អគ្គនាយកប្រតិបត្តិនៃ ធនាគារ អ៊ូរី ស្នាក់ការកណ្តាល បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ដើម្បីបញ្ជាក់ពីការ គាំទ្រជាសកល​ និងការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្រ ចំពោះកម្ពុជា
Bunthoeun Koem•OCTOBER 8 2026•

រាជធានីភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី 02 ខែតុលា ឆ្នាំ 2026 - ដំណើរទស្សនកិច្ចនៃគណៈគ្រប់គ្រងជាន់ខ្ពស់ដែលដឹកនាំដោយ លោក Jung Jin Wan អគ្គនាយកប្រតិបត្តិ នៃធនាគារ អ៊ូរី ស្នាក់ការកណ្តាល (Woori Bank Korea)​ ដែលជាក្រុមហ៊ុនមេរបស់ ធនាគារ អ៊ូរី (ខេមបូឌា) បានអញ្ជើញមកកាន់កម្ពុជា ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ធនាគារជាតិនៃកម្ពុជា ។​
 
 
ដំណើរទស្សនកិច្ចរបស់គណៈគ្រប់គ្រងជាន់ខ្ពស់នេះ បានគូសបញ្ជាក់យ៉ាងច្បាស់អំពីការផ្តោតការយកចិត្តទុកដាក់ ជាយុទ្ធសាស្ត្រជាបន្តបន្ទាប់របស់ ធនាគារ អ៊ូរី ចំពោះប្រទេសកម្ពុជា ដោយជម្រុញបន្ថែមលើការគាំទ្រផ្នែកហិរញ្ញវត្ថុយ៉ាងរឹងមាំ ការអភិវឌ្ឍប្រកបដោយចីរភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ ជាមួយ​ធនាគារជាតិនៃកម្ពុជា ក្នុងនាមជានិយតករវិស័យធនាគារ នៃព្រះរាជាណាចក្រកម្ពុជា។  

 

Photo 2026 10 08 08 28 03


 
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោក Jung Jin Wan បានចូលជួបសម្តែងការគួរសម និងបានជួបពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃ​ កម្ពុជា។ ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយភាពស្និតស្នាល និងផ្លាស់ប្តូរទស្សនៈលើការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា ស្ថិរភាពប្រព័ន្ធធនាគារ ការលើកកំពស់បរិយាបន្ន​ហិរញ្ញវត្ថុ និងការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថល រួមទាំងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនជាមួយប្រព័ន្ធបាគង (Bakong) ផងដែរ។


 
ជាមួយនឹងការផ្តោតលើការលើកកម្ពស់បរិយាបន្ន​ហិរញ្ញវត្ថុឌីជីថល កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងស្ថិរភាពវិស័យធនាគារ ធនាគារ អ៊ូរី (ខេមបូឌា) នឹងបន្តពង្រឹងតួរនាទីរបស់ខ្លួនក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដោយទទួលបានការគាំទ្រផ្នែកដើមទុន និងបទពិសោធន៍ក្នុងវិស័យធនាគារជាងមួយសតវត្សរ៍ពីក្រុមហ៊ុនមេដែលមានទីស្នាក់ការកណ្តាលនៅសាធារណរដ្ឋកូរ៉េ។

 

Photo 2026 10 08 08 28 14


លោក Jung Jin Wan អគ្គនាយកប្រតិបត្តិ នៃ ធនាគារ អ៊ូរី ស្នាក់ការកណ្តាល (Woori Bank Korea) បានមានប្រសាសន៍ថា៖ «កម្ពុជាគឺជាទីផ្សារយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ ធនាគារ អ៊ូរី  ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដំណើរទស្សនកិច្ចនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរឹងមាំរបស់យើង ក្នុងការបង្កើន     សមត្ថភាព របស់      ធនាគារ អ៊ូរី (ខេមបូឌា) តាមរយៈការគាំទ្រផ្នែកដើមទុន បច្ចេកវិទ្យាឌីជីថលទំនើប និងបទពិសោធប្រតិបត្តិការកម្រិតអន្តរជាតិ ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា និងបម្រើអតិថិជនឱ្យកាន់តែប្រសើរ»។


តាមរយៈការទាញយកប្រយោជន៍ពីចំណេះដឹង និងបទពិសោធន៍ក្នុងវិស័យធនាគារជាងមួយសតវត្សរ៍ពីក្រុមហ៊ុនមេ នៅសាធារណរដ្ឋកូរ៉េ ធនាគារ អ៊ូរី (ខេមបូឌា) នឹងបន្តពង្រឹងវត្តមាន​ និងសម្ថភាពរបស់ខ្លួនយ៉ាងរឹងមាំ ដោយផ្តល់សេវាកម្មហិរញ្ញវត្ថុនៅក្នុងវិស័យសំខាន់ៗ រួមមានសេវាធនាគារបុគ្គល សេវាធនាគារសម្រាប់សហគ្រាសធុនតូច និងមធ្យម (SME)  និងសេវាធនាគារសាជីវកម្ម។


ជាផ្នែកមួយនៃយុទ្ធសាស្ត្ររយៈពេលវែង ធនាគារ អ៊ូរី (ខេមបូឌា) នឹងបន្តផ្តល់អាទិភាពលើការពង្រឹងទំនុកចិត្តជូន    អតិថិជន ការរក្សាស្ថិរភាព និងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ ប្រកបដោយនវានុវត្តន៍ ដែលត្រូវបានរៀបចំឡើងអោយ សមស្របទៅនឹងតម្រូវការជាក់ស្តែងរបស់អតិថិជនទូទាំងប្រទេស។


 
អំពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក.


ធនាគារ អ៊ូរី (ខេមបូឌា) គឺជាធនាគារពាណិជ្ជកម្មមួយក្នុងចំណោមធនាគារឈានមុខគេ នៅក្នុងប្រទេសកម្ពុជា ដោយមានបទពិសោធន៍ជាង 23ឆ្នាំ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុចម្រុះ ជូនអតិថិជននៅទូទាំងប្រទេស។ បន្ទាប់ពីការផ្លាស់ប្តូរជាផ្លូវការទៅជាធនាគារពាណិជ្ជកម្មពេញលេញនៅក្នុង ខែមករា ឆ្នាំ 2022 ធនាគារបានបន្តពង្រីកបណ្តាញប្រតិបត្តិការ និងសេវាកម្មរបស់ខ្លួនយ៉ាងឆាប់រហ័សរហូតមកដល់ពេលបច្ចុប្បន្ន។


គិតត្រឹមខែធ្នូ ឆ្នាំ 2025 ធនាគារ អ៊ូរី (ខេមបូឌា) មានសាខាចំនួន 140 កន្លែង បុគ្គលិក ជាង 3,500 នាក់ និងបម្រើអតិថិជន ជាង 550,000 នាក់។ ធនាគារមានទ្រព្យសកម្មសរុប ជាង1.3 ពាន់លានដុល្លារអាមេរិក ផលប័ត្រឥណទាន ជាង 1​ ពាន់លានដុល្លារអាមេរិក និងប្រាក់បញ្ញើអតិថិជន ជាង 770 លានដុល្លារអាមេរិក ។


ធនាគារ អ៊ូរី​ (ខេមបូឌា) គឺជាបុត្រសម្ព័ន្ធរបស់ធនាគារ អ៊ូរី ស្នាក់ការកណ្តាល (Woori Bank Korea) ដែលជាក្រុមហ៊ុនមេ កាន់កាប់ភាគហ៊ុនពេញលេញ 100% និងមានបណ្តាញប្រតិបត្តិការអន្តរជាតិ នៅក្នុង 24 ប្រទេស និងមាន  សាខាចំនួន 466 នៅទូទាំងពិភពលោក។ ធនាគារ អ៊ូរី ស្នាក់ការកណ្តាល (Woori Bank Korea)  គឺជាសមាជិកនៃ Woori Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុឈានមុខមួយរបស់សាធារណរដ្ឋក៉ូរេ មានទ្រព្យសកម្មសរុប ចំនួន 462.7 ពាន់លានដុល្លារអាមេរិក (គិតត្រឹម ខែធ្នូ ឆ្នាំ 2025) និងមានចំណាត់ថ្នាក់ឥណទានប្រកបដោយស្ថិរភាព (ដោយទទួលបានចំណាត់ថ្នាក់ A+ ពី S&P,  ចំណាត់ថ្នាក់ A1 ពី Moody’s, ចំណាត់ថ្នាក់ A ពី Fitch និងចំណាត់ថ្នាក់ AAA ដែលជាកម្រិតខ្ពស់បំផុតនៅសាធារណរដ្ឋកូរ៉េ)។

 

“ធនាគារ អ៊ូរី ​, ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!”

 

Photo 2026 10 08 08 27 51

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia