ចេះប្រាកដ ស្រួលរកការ.ងារធ្វើ! កម្ពុជា ៤.០ បើកបង្រៀន Word Excel PowerPiont ឥតគិតថ្លៃ ២ថ្ងៃជាប់គ្នានៅដើមខែក្រោយ
ធី ស្រីល័ក្ខFEBRUARY 26 20243 K views

ការចេះប្រើប្រាស់ Word, Excel, PowerPiont ជារឿងចាំបាច់សម្រាប់សិស្សានុសិស្ស អ្នកធ្វើការ និងអ្នករកស៊ីជាដើម។ យ៉ាងណាមិញ ប្រសិនបើលោកអ្នកចេះឌីហ្សាញរូបភាពបន្ថែមទៀត វានឹងធ្វើឱ្យកិច្ចការរដ្ឋបាល ឬមាតិការអត្ថបទផ្សេងៗនៅលើបណ្ដាញសង្គមរបស់លោកអ្នក មានភាពស្រស់ស្អាត ទាក់ទាញជាងមុន។ដូច្នេះសម្រាប់អ្នកចង់ចេះ Word, Excel, PowerPiont ចាបក្រហមសូមណែនាំវគ្គពិសេសមួយដល់បងប្អូនទាំងអស់ដែលរៀបចំការបង្រៀនឡើងដោយកម្ពុជា៤.០ អ្វីដែលពិសេសនោះគឺបង្រៀនដោយឥតគិតថ្លៃ ហើយរៀនតែ២ថ្ងៃប៉ុណ្ណោះ។

សម្រាប់វគ្គសិក្សាលើមុខវិជ្ជា៖ Microsoft Word, Microsoft Excel និង Microsoft PowerPoint នេះគឺសិក្សាដោយឥតគិតថ្លៃ រយៈពេល ១១ម៉ោង នៅទីតាំងផ្ទាល់ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ជាន់ទី៧, បន្ទប់ Computer Lab។ ចូលរៀនថ្ងៃទី២ និងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៨ព្រឹក បែបនេះសម្រាប់បងប្អូនដែលចង់រៀនសូមប្រញាប់ចុចទីនេះ ដើម្បីចុះឈ្មោះចូលរៀន៖ https://bit.ly/3SNuuWr ព្រោះចំនួនមានកំណត់។

សូមបញ្ជាក់ថា វគ្គសិក្សានេះឈប់ទទួលការចុះឈ្មោះចូលរៀន ត្រឹមថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៥ល្ងាច សិក្ខាកាមដែលត្រូវបានជ្រើសរើស និងមានឈ្មោះនៅក្នុងបញ្ជីដែលក្រុមការងារនឹងផ្ញើចូលនៅក្នុង Group Telegram នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ទើបមានសិទ្ធិចូលរៀនវគ្គបណ្ដុះបណ្ដាលនេះ។ ព័ត៌មានលំអិតអាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ៖ ០៨១ ៧៣៩ ៩៨៦ ៕

៤៦

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia