ជាការពិតណាស់ សម័យនេះគឺជាសម័យបច្ចេកវិទ្យាដូច្នេះហើយអ្នកដែលចង់បានចំណូលក្រៅពីប្រាក់ខែក៏អាចធ្វើបានដែរ ដោយទាំងអស់គ្នាគ្រាន់តែអង្គុយនៅផ្ទះធ្វើតាមកុំព្យូទ័រ ហើយឆ្លៀតពេលបន្តិចបន្តួចបន្ទាប់ពីចេញធ្វើការក៏អាចរកចំណូលបានច្រើនដែរ ជាពិសេសនោះគឺយើងអាចចំណាយពេលមួយថ្ងៃតែមួយម៉ោងនោះទេ។ ខាងក្រោមជាមុខរបរក្រៅម៉ោងទាំង៣ ដែលអ្នកចង់បានចំណូលច្រើនអាចឆ្លៀតធ្វើបាន៖
១. មុខរបរដាំព្រះក្រុង
ចំពោះមុខរបរដាំព្រះក្រុងនេះគឺល្អខ្លាំងមែនទែន សម្រាប់អ្នកដែលចង់បានចំណូលថែមជាពិសេសនោះគឺសាកសមបំផុតចំពោះអ្នកដែលឈប់ធ្វើការហើយនៅផ្ទះចង់មានមុខរបរផ្ទាល់ខ្លួន។ ពីព្រោះមុខរបរដាំព្រះក្រុងនេះជំហ៊ានដំបូងៗរាងចាយពេលច្រើនបន្តិចមែន តែយូរទៅៗគឺស្រួលថែទាំណាស់ពោលមួយថ្ងៃចាយពេលតែ១ម៉ោងប៉ុណ្ណោះ។
ជាក់ស្តែង ដូចជាកសិករម្នាក់ ស្ថិតនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បានចាប់មុខរបរដាំ និងបេះស្លឹកព្រះក្រង់លក់អាចរកចំណូលបានរហូតដល់ ២ពាន់៥រយដុល្លារក្នុងមួយខែ។ ដោយដំណាំព្រះក្រុងនេះគាត់បានបេះស្លឹកចាស់ៗលក់ឱ្យម៉ូយតាមបណ្តាខេត្ត និងភ្នំពេញ ដែលតម្លៃអាចឡើងដល់ ៣ម៉ឺនរៀលជាងក្នុងមួយគីឡូហើយសម្រាប់ស្លឹកវិញគឺអាចច្នៃធ្វើជាចាហួយព្រះក្រុងធម្មជាតិជាពិសេសនោះនៅពេលដល់អាកាសធាតុក្តៅ ចាហួយព្រះក្រុងមានតម្រូវការខ្លាំងព្រោះជាអាហារសុខភាព ជួយសម្រួលកម្តៅក្នុងរាងកាយ ធ្វើលោកបេះស្លឹកលក់សឹងមិនទាន់។
ដោយឡែក សម្រាប់បងប្អូនដែលចង់ដាំដំណាំព្រះក្រុងនេះជំហ៊ានដំបូងបងប្អូនអាចធ្វើរងទទឹងប្រហែល ២ ម៉ែត្រ និងដាំចន្លោះពីគ្នាប្រហែលកន្លះម៉ែត្រ ដោយពូនរងឱ្យខ្ពស់ដើម្បីងាយស្រួលដើរបេះសងខាង។ ដំណាំប្រភេទនេះគឺចាញ់ការជាំទឹក ពោលបើដីជាំទឹកដាំមិនរស់ទេ ហើយដំណាំនេះដាំតែម្តង អាចបេះស្លឹកបានរហូតដល់ ៥ ទៅ ១០ ឆ្នាំ។ យ៉ាងណាមិញ សម្រាប់បងប្អូនចង់ទិញពូជដំណាំព្រះក្រុងនេះ ឬបងប្អូនចង់បានព័ត៌មានលំអិតផ្សេងៗបងប្អូនអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 0714673337/011887439 ។


២. មុខរបរចិញ្ចឹមខ្យង
លោកអ៊ីន សំណាង ដែលម្ចាស់កសិដ្ឋានចិញ្ចឹមខ្យងប័រនៅស្រុកកៀនស្វាយ បានលើកឡើងប្រាប់ចាបក្រហមថា ការចិញ្ចឹមខ្យងប័រនេះគឺពិតជាងាយស្រួលចិញ្ចឹមខ្លាំងណាស់ហើយពេលនេះលោកចិញ្ចឹមបានរហូតដល់ទៅ ៤៩អាងឯណោះហើយខ្យងប័រនេះមានទីផ្សារមិនខ្វះអ្នកទិញនោះទេ។ បើនិយាយពីជុំវិញផ្ទះរបស់លោកវិញគឺលោកមិនទុកដីចោលឱ្យទំនេរនោះទេក្រៅពីច្នៃយកទៅចិញ្ចឹមខ្យងលោកបានច្នៃដាំបន្លែជាច្រើនប្រភេទទៀតហើយបើនិយាយពីខ្យងប័រវិញលោកអាចលក់បាន១គីឡូ១០ដុល្លារ។
សម្រាប់បងប្អូនដែលមានដីទំនេរចោល ជាពិសេសនោះគឺបងប្អូននៅតាមខេត្តអាចច្នៃដីទំនេរសាកល្បងមកចិញ្ចឹមខ្យងប័របាន ដោយបងប្អូនចាប់ផ្តើមដំបូងត្រឹមងតែតង់មួយសិនក៏បានដែរ ប្រសិនជាបងប្អូនចិញ្ចឹមខ្យងប័របានក៏លោកជួយទិញចូលមកវិញបានដែរ។ទំនាក់ទំនងទិញតាមរយៈលេខទូរស័ព្ទ 097 31 11 171 ។

៣. របរដាំផ្សិតចំបើង
ចំណែករបរចុងក្រោយនេះវិញ ក៏មិនខ្វះទីផ្សារមិនចាញ់របរទាំង ២ ខាងលើប៉ុន្មានឡើយ ព្រោះសុទ្ធតែប្រមូលបានរាល់ថ្ងៃដូចគ្នា ដោយបងប្អូនអាចធ្វើការដាំនូវប្រភេទផ្សិតដូចជាផ្សិតចំបើង ផ្សិតម្ជុល ផ្សិតភ្លៅមាន់ជាដើម តាមចំណង់ចំណូលចិត្តដែលបងប្អូនចូលចិត្ត។ ជាក់ស្តែង ជំហ៊ានដំបូងបងប្អូនអាចចាប់ផ្តើមលើរបរបណ្តុះផ្សិតនេះជាមួយដាំទុនតិចតួចសិនបានហើយ ហើយអាចច្នៃដីទំនេរជុំវិញផ្ទះដាំសន្សឹមសិនចុះ ចាំពេលយើងលក់បានប្រាក់ចំណេញចាំពង្រីបន្ថែមបន្តិចម្តងៗក៏មិនហួសពេលដែរ។ មែនទែនទៅ មុខរបរមួយនេះគឺល្អខ្លាំងណាស់សម្រាប់បងប្អូនដែលគាត់មានដីនៅក្រោយផ្ទះទំនេរអាចធ្វើការពិចារណានូវរបរទាំងនេះបាន៕



