ជាព័ត៌មានទៅដល់អ្នកស្នេហាវិស័យ រាំទាំងអស់៖ ឈានជើងឡើងទៅកាន់ឆាកអន្តរជាតិ! ការប្រកួត World Dance Colosseum (WDC) នឹងចាប់ផ្តើមជាលើកដំបូងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នាថ្ងៃទី១៦ ខែសីហា
Daneth MechJULY 30 2026

2

3

អ្នករាំដែលឈ្នះជ័យលាភីនឹងទទួលបានសិទ្ធិចូលរួមជាផ្លូវការក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពិភពលោក WDC World Finals នៅទីក្រុងតូក្យូ ទទួលបានការរ៉ាប់រងលើចំណាយធ្វើដំណើរ ព្រមទាំងប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១,២០០,០០០ រៀល !

រួមមានគណៈកម្មការល្បីៗកម្រិតពិភពលោកមកពីប្រទេសកម្ពុជា ជប៉ុន និងម៉ាឡេស៊ី។ ការចុះឈ្មោះមុន និងការចុះឈ្មោះនៅថ្ងៃប្រកួតផ្ទាល់ គឺបើកទូលាយសម្រាប់អ្នកទាំងអស់គ្នា។

រាជធានីភ្នំពេញ ប្រទេសកម្ពុជាចលនារាំ street dance ពិភពលោក បានឈានជើងមួយជំហានដ៏សំខាន់នៅក្នុងរាជធានីភ្នំពេញ ខណៈដែលការប្រកួតជម្រុះផ្លូវការ World Dance Colosseum (WDC) Cambodia Qualifier នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល។

សម្រាប់ព្រឹត្តិការណ៍ប្រកួតរាំ street dance ដ៏ឆ្នើមមួយក្នុងចំណោមព្រឹត្តិការណ៍ធំៗទាំងបីនៅលើពិភពលោក WDC ជួបជុំអ្នករាំកំពូលៗមកពីជុំវិញពិភពលោកនៅទីក្រុងតូក្យូ ប្រទេសជប៉ុន សម្រាប់វគ្គផ្តាច់ព្រ័ត្រប្រចាំឆ្នាំរបស់ខ្លួន។ ជាលើកដំបូងបង្អស់ ដែលអ្នករាំកម្ពុជានឹងមានផ្លូវផ្ទាល់ទៅកាន់ឆាកអន្តរជាតិមួយនេះ។ ម្ចាស់ជើងឯកដែលត្រូវបានគ្រង ជើងឯកនៅក្នុងវគ្គជម្រុះនៅរាជធានីភ្នំពេញ នឹងទទួលបានកិត្តិយសតំណាងឱ្យប្រទេសកម្ពុជានៅទីក្រុងតូក្យូ ដោយត្រូវប្រកួតប្រជែងទល់មុខជាមួយសមាសភាព
ឆ្នើមៗមកពីប្រទេសសិង្ហបុរី កូរ៉េខាងត្បូង ចិន និងបណ្តាប្រទេសផ្សេងៗទៀត។

សម្តែងនៅលើឆាក៖ ចុះឈ្មោះមុនឥឡូវនេះ ឬ ចុះឈ្មោះផ្ទាល់នៅថ្ងៃកម្មវិធីផ្ទាល់!

មិនថាអ្នកបានហ្វឹកហាត់ជាច្រើនឆ្នាំ ឬគ្រាន់តែចង់សាកល្បងសមត្ថភាពខ្លួនឯងនោះទេ ឆាកមួយនេះត្រូវបានបង្កើតឡើងសម្រាប់អ្នក។ ការចុះឈ្មោះមុនតាមអនឡាញ និងការចុះឈ្មោះផ្ទាល់នៅថ្ងៃប្រកួត គឺបើកទូលាយទាំងស្រុង។ កុំបណ្តោយឱ្យឱកាសនេះកន្លងផុតទៅឱ្យសោះ បង្ហាញពីឆន្ទៈ និងក្តីស្រឡាញ់របស់អ្នក ហើយដណ្តើមយកសំបុត្រទៅកាន់ទីក្រុងតូក្យូទាំងអស់គ្នា!

ក្រុមគណៈកម្មការវាយតម្លៃកម្រិតពិភពលោក

ដើម្បីធានាបាននូវស្តង់ដារវាយតម្លៃខ្ពស់បំផុត និងផ្តល់នូវការរិះគន់ដើម្បីស្ថាបនាកម្រិតអន្តរជាតិដ៏មានតម្លៃដល់បេក្ខជន WDC Cambodia មានកិត្តិយសសូមស្វាគមន៍វត្តមានក្រុមគណៈកម្មការដ៏ពិសេស ដែលរួមមានអ្នករាំ street dance ល្បីៗទាំងក្នុងស្រុក និងអន្តរជាតិ៖

គណៈកម្មការផ្លូវការនៃព្រឹត្តិការណ៍៖

  • Chhayតំណាងឱ្យប្រទេសកម្ពុជា ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវនៃវិស័យ street dance ក្នុងស្រុក
  • KAKU (MORTAL COMBAT)អ្នករាំ ល្បីល្បាញលើពិភពលោក តំណាងឱ្យប្រទេសជប៉ុន
  • SUZUKI YUSUKEអ្នករាំឆ្នើម និងល្បីល្បាញលើពិភពលោក តំណាងឱ្យប្រទេសជប៉ុន
  • IKKIអ្នករាំកំពូល និងល្បីល្បាញ តំណាងឱ្យប្រទេសជប៉ុន
  • PEOTអ្នករាំ street dance កំពូល និងឆ្នើម តំណាងឱ្យប្រទេសម៉ាឡេស៊ី

 

4

5

6

7

 

ចក្ខុវិស័យសម្រាប់ឱកាស និងការលើកកម្ពស់សេដ្ឋកិច្ច

WDC មកដល់ប្រទេសកម្ពុជាជាមួយនឹងបេសកកម្មដ៏ច្បាស់លាស់៖ បង្កើនសមត្ថភាពយុវជនក្នុងស្រុក
ផ្តល់ឱកាសពិតប្រាកដលើឆាកអន្តរជាតិ និងជួយឱ្យអ្នករាំអាចកសាងអាជីពដ៏ជោគជ័យ និងរីកចម្រើនចេញពីអ្វីដែលពួកគេស្រឡាញ់។

លោក Hideki Okuma ស្ថាបនិកសាលារាំ DHSP Dance Academy បានមានប្រសាសន៍ថា៖
«ក្តីស្រឡាញ់ និងគោលបំណងរបស់ខ្ញុំក្នុងការនាំយក World Dance Colosseum មកកាន់ប្រទេស
កម្ពុជា គឺសាមញ្ញប៉ុន្តែច្បាស់លាស់៖ ខ្ញុំចង់ផ្តល់ឱ្យយុវជនកម្ពុជានូវឱកាសពិតប្រាកដមួយដើម្បីប្រកួតប្រជែងជាមួយពិភពលោក
»

«WDC ត្រូវបានទទួលស្គាល់ថាជាព្រឹត្តិការណ៍ប្រកួតរាំ street dance ធំជាងគេមួយក្នុងចំណោមព្រឹត្តិការណ៍ទាំងបីនៅលើពិភពលោក។ ការប្រមូលផ្តុំអ្នករាំឆ្នើមៗមកពីសិង្ហបុរី កូរ៉េខាងត្បូង ចិន និងជុំវិញពិភពលោកនៅទីក្រុងតូក្យូ គឺជាបទពិសោធន៍ដ៏អស្ចារ្យដែលផ្លាស់ប្តូរជីវិត ហើយខ្ញុំប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការនាំយុវជនកម្ពុជាទៅកាន់ឆាកពិភពលោកនោះ។ ខ្ញុំចង់ផ្តល់ឱកាសពិតប្រាកដដល់យុវជនក្នុងប្រទេសកម្ពុជា។ ខ្ញុំចង់ឱ្យពួកគេអាចរកប្រាក់ចំណូលបានតាមរយៈក្តីស្រឡាញ់របស់ពួកគេ មានក្ដីស្រមៃធំជាងមុន និងកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់ខ្លួនឯងតាមរយៈការរាំ»

 

8

9

10

11

 

បើកទូលាយសម្រាប់រង្វាន់ ជ័យលាភី

ស្របតាមស្មារតីពិតប្រាកដនៃវប្បធម៌ street dance ការប្រកួតនេះគឺបើកទូលាយទាំងស្រុងសម្រាប់អ្នករាំទាំងអស់ ដោយមិនប្រកាន់សញ្ជាតិ អាយុ ឬប្រវត្តិរូបនោះឡើយ។ គ្រប់គ្នាតែងត្រូវបានអញ្ជើញឱ្យចូលរួមនៅលើឆាក និងបង្ហាញពីសមត្ថភាពរបស់ខ្លួន។

ព័ត៌មានលម្អិត

ពិពណ៌នា

ឈ្មោះព្រឹត្តិការណ៍

ការប្រកួតជម្រុះ World Dance Colosseum (WDC) Cambodia Qualifier 2026

កាលបរិច្ឆេទ

ថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦

ទីតាំង

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល (Chip Mong 271 Mega Mall)

រាជធានីភ្នំពេញ ប្រទេសកម្ពុជា

អ្នករៀបចំ

សាលារាំ DHSP Dance Academy (ភ្នំពេញ)

លក្ខខណ្ឌចូលរួម

បើកទូលាយសម្រាប់អ្នករាំទាំងអស់
(មិនកំណត់សញ្ជាតិ, អាយុ
; ស្វាគមន៍គ្រប់កម្រិតសមត្ថភាព)

ការចុះឈ្មោះ

ចុះឈ្មោះមុនតាមរយៈ Instagram DM (@wdccambodia) ចុះឈ្មោះផ្ទាល់នៅថ្ងៃប្រកួត

 

រង្វាន់សម្រាប់អ្នកជ័យលាភី៖

  1. កៅអីតំណាងផ្លូវការក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ WDC World Finals នៅទីក្រុងតូក្យូ ប្រទេសជប៉ុន
  2. ការរ៉ាប់រងលើថ្លៃចំណាយធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន
  3. ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១,២០០,000 រៀល  

ចូលរួមជាមួយយើងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល

យើងខ្ញុំសូមអំពាវនាវដល់អ្នករាំដែលមាន passion ទាំងអស់ អ្នកគាំទ្រ គ្រួសារ និងតំណាងសារព័ត៌មាន ចូលរួមក្នុងថ្ងៃប្រវត្តិសាស្ត្រនេះ។ ការចុះឈ្មោះមុនអាចធ្វើឡើងដោយផ្ញើសារ (Direct Message) ទៅកាន់គណនី Instagram ផ្លូវការរបស់យើង៖ @wdccambodia។ ការចុះឈ្មោះផ្ទាល់នៅថ្ងៃប្រកួតក៏ត្រូវ បានស្វាគមន៍យ៉ាងកក់ក្តៅផងដែរ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នាថ្ងៃទី១៦ ខែសីហា!

ទំនាក់ទំនងសម្រាប់សារព័ត៌មាន និងបេក្ខជន៖

  • អ្នករៀបចំ៖ DHSP Dance Academy (ភ្នំពេញ)
  • តំណាង៖ Hideki Okuma (ស្ថាបនិក DHSP)
  • អ៊ីមែល៖ hidekuma@aveniale.jp
  • ការចុះឈ្មោះ / DM Instagram @wdccambodia

 

Calling All Dancers: Step Up to the World Stage! World Dance Colosseum (WDC) Premieres at Chip Mong 271 Mega Mall on August 16

• Winning dancers will earn an official spot at the WDC World Finals in Tokyo, covered travel expenses, plus $300 USD cash prize!

• Featuring world-renowned judges from Cambodia, Japan, and Malaysia. Pre-registration and same-day entries open to everyone.

PHNOM PENH, CAMBODIA - The global street dance movement takes a monumental step forward in Phnom Penh as the official World Dance Colosseum (WDC) Cambodia Qualifier takes place on Sunday, August 16, 2026, at Chip Mong 271 Mega Mall.

Renowned as one of the world's top three elite street dance tournaments, WDC gathers top-tier dancers from across the globe in Tokyo, Japan, for its annual World Finals. For the first time, Cambodian dancers will have a direct pathway to this international stage. The champions crowned at the Phnom Penh qualifier will earn the privilege to represent Cambodia in Tokyo, going head-to-head with elite competitors from Singapore, South Korea, China, and beyond.

TAKE THE STAGE — PRE-REGISTER NOW OR WALK-IN ON EVENT DAY!

Whether you have been training for years or just want to test your limits, this stage is built for you. Both online pre-registration and same-day walk-in registration are fully open. Don't let this opportunity pass — step up, show your passion, and claim your ticket to Tokyo!

World-Class Judging Panel

To ensure the highest standard of evaluation and provide valuable international feedback for participants, WDC Cambodia is proud to welcome an extraordinary lineup of judges featuring renowned street dancers from both local and international scenes:

OFFICIAL EVENT JUDGES

Chhay - Representing Cambodia as a pioneer of the local street dance scene

KAKU (MORTAL COMBAT) - World-renowned legendary dancer representing Japan

SUZUKI YUSUKE - World-class elite dancer representing Japan

IKKI - Renowned top-tier dancer representing Japan

PEOT - Top-tier elite street dancer representing Malaysia

A Vision for Opportunity and Economic Empowerment

WDC comes to Cambodia with a clear mission: to empower local youth, provide genuine international opportunities, and enable dancers to build prosperous, successful careers doing what they love.

"My passion and purpose for bringing World Dance Colosseum to Cambodia is simple yet resolute: I want to give Cambodian youth a genuine chance to challenge the world,"

"WDC is recognized as one of the world's top three street dance tournaments. Gathering elite dancers from Singapore, South Korea, China, and across the globe in Tokyo is an unforgettable, life-changing experience — and I am fully committed to taking Cambodian youth to that global stage. I want to give young people in Cambodia a real chance. I want them to earn money through their passion, dream bigger, and build a brighter future for themselves through dance."

— Hideki Okuma, Founder of DHSP Dance Academy

 

Open to Everyone — Winner Rewards

In the true spirit of street dance culture, the competition is completely open to all dancers regardless of nationality, age, or background. Everyone is invited to step onto the floor and showcase their talent.

Event Name

World Dance Colosseum (WDC) Cambodia Qualifier 2026

Date

Sunday, August 16, 2026

Location

Chip Mong 271 Mega Mall, Phnom Penh, Cambodia

Organizer

DHSP Dance Academy (Phnom Penh)

Eligibility

Open to all dancers (No nationality/age restrictions; all levels welcome)

Registration

Pre-registration via Instagram DM (@wdccambodia) OR Same-day Walk-in Entry at venue

Winner Prizes

1. Official qualification spot at WDC World Finals in Tokyo, Japan

2. Covered travel expenses to Tokyo, Japan

3. $300 USD Cash Prize

 

Join Us at Chip Mong 271 Mega Mall

We call on all passionate dancers, fans, families, and media representatives to join this historic day. Pre-registration can be completed by sending a Direct Message to our official Instagram account: @wdccambodia. Same-day walk-in entries are also warmly welcomed directly at Chip Mong 271 Mega Mall on August 16!

MEDIA & PARTICIPANT CONTACT

Organizer:           DHSP Dance Academy (Phnom Penh)

Representative:      Hideki Okuma (Founder, DHSP)

Email:               hidekuma@aveniale.jp

Registration / DM:   Instagram @wdccambodia (https://www.instagram.com/wdccambodia)

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia