកសមសម្រាប់មជ្ឍដ្ឋានដូចជា ព្រៃ, វាលខ្សាច់, ឬផ្លូវឡើងភ្នំ ។
អេក្រង់ 6.83” 1.5K resolution, 3200 nits brightness, 144Hz / 120Hz refresh rate ផ្តល់ visual clarity, និង HyperOS 3 ជាមួយ HyperAI អនុញ្ញាត multitasking, smart AI, និង seamless device coordination.


រចនាបទ និងភាពធន់មាំ
មិនត្រឹមតែមានរូបរាងប្រណីតប៉ុណ្ណោះទេ ប៉ុន្តែ Xiaomi 15T Series ក៏ផ្តល់ភាពធន់មាំបន្ថែម ដើម្បីបង្កើនសុវត្ថិភាពផងដែរ។ វាមកជាមួយអេក្រង់ Corning® Gorilla® Glass 7i, ដែលមានភាពធន់ដល់ទៅ 100% បើប្រៀបធៀបជាមួយជំនាន់មុន² និងបន្ថែមផ្នែកខាងក្រោយជាមួយសរសៃកញ្ចក់ រចនាបែបស្ទីលជាមួយភាពធន់នឹងការរឹចរាល។ ម៉ូឌែលទាំងពីរនេះអាច ទប់ទល់ជាមួយជម្រៀបទឹករហូតដល់ជម្រៅ 3 ម៉ែត្រ និងមានវិញ្ញាបនប័ត្រ IP68 សម្រាប់ការការពារទឹក និងធូលី ។
មានលក់ចាប់ពីថ្ងៃនេះតទៅនៅតាម Xiaomi Store និងបណ្ដាហាងលក់ទូរសព្ទ័ដែលជាដៃគូផ្លូវការរបស់ Xiaomi Cambodia ។



ពត៌មានបន្ថែម: គេហទំព័រផ្លូវការ Xiaomi Cambodia
Xiaomi 15T Pro: https://www.mi.com/kh-km/product/xiaomi-15t-pro/
Xiaomi 15T: https://www.mi.com/kh-km/product/xiaomi-15t/
¹ Xiaomi Offline Communication អាចរកបានតាមរយៈ OTA ចាប់ពីថ្ងៃទី 24 ខែកញ្ញា ឆ្នាំ 2025។
ភាពអាចរកបាននៃលក្ខណៈពិសេស និងកាលវិភាគចេញផ្សាយ OTA អាចប្រែប្រួលទៅតាមតំបន់។
Xiaomi Offline Communication តម្រូវឲ្យមនាស៊ីមកាត និងចុះឈ្មោះដើម្បីដំណើរការគណនី Xiaomi ។Xiaomi Offline Communication គាំទ្រការហៅទូរស័ព្ទជាសំឡេងក្នុងចម្ងាយរហូតដល់ 1.9km
រវាងម៉ូឌែល Xiaomi 15T Pro និង 1.3km រវាងម៉ូឌែល Xiaomi 15T។
² ទិន្នន័យបានសាកល្បងដោយមន្ទីរពិសោធន៍ផ្ទៃក្នុង Xiaomi ។ លទ្ធផលជាក់ស្តែងអាចខុសគ្នា។
³ Xiaomi HyperOS 3 អាចប្រើបានតាម OTA ចាប់ពីចុងខែតុលា 2025 នៅតំបន់មួយចំនួន។ សូមពិនិត្យគេហទំព័រផ្លូវការក្នុងស្រុកសម្រាប់ព័ត៌មានបន្ថែម។
⁴ ការទាញយកមុខងារ AI អាចខុសគ្នាតាម កំណែកម្មវិធី, កម្មវិធី, ភាសា និងតំបន់។ តម្រូវឲ្យមានតភ្ជាប់អ៊ីនធឺណិត។
⁵ អេក្រង់គាំទ្រកម្រិតរលូនរហូតដល់ 144Hz។ អាចខុសបន្តិចចន្ទួចនៅលើកម្មវិធីផ្សេងៗ និងគុណភាពរូបភាពក្នុងហ្គេម។
⁶ អេក្រង់គាំទ្រកម្រិតរលូនរហូតដល់ 120Hz។ អាចខុសបន្តិចចន្ទួចនៅលើកម្មវិធីផ្សេងៗ និងគុណភាពរូបភាពក្នុងហ្គេម។
⁷ សូមព្រឹក្សាជាមួយអ្នកលក់ក្នុងស្រុកអំពី power adapter ក្នុងប្រអប់។ ប្រើ Xiaomi 90W ឬខ្ពស់ជាងនេះ បានផ្តល់សម្រាប់ការសាកលឿន។
⁸ សូមព្រឹក្សាជាមួយអ្នកលក់ក្នុងស្រុកអំព power adapter ក្នុងប្រអប់។ ប្រើ Xiaomi 67W ឬខ្ពស់ជាងនេះ បានផ្តល់សម្រាប់ការសាកលឿន។
⁹ ឧបករណ៍មានវិញ្ញាបនបត្រ IP68 សម្រាប់ការទប់ទល់ទឹក និងធូលី ក្នុងលក្ខខណ្ឌមន្ទីរពិសោធន៍។ ការធានាមិនគ្របដណ្តប់ដល់ការខូចខាតដែលក្រៅពីលក្ខខណ្ឌសាកល្បងនោះឡើយ។
¹⁰ ជម្រើសពណ៌អាចខុសគ្នាតាមទីផ្សារក្នុងស្រុក។
¹¹ អង្គផ្ទុក និង RAM ដែលអាចប្រើប្រាស់មានតិចជាង memory សរុបពីព្រោះប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីដែលបានតម្លើងមុន។
¹² សមត្ថភាព Wi-Fi 6E/6/7 អាចខុសគ្នាតាមតំបន់ និងការគាំទ្របណ្តាញ។
¹³ Dual SIM អាចខុសគ្នាតាមតំបន់។ ការប្រើ eSIM ត្រូវការគម្រោងបណ្តាញឥតខ្សែ។
¹⁴ តម្លៃអាចខុសគ្នាតាមទីផ្សារ ដោយផ្អែកលើ VAT, ពន្ធ និងកត្តាផ្សេងៗ។


