ចេញពីធ្វើការ ក៏ឆ្លៀតធ្វើបាន! នេះជាមុខរបរក្រៅម៉ោងទាំង៤ ដែលអាចរកចំណូលធ្លាក់ចូលកុងធនាគាររាល់ថ្ងៃ
ធី ស្រីល័ក្ខAUGUST 17 2026740 views

ជាការពិតណាស់ សម័យនេះជាសម័យបច្ចេកវិទ្យាដូច្នេះហើយអ្នកដែលចង់បានចំណូលក្រៅពីប្រាក់ខែក៏អាចធ្វើបានដែរ ដោយទាំងអស់គ្នាគ្រាន់តែអង្គុយនៅផ្ទះធ្វើតាមកុំព្យូទ័រ ហើយឆ្លៀតពេលបន្តិចបន្តួចបន្ទាប់ពីចេញធ្វើការក៏អាចរកចំណូលបានរាល់ថ្ងៃផងដែរ។ ខាងក្រោមជាមុខរបរក្រៅម៉ោងទាំង៤ ដែលអ្នកចង់បានចំណូលច្រើនអាចឆ្លៀតធ្វើបាន៖

 

. ដាំចកអាហ្សូឡា

ចកអាហ្សូឡា គឺជាប្រភេទចកម្យ៉ាងដែលគេនិយមដាំដើម្បីធ្វើជាចំណីសត្វជាច្រើនប្រភេទដូចជា មាន់ ទា ជ្រូក ត្រី គោ ក្របី កង្កែប អន្ទង់ ខ្យង ខ្ចៅ កន្ធាយ និងសត្វមួយចំនួនទៀត ។ អាហ្សូឡា គឺជារុក្ខជាតិដែលផ្ដល់អត្ថប្រយោជន៍យ៉ាងសំខាន់ដល់របរកសិកម្ម ហើយវាមានតម្លៃថ្លៃណាស់ ១គីឡូរហូតដល់ទៅ ២ម៉ឺនរៀល ខណៈរបរនេះងាយស្រួលដាំ ដាំតែម្ដងវាធ្វើមីតូសឡើងវិញរាល់ថ្ងៃ បានន័យថា យើងអាចប្រមូលផលបានរាល់ថ្ងៃ ។ មួយវិញទៀតព្រោះវាសម្បូរទៅដោយប្រូតេអ៊ីន និងវីតាមីនជាច្រើនប្រភេទ ដែលធ្វើឱ្យសត្វស៊ីទៅឆាប់ធំធាត់ និងឆាប់ទទួលបានផលលឿន លើសពីនេះវាអាចរកចំណូលបានច្រើនពីការលក់រុក្ខជាតិអាហ្សូឡានេះទៀតផង ។

 

. ដាំបន្លែ

សម្រាប់មុខរបរដាំបន្លែនេះ ក៏ជាមុខរបរល្អមួយដែរ ប៉ុន្តែក៏មានបន្លែខ្លះតម្រូវឱ្យយើងស្រោចទឹកញឹកញាប់ បែបនេះបើទាំងអស់គ្នាចាំអារម្មណ៍ដាំបន្លែអាចស្វែករកបន្លែណាដែលដាំហើយតម្រូវឱ្យយើងស្រោចទឹកតែពេលព្រឹកនិងល្ងាចទេ។ ទៀតសោតនោះ ការដាំបន្លែនេះមុននឹងសម្រេចចិត្តថាចង់ដាំយើងត្រូវស្វែងរកទីផ្សារជាមុនសិនថាបន្លែណាខ្លះកំពុងមានតម្រូវការ ហើយបន្លែណាខ្លះដែលកំពុងនាំចូល មើលឃើញច្បាស់ហើយចាំយើងសម្រេចចិត្តដាំ។

 

. ចិញ្ចឹមខ្យង

លោកអ៊ីន សំណាង ដែលម្ចាស់កសិដ្ឋានចិញ្ចឹមខ្យងប័រនៅស្រុកកៀនស្វាយ បានលើកឡើងប្រាប់ចាបក្រហមថា ការចិញ្ចឹមខ្យងប័រនេះគឺពិតជាងាយស្រួលចិញ្ចឹមខ្លាំងណាស់ហើយពេលនេះលោកចិញ្ចឹមបានរហូតដល់ទៅ ៤៩អាងឯណោះហើយខ្យងប័រនេះមានទីផ្សារមិនខ្វះអ្នកទិញនោះទេ។ បើនិយាយពីជុំវិញផ្ទះរបស់លោកវិញគឺលោកមិនទុកដីចោលឱ្យទំនេរនោះទេក្រៅពីច្នៃយកទៅចិញ្ចឹមខ្យងលោកបានច្នៃដាំបន្លែជាច្រើនប្រភេទទៀតហើយបើនិយាយពីខ្យងប័រវិញលោកអាចលក់បាន១គីឡូ១០ដុល្លារ។

 

សម្រាប់បងប្អូនដែលមានដីទំនេរចោល ជាពិសេសនោះគឺបងប្អូននៅតាមខេត្តអាចច្នៃដីទំនេរសាកល្បងមកចិញ្ចឹមខ្យងប័របាន ដោយបងប្អូនចាប់ផ្តើមដំបូងត្រឹមងតែតង់មួយសិនក៏បានដែរ ប្រសិនជាបងប្អូនចិញ្ចឹមខ្យងប័របានក៏លោកជួយទិញចូលមកវិញបានដែរ។ទំនាក់ទំនងទិញតាមរយៈលេខទូរស័ព្ទ 097 31 11 171

 

. ដាំព្រះក្រុង

ចំពោះមុខរបរដាំព្រះក្រុងនេះគឺល្អខ្លាំងមែនទែន សម្រាប់អ្នកដែលចង់បានចំណូលថែមជាពិសេសនោះគឺសាកសមបំផុតចំពោះអ្នកដែលឈប់ធ្វើការហើយនៅផ្ទះចង់មានមុខរបរផ្ទាល់ខ្លួន។ ពីព្រោះមុខរបរដាំព្រះក្រុងនេះជំហ៊ានដំបូងៗរាងចាយពេលច្រើនបន្តិចមែន តែយូរទៅៗគឺស្រួលថែទាំណាស់ពោលមួយថ្ងៃចាយពេលតែ១ម៉ោងប៉ុណ្ណោះ។

 

ជាក់ស្តែង ដូចជាកសិករម្នាក់ ស្ថិតនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បានចាប់មុខរបរដាំ និងបេះស្លឹកព្រះក្រង់លក់អាចរកចំណូលបានរហូតដល់ ២ពាន់៥រយដុល្លារក្នុងមួយខែ។ ដោយដំណាំព្រះក្រុងនេះគាត់បានបេះស្លឹកចាស់ៗលក់ឱ្យម៉ូយតាមបណ្តាខេត្ត និងភ្នំពេញ ដែលតម្លៃអាចឡើងដល់ ៣ម៉ឺនរៀលជាងក្នុងមួយគីឡូហើយសម្រាប់ស្លឹកវិញគឺអាចច្នៃធ្វើជាចាហួយព្រះក្រុងធម្មជាតិជាពិសេសនោះនៅពេលដល់អាកាសធាតុក្តៅ ចាហួយព្រះក្រុងមានតម្រូវការខ្លាំងព្រោះជាអាហារសុខភាព ជួយសម្រួលកម្តៅក្នុងរាងកាយ ធ្វើលោកបេះស្លឹកលក់សឹងមិនទាន់។

 

ដោយឡែក សម្រាប់បងប្អូនដែលចង់ដាំដំណាំព្រះក្រុងនេះជំហ៊ានដំបូងបងប្អូនអាចធ្វើរងទទឹងប្រហែល ២ ម៉ែត្រ និងដាំចន្លោះពីគ្នាប្រហែលកន្លះម៉ែត្រ ដោយពូនរងឱ្យខ្ពស់ដើម្បីងាយស្រួលដើរបេះសងខាង។ ដំណាំប្រភេទនេះគឺចាញ់ការជាំទឹក ពោលបើដីជាំទឹកដាំមិនរស់ទេ ហើយដំណាំនេះដាំតែម្តង អាចបេះស្លឹកបានរហូតដល់ ៥ ទៅ ១០ ឆ្នាំ។ យ៉ាងណាមិញ​ សម្រាប់បងប្អូនចង់ទិញពូជដំណាំព្រះក្រុងនេះ ឬបងប្អូនចង់បានព័ត៌មានលំអិតផ្សេងៗបងប្អូនអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 0714673337/011887439 ៕

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia