នៅអំឡុងសប្ដាហ៍នេះពោលគឺពីថ្ងៃទី២៣ដល់២៥ខែកញ្ញាឆ្នាំ២០២៦នេះ លោក Xi Jinping ប្រធានាធិបតីរបស់ប្រទេសចិននឹងធ្វើដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកតាមការអញ្ជើញរបស់លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក។
បើយោងតាមការចុះផ្សាយរបស់ CNBC បានឲ្យដឹងថាជំនួបរបស់ថ្នាក់ដឹកនាំនៃប្រទេសមហាអំណាចលេខ១និងលេខ២នៅទីក្រុង Washington គោលបំណងធំនៃទស្សនកិច្ចនេះគឺដើម្បីពង្រឹងស្ថិរភាពនៃការធ្វើពាណិជ្ជកម្មរវាងប្រទេសចិននិងសហរដ្ឋអាមេរិក។
នៅក្នុងជំនួបនៅថ្ងៃស្អែកនេះមេដឹកនាំរបស់ចិននិងសហរដ្ឋអាមេរិករំពឹងថានឹងស្វែងរកផ្លូវក្នុងការពង្រឹងកិច្ចព្រមព្រៀមការធ្វើពាណិជ្ជកម្មដែលកំពុងផុយស្រួយនៅពេលដែលពួកគាត់ទាំង២ជួបជជែកគ្នាផ្ទាល់នៅទីក្រុង Washington ដែលជាជំនួបលើកទី២នៅឆ្នាំ២០២៦។
គួរបញ្ជាក់ផងដែរចាប់តាំងពីលោក Donald Trump បានចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកជាលើកទី២មកប្រទេសចិននិងអាមេរិកចាប់ផ្ដើមមានភាពតានតឹងផ្នែកពាណិជ្ជកម្ម ខណៈសហរដ្ឋអាមេរិកបានដាក់សម្ពាធពន្ធនាំចូលកាន់តែច្រើននៅលើប្រទេសចិន៕


