ការប្រកួតកីឡាបាល់ទាត់ពិភពលោក (FIFA World Cup) គឺជាព្រឹត្តិការណ៍កីឡាដ៏ធំ និងមានប្រជាប្រិយភាពបំផុត ដែលរៀបចំឡើងរៀងរាល់ ៤ ឆ្នាំម្ដង។ គិតត្រឹមកាលវិភាគនៃការឈានចូលមកដល់នៃព្រឹត្តិការណ៍ FIFA World Cup 2026 ខាងមុខនេះ ទិន្នន័យផ្លូវការរបស់ FIFA បានបង្ហាញថា មានប្រទេសចំនួន ១០ ប៉ុណ្ណោះដែលមានកំណត់ត្រាបង្ហាញខ្លួនក្នុងពានរង្វាន់លំដាប់ពិភពលោកនេះច្រើនជាងគេបំផុត ដោយក្នុងនោះរួមមាន៖

ក្នុងនោះដែរ សម្រាប់ប្រទេសដែលគ្រងជើងឯកច្រើនជាងគេនៅក្នុងព្រឹត្ដិការណ៍នេះគឺមានចំនួន ៨ ប្រទេសប៉ុណ្ណោះ ដោយក្នុងនោះរួមមាន៖
· ប្រទេស ប្រេស៊ីល ឈ្នះចំនួន ៥ លើក។ ឆ្នាំដែលឈ្នះ៖ ១៩៥៨, ១៩៦២, ១៩៧០, ១៩៩៤ និង២០០២

· អាល្លឺម៉ង ឈ្នះចំនួន ៤ លើក។ ឆ្នាំដែលឈ្នះ៖ ១៩៥៤, ១៩៧៤, ១៩៩០ និង២០១៤ (៣លើកដំបូងឈ្នះក្នុងនាមជាអាល្លឺម៉ង់ខាងលិច)

· អ៊ីតាលី ឈ្នះចំនួន ៤ លើក។ ឆ្នាំដែលឈ្នះ៖ ១៩៣៤, ១៩៣៨, ១៩៨២ និង២០០៦

· អាហ្សង់ទីន ឈ្នះចំនួន ៣ លើក។ ឆ្នាំដែលឈ្នះ៖ ១៩៧៨, ១៩៨៦ និង២០២២

· បារាំង ឈ្នះចំនួន ២ លើក។ ឆ្នាំដែលឈ្នះ៖ ១៩៩៨ និង២០១៨

· អ៊ុយរូហ្គាយ ឈ្នះចំនួន ២ លើក។ ឆ្នាំដែលឈ្នះ៖ ១៩៣០, ១៩៥០

· អេស្ប៉ាញ ឈ្នះ ១ លើក។ ឆ្នាំដែលឈ្នះគឺ ២០១០

· អង់គ្លេស ឈ្នះ ១ លើក។ ឆ្នាំដែលឈ្នះគឺ ១៩៦៦៕



