ឆ្នាំថ្មី ចង់រកចំណូ.លបន្ថែម! នេះជាការងារក្រៅម៉ោងទាំង៤ ដែលគួរធ្វើពេលចេញពីធ្វើការបើចង់ឆាប់សល់លុយជួយគ្រួសារ
ធី ស្រីល័ក្ខOCTOBER 10 2025160 views

មែនទែនទៅ ចំណូលដែលបានមកពីប្រាក់ខែរាល់ថ្ងៃក៏ចាយមិនគ្រប់ចំណែកចិត្តក៏ចង់ជួយ គ្រួសារតែមិនដឹងថាត្រូវធ្វើយ៉ាងណាទើបចំណូលបានកើនអាចជួយទាំងខ្លួនឯងនិងក្រុមគ្រួសារបាន នោះទេ។ ជាមួយគ្នានោះដែរ ពេលនេះចាបក្រហមសូមណែនាំការងារក្រៅម៉ោងទាំង៤ បងប្អូនអាច ឆ្លៀតធ្វើបានពេលចេញពីធ្វើការម៉ោង៥បាន៖

 

.គ្រូបង្រៀនភាសាអង់គ្លេសនិងចិន៖ បច្ចុប្បន្ននេះ គ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោងដែលមានបទពិសោធន៍អាចរកចំណូលបានពី ១០-២០ ដុល្លារ ក្នុងមួយម៉ោងមិនតែប៉ុណ្ណោះនាពេលនេះគ្រូបង្រៀនភាសាចិនក៏កំពុងតែត្រូវប៉ាន់យ៉ាងខ្លាំងផងដែរចំណែកចំណូលវិញក៏បានច្រើនមិនចាញ់គ្រូ ភាសាអង់គ្លេសដែរ។ ប៉ុន្តែចំនួននេះអាចប្រែប្រួល អាស្រ័យលើលក្ខណៈសម្បត្តិរបស់គ្រូបង្រៀនផ្ទាល់ និងស្ថាប័នដែលពួកគេធ្វើការ។ ការបង្រៀន ឯកជនក៏អាចផ្តល់អត្រាប្រកួតប្រជែងខ្ពស់ផងដែរ។

 

.អ្នកផលិតមាតិកា៖ បងប្អូនទាំងអស់គ្នាមានដឹងទេថា នាពេលនេះការងារក្រៅម៉ោង១នេះកំពុងតែមានតម្រូវការជាខ្លាំង ប្រសិនជាបងប្អូនមានជំនាញ ខាងសរសេរបងប្អូនអាចធ្វើជាអ្នកផលិតមាតាកាផ្សេងៗទាក់ទងជាមួយនឹង Skincare ឬជាមួយនឹងការរកស៊ីអីជាដើមដើម្បីយកទៅលក់ឱ្យអ្នក រកស៊ីខាងវិស័យអនឡាញបាន។ ប៉ុន្តែការងារក្រៅម៉ោងនេះដែរ បងប្អូនត្រូវតែពូកែខាងស្រាវជ្រាវ លេងពាក្យសម្តី ហើយនឹងច្បាស់ជាមួយជំនាញ សរសេរទើបអាចទៅមុខបាន។

 

.ការងារទាក់ទងបច្ចេកវិទ្យា៖ អ្នកដែលមានជំនាញបច្ចេកវិទ្យាក៏អាចឆ្លៀតពេលរកចំណូលចេញពីជំនាញរបស់ខ្លួនបន្ទាប់ពីការងារពេញម៉ោងបានដែរ ដូចជាជំនាញ Design, web developer សុទ្ធតែអាចប្រើប្រាស់ជំនាញរបស់ខ្លួនក្នុងការបង្កើនចំណូលបន្ថែមបាន។ មិនតែប៉ុណ្ណោះការងារទាំង នេះអ្នកធ្វើបានទាំងការងារក្នុងស្រុកនិងក្រៅស្រុកទៀតផង។

 

.ធ្វើអ្នកកាន់ផេកឱ្យគេ៖ មានម្ចាស់អាជីវកម្មជាច្រើនត្រូវការអ្នកកាន់ផេកហ្វេសប៊ុក និងបណ្តាញសង្គមនានា ដើម្បីជួយធ្វើទីផ្សារឱ្យអតិថិជនស្គាល់ អាជីវកម្មពួកគាត់ឱ្យបានលឿន។ អាស្រ័យហេតុនេះ បើសិនជាអ្នកគិតថាខ្លួនមានជំនាញឌីជីថល អ្នកអាចសាកធ្វើជាអ្នកកាន់ផេក ជាអ្នកប្រឹក្សា យោបល់ ជាអ្នករៀបផែនការផ្សាយតាមប្រព័ន្ឋឌីជីថល គឺអ្នកមានឱកាសរកចំណូលបានពីការងារម៉ោងមួយនេះទោះជាអ្នកមិនសូវមានជំនាញខ្លាំងក៏ អ្នកអាចធ្វើបាន បើសិនជាអ្នកអាចយល់ខ្លះៗ ហើយចេះរៀបចំក្រុមមនុស្សជំនាញឱ្យជួយធ្វើការឱ្យអ្នក។

 

គួរបញ្ជាក់ថា ការងារក្រៅម៉ោងនេះដែរ គឺទាមទារឱ្យបានបងប្អូនទាំងអស់គ្នាមានភាពអត់ធ្មត់និងតស៊ូឱ្យខ្លាំង ព្រោះជាធម្មតានៅពេលដែលយើងខំធ្វើ ការពីព្រឹកដល់ល្ងាចហត់បាត់ទៅហើយ តែហេតុតែចង់បានចំណូលថែមបងប្អូនត្រូវធ្វើការងារក្រៅម៉ោងបន្ថែមទៀតដូច្នេះត្រូវតស៊ូឡើងណាបងប្អូនត្រូវ ដឹងថាលុយពិតជាមិនងាយស្រួលរកទេចង់បានលុយទាល់តែហត់បន្តិចហើយ៕

B6e50f4f F752 41f5 B07c 1d72be1022fe

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia