ចង់ឱ្យចំណូលកើន ត្រូវឆ្លៀត! ចង់បានចំណូលទី២ ក្រៅពីប្រាក់ខែ នេះជាការងារក្រៅម៉ោងទាំង៥ អាចឆ្លៀតធ្វើពេលចេញពីធ្វើការបាន
ធី ស្រីល័ក្ខJUNE 25 20261.2 K views

ចង់ធូធារជាងមុន ត្រូវតែហ៊ានធ្វើអ្វីដែលថ្មីជាងមុនកុំពឹងផ្អែកលើប្រភពចំណូលតែមួយ ព្រោះមិនអាចជួយឱ្យយើងហក់ទៅមុខបានលឿននោះទេ។ សម្រាប់បងប្អូនដែលចង់បង្កើនលុយក្នុងកុងធនាគារ ដោយការតស៊ូចេញពីកម្លាំងញើសឈាមខ្លួនឯង នេះជាឱកាសហើយ។ ខាងក្រោមនេះជាការងារក្រៅម៉ោងទាំង ៥ ដែលបងប្អូនគួរតែចាប់ផ្តើមធ្វើទាំងអស់គ្នា៖

 

.បង្រៀនភាសា៖ បច្ចុប្បន្នអ្នកចេះភាសាងាយស្រួលក្នុងការរកការងារធ្វើ មិនថាការងារពេញម៉ោងឬក្រៅម៉ោងនោះទេ។ ដូច្នេះបើអ្នកចេះភាសា ហើយចង់បង្កើនចំណូល អ្នកមិនគួរទុកចំណេះដឹងផ្នែកភាសារបស់អ្នកឲ្យទំនេរចោលឡើយ។ បើអ្នកចេះភាសា មិនថាភាសាអង់គ្លេស ចិន ជប៉ុន ឬកូរ៉េ អ្នកអាចឆ្លៀតបង្រៀនក្រៅម៉ោងនៅតាមសាលាឯកជន ឬវិទ្យាស្ថានសាភាដើម្បីបង្កើនចំណូល ហើយថែមទាំងអាចបណ្ដុះបណ្ដាលធនធានមនុស្សរបស់យើងផងដែរ។

 

. អ្នកផលិតមាតិកា៖ បងប្អូនទាំងអស់គ្នាមានដឹងទេថា នាពេលនេះការងារក្រៅម៉ោង១នេះកំពុងតែមានតម្រូវការជាខ្លាំង ប្រសិនជាបងប្អូនមានជំនាញខាងសរសេរបងប្អូនអាចធ្វើជាអ្នកផលិតមាតាកាផ្សេងៗទាក់ទងជាមួយនឹង Skincare ឬជាមួយនឹងការរកស៊ីអីជាដើមដើម្បីយកទៅលក់ឱ្យអ្នករកស៊ីខាងវិស័យអនឡាញបាន។ ប៉ុន្តែការងារក្រៅម៉ោងនេះដែរ បងប្អូនត្រូវតែពូកែខាងស្រាវជ្រាវ លេងពាក្យសម្តី ហើយនឹងច្បាស់ជាមួយជំនាញសរសេរទើបអាចទៅមុខបាន។

 

.ជំនាញទីផ្សារឌីជីថល៖ ពេលបច្ចុប្បន្ននេះ មានមនុស្សជាច្រើនងាកមកប្រើប្រាស់អ៊ីនធឺណេតជាពិសេសនោះគឺម្ចាស់អាជីវ កម្ម ត្រូវងាកមកធ្វើការផ្សព្វផ្សាយធ្វើទីផ្សារផ្សេងៗ លើបណ្តាញសង្គមដូចជា Facebook, Tik Tok និង Instagram ជាដើម។ ហេតុនេះហើយ ទើបបានជាតម្រូវការអ្នកធ្វើទីផ្សារលើឌីជីថល មានការកើនឡើងយ៉ាងខ្លាំង ហើយសម្រាប់អ្នកជំនាញនេះដែរ ប្រសិនជាយើងចេះច្បាស់ប្រាកដជា អាចទាញចំណូលបានច្រើនពីម្ចាស់អាជីវកម្មដូច្នេះសម្រាប់បងប្អូនដែលចង់ចេះជំនាញទីផ្សារឌីជីថល ហើយនៅស្ទាក់ស្ទើរលោកអ្នកអាចធ្វើការសិក្សាបានតាមរយៈអ៊ីនធឺណិតបន្ថែមទៀតបានផងដែរ។

 

. កាន់ផេកឱ្យគេ៖ មានម្ចាស់អាជីវកម្មជាច្រើនត្រូវការអ្នកកាន់ផេកហ្វេសប៊ុក និងបណ្តាញសង្គមនានា ដើម្បីជួយធ្វើទីផ្សារឱ្យអតិថិជនស្គាល់ អាជីវកម្មពួកគាត់ឱ្យបានលឿន។ អាស្រ័យហេតុនេះ បើសិនជាអ្នកគិតថាខ្លួនមានជំនាញឌីជីថល អ្នកអាចសាកធ្វើជាអ្នកកាន់ផេក ជាអ្នកប្រឹក្សា យោបល់ ជាអ្នករៀបផែនការផ្សាយតាមប្រព័ន្ឋឌីជីថល គឺអ្នកមានឱកាសរកចំណូលបានពីការងារម៉ោងមួយនេះទោះជាអ្នកមិនសូវមានជំនាញខ្លាំងក៏ អ្នកអាចធ្វើបាន បើសិនជាអ្នកអាចយល់ខ្លះៗ ហើយចេះរៀបចំក្រុមមនុស្សជំនាញឱ្យជួយធ្វើការឱ្យអ្នក។

 

.ការងារទាក់ទងបច្ចេកវិទ្យា៖ អ្នកដែលមានជំនាញបច្ចេកវិទ្យាក៏អាចឆ្លៀតពេលរកចំណូលចេញពីជំនាញរបស់ខ្លួនបន្ទាប់ពីការងារពេញម៉ោងបានដែរ ដូចជាជំនាញ Design, web developer សុទ្ធតែអាចប្រើប្រាស់ជំនាញរបស់ខ្លួនក្នុងការបង្កើនចំណូលបន្ថែមបានមិនតែប៉ុណ្ណោះការងារទាំងនេះអ្នកធ្វើបានទាំងការងារក្នុងស្រុកនិងក្រៅស្រុកទៀតផង៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia