ក្រសួងពាណិជ្ជកម្ម ជូនដំណឹងអំពីសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក “WULING” និង BAOJUN ដែលមានភ្ជាប់ម៉ូដែលមកជាមួយ របស់ក្រុមហ៊ុន អេហ្វ ឌី អូតូ (ខេមបូឌា)
Bunthoeun KoemAUGUST 21 2026

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងស្ដីពីកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក “WULING” និង BAOJUN ដែលមានភ្ជាប់ម៉ូដែលមកជាមួយ ក្នុងប្រទេសកម្ពុជា របស់ក្រុមហ៊ុន អេហ្វ ឌី អូតូ (ខេមបូឌា) អ៊ិនធើណេសិនណល ត្រេដ ឯ.ក។

 

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹង និងបានឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តពាក់ម៉ាកខាងលើរបស់ក្រុមហ៊ុន អេហ្វឌី អូតូ (ខេមបូឌា) អិនធើណេសិនណល ត្រេដ ឯ.ក នៅប្រទេសកម្ពុជា ដែលទទួលបានពីក្រុមហ៊ុន Saic-Gm-Wuling Automobile Co., Ltd. ដូចមានចែង ក្នុងលិខិតប្រគល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខដែលក្រសួងបានតម្កល់ទុករួចហើយ។

 

Photo 2026 08 21 13 42 00

 

លិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខនេះមានសុពលភាពដោយគិតចាប់ពីថ្ងៃចុះហត្ថលេខា។

 

ចាប់ពីក្រោយរយៈពេល ៩០(កៅសិប)ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខាលើលិខិតកត់ត្រានិងតម្កល់សិទ្ធិផ្តាច់មុខនេះអ្នក ទទួលសិទ្ធិស្របច្បាប់មានសិទ្ធិប្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការរារាំងទំនិញដែលនាំចូលស្របគ្នា។

 

Photo 2026 08 21 13 42 10

 

អាស្រ័យហេតុនេះ ក្រុមហ៊ុននឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះរាល់ការនាំចូល និងចែកចាយរថយន្ត ម៉ាក “WULING” និង BAOJUN ដែលមានភ្ជាប់ម៉ូដែលមកជាមួយ ពីសំណាក់ក្រុមហ៊ុន ឬបុគ្គលណាដែលមិនទទួលបានសិទ្ធិនាំចូលស្របច្បាប់។

 

គួរបញ្ជាក់ថា អេហ្វ ឌី អូតូ (ខេមបូឌា)  គឺជាក្រុមហ៊ុនដែលមានការអនុញ្ញាតតែមួយគត់ពី SAIC-GM-Wuling Automobile Co., Ltd.។ រថយន្ត Wuling និង Baojun ទាំងពីរត្រូវបានផលិតដោយ SAIC-GM-Wuling Automobile Co., Ltd.

 

Photo 2026 08 21 13 43 06

 

សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ទាំងស្រុង៖

 

Extracted Img Page1 1 (1)

Photo 2026 08 21 13 43 06

Photo 2026 08 21 13 43 15

Photo 2026 08 21 13 43 24

Photo 2026 08 21 13 43 32

Photo 2026 08 21 13 42 58

Photo 2026 08 21 13 42 47

Photo 2026 08 21 13 42 19

Photo 2026 08 21 13 42 39

Photo 2026 08 21 13 43 59

Photo 2026 08 21 13 43 43

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia