ធនាគារ អ៊ូរី (ខេមបូឌា) ម.ក និងបុគ្គលិករួមគ្នាផ្តល់ការគាំទ្រដ៏មានអត្ថន័យ ដោយចូលរួមបរិច្ចាគ គ្រឿងឧបភោគ បរិភោគ និងសម្ភារៈចាំបាច់ ដើម្បីជួយទាហានជួរមុខ និងប្រជាពលរដ្ឋភៀសសឹកដែលរងផលប៉ះពាល់ពីស្ថានភាពតានតឹងតាមព្រំដែនកម្ពុជា–ថៃ។ ការចូលរួមនេះធ្វើឡើងជាមួយអាជ្ញាធរដែលពាក់ព័ន្ធ និងមណ្ឌលជំនួយជនភៀសសឹក ដើម្បីធានាថាការជួយសង្គ្រោះត្រូវបានផ្តល់ដល់ទីកន្លែង និងទាន់ពេលវេលា។

ការប្រគល់អំណោយជូនជំរុំជនភៀសសឹកតាមវត្តអារាម ខេបន្ទាយមានជ័យ

ការប្រគល់អំណោយជូនជំរុំជនភៀសសឹកតាមវត្តអារាម

ការប្រគល់អំណោយជូនជំរុំជនភៀសសឹកតាមវត្តអារាម
ការបរិច្ចាគនេះត្រូវបានចែកចាយដើម្បីជួយទាហាន និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៅតាមបណ្តាខេត្តចំនួន១៤ ខេដូចជា៖ ព្រះវិហារ, សៀមរាប, ឧត្តរមានជ័យ, បន្ទាយមានជ័យ, ពោធិ៍សាត់, បាត់ដំបង, កោះកុង, កំពត, កែប, កំពង់ស្ពឺ, កណ្ដាល, កំពង់ចាម, កំពង់ធំ និងក្រចេះ។

ការប្រគល់អំណោយជូនរដ្ឋបាលខេត្តសៀមរាប

ការប្រគល់អំណោយជូនអនុសាខាកាកបាតក្រហម កម្ពុជា ស្រុកទឹកឈូ ខេត្តកំពត

ការប្រគល់អំណោយជូនរដ្ឋបាលខេត្តព្រះវិហារ
ការបរិច្ចាគនេះឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តដ៏ជ្រាលជ្រៅរបស់គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ចំពោះប្រជាជនកម្ពុជា និងបង្ហាញអំពីទំនួលខុសត្រូវសង្គម និងតួនាទីរបស់ស្ថាប័នក្នុងការចូលរួមចំណែកជួយដល់ការស្ដារ និងរក្សាសុវត្ថិភាពសង្គមជាតិ ក្រោមពាក្យស្លោក “ធនាគារ អ៊ូរី នៅជាមួយប្រជាជនកម្ពុជា”។
ក្រៅពីការបរិច្ចាគ ធនាគារ អ៊ូរី បាន ចូលរួមជាមួយរាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ដើម្បីចូលរួមសម្រាលបន្ទុក និងគាំទ្រដល់វីរៈភាពនៃកងទ័ពជួរមុខ និងក្រុមគ្រួសារ ដោយបានអនុវត្តវិធានការដូចខាងក្រោម៖
✅ លុបបំណុលរហូតដល់ ៨០ លានរៀល សម្រាប់អតិថិជន ឬអ្នករួមខ្ចី ដែលជាយោធិនពលី
✅ លុបបំណុលរហូតដល់ ១០ លានរៀល សម្រាប់អតិថិជន ឬអ្នករួមខ្ចី ដែលជាយោធិនពិការ
✅ អនុគ្រោះការទូទាត់សង សម្រាប់យោធិនក្នុងសមរភូមិប្រយុទ្ធ និងជនភៀសសឹក
តាមរយៈការចូលរួមទាំងនេះ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក បង្ហាញពីតួនាទីជាដៃគូដែលអាចទុកចិត្តបានក្នុងការគាំទ្រការសង្គ្រោះជ្រោមជ្រែងសង្គមជាតិ និងស្ថិរភាពជាតិ។

ការប្រគល់អំណោយជូនមន្ទីសុខាភិបាល ខេត្តបាត់ដំបង

ការប្រគល់អំណោយជូនរដ្ឋបាល ស្រុកថ្មពួក

ការប្រគល់អំណោយជូនរដ្ឋបាល ស្រុកអូជ្រៅ

ការប្រគល់អំណោយជូនរដ្ឋបាលខេត្តបាត់ដំបង
អំពីធនាគារ អ៊ូរី (ខេមបូឌា) ម.ក
ធនាគារ អ៊ូរី (ខេមបូឌា) ម.ក មានសមិទ្ធិផលសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៣០ ឆ្នាំ។ ជាមួយនឹងការចាប់ផ្តើមកម្មវិធីផ្តល់មូលនិធិនៅឆ្នាំ ១៩៩០ និងទទួលបានអាជ្ញាបណ្ណជាផ្លូវការដើម្បីធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅឆ្នាំ ២០០៤។ បន្ទាប់មក ទទួលបានអាជ្ញាបណ្ណនៅឆ្នាំ ២០១១ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ក៏ដូចជាការរួមបញ្ចូលគ្នាជាមួយ អ៊ូរី ហ្វាយនែន ខេមបូឌា ភីអិលស៊ី នៅឆ្នាំ ២០២០ ដើម្បីពង្រីកបណ្តាញ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាបានអនុម័តអាជ្ញាបណ្ណជាធនាគារពាណិជ្ជនៅខែវិច្ឆិកា ឆ្នាំ ២០២១ និងបានក្លាយជាធនគារពាណិជ្ជជាផ្លូវការក្នុងខែមករា ឆ្នាំ ២០២២ ដើម្បីផ្តល់ទីផ្សារជាមួយនឹងផលិតផល និងសេវាកម្មរបស់ធនាគារពាណិជ្ជពេញលេញ។
គិតត្រឹមខែវិច្ឆិកា ឆ្នាំ 2025 ធនាគារ អ៊ូរី (ខេមបូឌា) ម.ក មានសាខាចំនួន 140 នៅទូទាំងប្រទេស មានបុគ្គលិកជាង 3,500 នាក់ និងបម្រើអតិថិជនជាង 545 ពាន់នាក់ ជាមួយនឹងទ្រព្យសកម្មសរុប 1.4 ពាន់លានដុល្លារអាមេរិក ផលប័ត្រប្រាក់កម្ចីចំនួនជិត 1ពាន់លានដុល្លារ និងសមតុល្យសន្សំប្រាក់បញ្ញើរហូតដល់ 743លានដុល្លារ។
“ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!


