ធនាគារ អ៊ូរី និង ក្រុមហ៊ុន TADA ចុះហត្ថលេខាកិច្ចព្រមព្រៀងសហការយុទ្ធសាស្ត្រដើម្បីជំរុញការធ្វើដំណើរដោយប្រើថាមពលបៃតងនៅកម្ពុជា!
Daneth MechDECEMBER 3 2025

ធនាគារ អ៊ូរី (ខេមបូឌា) ម.ក និង ក្រុមហ៊ុន​ TADA ខេមប៊ូឌា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីបង្កើតកិច្ចសហការយុទ្ធសាស្ត្រដែលមានគោលបំណងជំរុញការធ្វើដំណើរដោយប្រើថាមពលបៃតងនៅកម្ពុជា។ កិច្ចសហការនេះបង្ហាញពីចក្ខុវិស័យរួមរបស់ក្រុមហ៊ុនទាំងពីរ ក្នុងការរួមចំណែកសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ព្រះរាជាណាចក្រកម្ពុជា រួមទាំងការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន និងបន្ថយផលប៉ះពាល់បរិស្ថាន។

 

Tada & Wbc  (1) (large)

3

 

ការសហការនេះផ្តល់នូវចំណុចសំខាន់ពីរដែលទាក់ទងនឹងចីរភាព និងការច្នៃប្រឌិត៖

ការធ្វើដំណើរដោយប្រើថាមពលបៃតងសម្រាប់បុគ្គលិក៖ TADA នឹងផ្តល់ដំណោះស្រាយធ្វើដំណើរដោយប្រើថាមពលបៃតងសម្រាប់បុគ្គលិក ធនាគារ អ៊ូរី ដោយផ្តល់ជម្រើសធ្វើដំណើរដែលងាយស្រួល និងមានទំនួលខុសត្រូវចំពោះបរិស្ថាន។

ការពង្រីកសេវាហិរញ្ញវត្ថុដល់អ្នកបើកបរ៖ ធនាគារ អ៊ូរី នឹងផ្តល់សេវាហិរញ្ញវត្ថុ ដើម្បីបំពេញតម្រូវការដល់អ្នកបើកបររបស់ TADA ដើម្បីជួយពង្រឹងជីវភាព និងការរីកចម្រើនរបស់ពួកគេ។

ក្រៅពីគម្រោងសំខាន់ទាំងនេះ ធនាគារ អ៊ូរី និង TADA នឹងស្វែងរកឱកាសសហការបន្ថែម ដូចជាការធ្វើយុទ្ធនាការផ្សព្វផ្សាយរួម ដើម្បីទាក់ទាញអតិថិជន ធនាគារ អ៊ូរី និងអ្នកប្រើសេវា TADA ដើម្បីពង្រីកវិសាលភព​ឱ្យកាន់តែទូលំទូលាយក្នុងការទទួលយកការធ្វើដំណើរដោយប្រើថាមពលបៃតង។

ដើម្បីអបអរសាទរកិច្ចសហការនេះ ធនាគារ អ៊ូរី បានចាប់ផ្តើមកម្មវិធីពិសេស “ជិះច្រើន សន្សំច្រើនជាមួយ Woori Visa Rewards នៅលើ TADA” ដូចខាងក្រោម៖

• ទទួលបានរង្វាន់បញ្ចុះតម្លៃស្វ័យប្រវត្តិ នៅពេលអ្នកបង់ប្រាក់សម្រាប់ការធ្វើដំណើរលើ TADA ដោយប្រើ​​    ប័ណ្ណ Woori Visa (Classic, Gold, Platinum)

ប័ណ្ណវីសាគ្រប់ប្រភេទ៖ ទទួលបានរង្វាន់ 2,000 រៀល នៅពេលបង់ប្រាក់ TADA ចាប់ពី 8,000 រៀល ឡើងទៅ រហូតដល់ 3 ដងក្នុងមួយប័ណ្ណ។

• Platinum Extra៖ អ្នកកាន់ប័ណ្ណ Woori Visa Platinum ទទួលបានកាបញ្ចុះតម្លៃបន្ថែម 10,000 រៀល នៅពេលបង់ចាប់ពី 40,000 រៀល ឡើងទៅ រហូតដល់ 2 ដងក្នុងមួយប័ណ្ណ។​

ការផ្តល់ជូននេះមានសុពលភាពរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2025 “មុនទទួលបានមុន”។ ចាប់ផ្តើមជិះ និងសន្សំប្រាក់ថ្ងៃនេះ!

ស្វែងយល់បន្ថែម៖​ https://shorturl.at/qDNGr

កម្មវិធីនេះមានគោលបំណងលើកទឹកចិត្តអតិថិជនឱ្យទទួលយកការធ្វើដំណើរដោយប្រើថាមពលបៃតង ព្រមទាំងទទួលបានអត្ថប្រយោជន៍ហិរញ្ញវត្ថុជាក់ស្តែង ដើម្បីបង្ហាញពីការប្តេជ្ញារបស់ធនាគារ អ៊ូរី ខេមបូឌា ក្នុងការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការច្នៃប្រឌិតផ្តោតលើអតិថិជន។

កិច្ចសហការនេះជាជំហានសំខាន់ក្នុងការបង្កើតអនាគតបៃតងសម្រាប់កម្ពុជា និងជាផ្នែកមួយនៃការទទួលខុសត្រូវ ESG របស់យើង។ ដោយបញ្ចូលការច្នៃប្រឌិតហិរញ្ញវត្ថុជាមួយការធ្វើដំណើរដោយប្រើថាមពលបៃតង យើងមានគោលបំណងផ្តល់តម្លៃមិនត្រឹមតែដល់អតិថិជនទេ ប៉ុន្តែដល់បរិស្ថានផងដែរ” ការលើកឡើងរបស់ លោកស្រី សាហាក់ និមល តំណាងធនាគារ អ៊ូរី (ខេមបូឌា) ម.ក ។

នៅ TADA ខេមប៊ូឌា យើងជឿជាក់លើការបង្កើតប្រព័ន្ធធ្វើដំណើរដែលមានតម្លាភាព និងប្រកបដោយចីរភាព។ ការសហការជាមួយធនាគារ អ៊ូរី ខេមបូឌា អនុញ្ញាតឱ្យយើងផ្តល់អំណាចដល់អ្នកបើកបរ និងអ្នកប្រើសេវា ព្រមទាំងរួមចំណែកសម្រេចគោលដៅចីរភាពរបស់កម្ពុជា” ប្រសាសន៍របស់ លោក ឈឹម ពុធណារ៉ា តំណាង TADA ខេមប៊ូឌា ។ 

អំពីធនាគារ អ៊ូរី (ខេមបូឌា) ម.ក

ធនាគារ អ៊ូរី (ខេមបូឌា) ម.ក មានសមិទ្ធិផលសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៣០ ឆ្នាំ។ ជាមួយនឹងការចាប់ផ្តើមកម្មវិធីផ្តល់មូលនិធិនៅឆ្នាំ ១៩៩០ និងទទួលបានអាជ្ញាបណ្ណជាផ្លូវការដើម្បីធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅឆ្នាំ ២០០៤។ បន្ទាប់មក ទទួលបានអាជ្ញាបណ្ណនៅឆ្នាំ ២០១១ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ក៏ដូចជាការរួមបញ្ចូលគ្នាជាមួយ អ៊ូរី ហ្វាយនែន ខេមបូឌា ភីអិលស៊ី នៅឆ្នាំ ២០២០ ដើម្បីពង្រីកបណ្តាញ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាបានអនុម័តអាជ្ញាបណ្ណជាធនាគារពាណិជ្ជនៅខែវិច្ឆិកា ឆ្នាំ ២០២១ និងបានក្លាយជាធនគារពាណិជ្ជជាផ្លូវការក្នុងខែមករា ឆ្នាំ ២០២២ ដើម្បីផ្តល់ទីផ្សារជាមួយនឹងផលិតផល និងសេវាកម្មរបស់ធនាគារពាណិជ្ជពេញលេញ។

គិតត្រឹមខែកញ្ញា ឆ្នាំ 2025 ធនាគារ អ៊ូរី (ខេមបូឌា) ម.ក  មានសាខាចំនួន 140 នៅទូទាំងប្រទេស មានបុគ្គលិកជាង 3,600 នាក់ និងបម្រើអតិថិជនជាង 545 ពាន់នាក់ ជាមួយនឹងទ្រព្យសកម្មសរុប 1.4 ពាន់លានដុល្លារអាមេរិក ផលប័ត្រប្រាក់កម្ចីចំនួន 1.1 ពាន់លានដុល្លារ និងសមតុល្យសន្សំប្រាក់បញ្ញើរហូតដល់ 740លានដុល្លារ។

“ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!

អំពី TADA ខេមប៊ូឌា

TADA មានប្រភពដើមពីប្រទេសសិង្ហបុរី ជាកម្មវិធីហៅរថយន្តតាម Blockchain ដំបូងគេនៅលើពិភពលោក ដែលប្រតិបត្តិការនៅប្រទេស 6 រួមមាន សិង្ហបុរី វៀតណាម កម្ពុជា ហុងកុង ថៃ និងសហរដ្ឋអាមេរិក។

ចាប់តាំងពីចូលមកកម្ពុជា ឆ្នាំ 2019 TADA ខេមប៊ូឌា បានពង្រីកសេវាកម្មទៅកាន់ខេត្ត 8 រួមមាន ភ្នំពេញ សៀមរាប ព្រះសីហនុ កំពត កែប បន្ទាយមានជ័យ ប៉ោយប៉ែត និងថ្មីបំផុត បាត់ដំបង។ TADA ខេមប៊ូឌា គ្មានការកាត់កម្រៃ ដើម្បីអនុញ្ញាតឱ្យអ្នកបើកបរកាន់កាប់ប្រាក់ចំណូលពេញលេញ និងបន្តអភិវឌ្ឍន៍ការធ្វើដំណើរដោយប្រើថាមពលបៃតងតាមរយៈដំណោះស្រាយធ្វើដំណើរដែលមានសុវត្ថិភាព ឆ្លាតវៃ និងប្រកបដោយចីរភាព។

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia