ធនាគារ អ៊ូរី និង ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ប្រារព្ធខួបមួយឆ្នាំនៃភាពជាដៃគូអាជីវកម្មប៊េងកាសួរេនដើម្បីពង្រឹងការទទួលបានសេវាការពារហិរញ្ញវត្ថុ
Daneth MechJULY 10 2026

ភ្នំពេញ ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២៦ធនាគារ អ៊ូរី (ខេមបូឌា) ម.ក និង ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ បានប្រារព្ធខួបមួយឆ្នាំនៃភាពជាដៃគូអាជីវកម្មប៊េងកាសួរេន(Bancassurance) ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់សុខុមាលភាពគ្រួសារកម្ពុជា តាមរយៈការបង្កើនលទ្ធភាពទទួលបានសេវាការពារហិរញ្ញវត្ថុ។

ក្នុងរយៈពេលត្រឹមតែមួយឆ្នាំ ភាពជាដៃគូនេះបានផ្តល់ការការពារដល់អតិថិជន និងក្រុមគ្រួសារ ជាង ,២០០ នាក់ ជាមួយនឹងទំហំទឹកប្រាក់ធានារ៉ាប់រងសរុបជាង ១៨ លានដុល្លារអាមេរិក។ ក្រៅពីតួលេខ សមិទ្ធផលនេះឆ្លុះបញ្ចាំងអំពីការផ្លាស់ប្តូរដ៏មានន័យ ដោយមានក្រុមគ្រួសារជាច្រើនកំពុងតែទទួលបានទំនុកចិត្ត និងការគាំទ្រកាន់តែប្រសើរ ដើម្បីត្រៀមខ្លួនសម្រាប់ភាពមិនប្រាកដប្រជានាថ្ងៃអនាគត។

 

2

 

តាំងពីចាប់ផ្តើមភាពជាដៃគូនេះ ក្រុមហ៊ុនទាំងពីរបានសហការគ្នាយ៉ាងជិតស្និទ្ធ ដោយនាំយកបណ្តាញអតិថិជនដ៏ទូលំទូលាយរបស់ ធនាគារ អ៊ូរី ជាមួយនឹងឯកទេសខាងធានារ៉ាប់រងរបស់ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍។ ភាពជាដៃគូនេះបង្កើតឱ្យមានភាពងាយស្រួលកាន់តែខ្លាំងក្នុងការទទួលបានដំណោះស្រាយធានារ៉ាប់រងអាយុជីវិតសម្រាប់អតិថិជននៅទូទាំងប្រទេសកម្ពុជា។ ឆ្ពោះទៅមុខទៀត ស្ថាប័នទាំងពីរនៅតែរក្សាការប្តេជ្ញាចិត្តក្នុងការពង្រីកវិសាលភាព និងនាំយកដំណោះស្រាយការពារហិរញ្ញវត្ថុជូនដល់អតិថិជនឱ្យកាន់តែច្រើនបន្ថែមទៀត។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដែលកំពុងវិវត្តឥតឈប់ឈរ ភាពជាដៃគូនេះបាននាំមកនូវ ផលិតផលថ្មីៗបន្ថែម រួមមានដំណោះស្រាយការពារអាយុជីវិតដ៏ទូលំទូលាយ ដំណោះស្រាយការពារលើឥណទាន ក៏ដូចជាផលិតផលធានារ៉ាប់រងសុខភាព «SMARTCare Medical» ដែលជាផលិតផលថ្មីបង្អស់។

 

3

 

លោក Ju Sug Kang អគ្គនាយកប្រតិបត្តិ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា៖ “ភាពជាដៃគូនេះអនុញ្ញាតឱ្យយើងផ្តល់លើសពីសេវាធនាគារស្នូល ដោយផ្តល់ជូនអតិថិជននូវដំណោះស្រាយកាន់តែទូលំទូលាយ ដើម្បីគាំទ្រដល់ដំណើរការហិរញ្ញវត្ថុរបស់ពួកគេ។ រួមជាមួយ ដាយ អ៊ិឈិ ឡាយហ្វ៍ យើងអាចឆ្លើយតបទៅនឹងតម្រូវការដែលកំពុងផ្លាស់ប្តូររបស់អតិថិជនបានកាន់តែប្រសើរ និងផ្តល់នូវបទពិសោធន៍ហិរញ្ញវត្ថុដ៏ពេញលេញមួយ។ យើងទន្ទឹងរង់ចាំការពង្រឹងភាពជាដៃគូនេះបន្តទៀត ដើម្បីបង្កើតគុណតម្លៃកាន់តែខ្ពស់ជូនដល់អតិថិជន និងសហគមន៍របស់យើងនៅទូទាំងប្រទេសកម្ពុជា”។

 

4

 

លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិនៃ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ បានបន្ថែមថា៖ “យើងមានមោទនភាពយ៉ាងខ្លាំងចំពោះកិច្ចសហការ និងកិច្ចប្រឹងប្រែងរួមគ្នារបស់ក្រុមការងារទាំង២ ដែលនាំឱ្យសម្រេចបាននូវសមិទ្ធផលដ៏សំខាន់នេះ។ រួមគ្នាជាមួយគណៈគ្រប់គ្រង និងក្រុមការងាររបស់ ធនាគារ អ៊ូរី យើងនៅតែបន្តប្តេជ្ញាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់និយ័តករធានារ៉ាប់រងកម្ពុជា និងធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុតាមរយៈភាពជាដៃគូអាជីវកម្មប៊េងកាសួរេន។ យើងនឹងបន្តពង្រឹងភាពជាដៃគូនេះបន្ថែមទៀត ដើម្បីនាំយកសេវាការពារហិរញ្ញវត្ថុទៅកាន់គ្រួសារកម្ពុជាឱ្យកាន់តែច្រើនឡើង”។

អំពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក

ធនាគារ អ៊ូរី (ខេមបូឌា) ម.ក គឺជាធនាគារពាណិជ្ជកម្មមួយក្នុងចំណោមធនាគារឈានមុខគេ នៅក្នុងប្រទេសកម្ពុជា ដោយមានបទពិសោធន៍ជាង ៣០ ឆ្នាំក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុចម្រុះនៅទូទាំង
ប្រទេស។ បន្ទាប់ពីការផ្លាស់ប្តូរជាផ្លូវការទៅជាធនាគារពាណិជ្ជកម្មពេញលេញនៅខែមករា ឆ្នាំ ២០២២ ធនាគារបានពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួនយ៉ាងឆាប់រហ័ស។

គិតត្រឹមខែធ្នូ ឆ្នាំ ២០២៥ ធនាគារមានសាខាចំនួន ១៤០ បុគ្គលិកជាង ,៥០០ នាក់ និងបម្រើសេវាកម្មជូនអតិថិជនជាង ៥៥០,០០០ នាក់នៅទូទាំងប្រទេស។ ធនាគារ អ៊ូរី រក្សាបាននូវជំហរហិរញ្ញវត្ថុដ៏រឹងមាំ ដោយមានទ្រព្យសកម្មសរុប , ពាន់លានដុល្លារអាមេរិក ផលប័ត្រឥណទានលើសពី ១ ពាន់លានដុល្លារអាមេរិក និងប្រាក់បញ្ញើអតិថិជនមានចំនួន ៧៣៩ លានដុល្លារអាមេរិក

ធនាគារ អ៊ូរី (ខេមបូឌា) ម.ក គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្រប់គ្រងដោយ ធនាគារ អ៊ូរី (កូរ៉េ) ដែលជាធនាគារពាណិជ្ជកម្មឈានមុខគេមួយរបស់កូរ៉េខាងត្បូង ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៨៩៩។ ដោយទទួលបានការគាំទ្រពីបណ្តាញប្រតិបត្តិការដ៏ធំទូលាយនៅក្នុង ២៤ ប្រទេស និងមានសាខាចំនួន ៤៦៦ នៅទូទាំងពិភពលោក។ ធនាគារ អ៊ូរី (កូរ៉េ) ដែលជាក្រុមហ៊ុនមេគឺជាបុត្រសម្ព័ន្ធដ៏សំខាន់នៃ ​​​​       Woori Financial Group ។ គិតត្រឹមខែធ្នូ ឆ្នាំ ២០២៥ Woori Financial Group មានទ្រព្យសកម្មសរុបចំនួន ៤៦២,៧ ពាន់លានដុល្លារអាមេរិក រួមជាមួយចំណាត់ថ្នាក់ឥណទានដែលមានស្ថិរភាពខ្ពស់ រួមមាន A+ ពីស្ថាប័ន S&P, A1 ពី Moody’s, A ពី Fitch និង AAA ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង។​

“ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃសម្រាប់អ្នក!”

អំពីក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉េនស៍ (ខេមបូឌា) ម.ក

ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉េនស៍ (ខេមបូឌា) ម.ក (“ដាយ អ៊ិឈិ ឡាយហ្វ៍ ខេមបូឌា”) គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានកំណើនយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលត្រឹមតែជាង ៧ ឆ្នាំប៉ុណ្ណោះ ហើយត្រូវបានទទួលស្គាល់ថាជា “ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិប្រចាំឆ្នាំនៃប្រទេសកម្ពុជា” សម្រាប់រយៈពេល ២ ឆ្នាំជាប់គ្នា គឺឆ្នាំ ២០២៣ និង ២០២៤។ ក្រុមហ៊ុនក៏ត្រូវបានទទួលស្គាល់ជា “ក្រុមហ៊ុនល្អបំផុតដែលគួរឱ្យចង់ធ្វើការនៅក្នុងតំបន់អាស៊ី” និង “ក្រុមហ៊ុនដែលយកចិត្តទុកដាក់បំផុត” សម្រាប់ឆ្នាំ ២០២៤ ដោយទស្សនាវដ្តី HR Asia។ ដាយ អ៊ិឈិ ឡាយហ្វ៍ ខេមបូឌា គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង (“DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ជប៉ុនដែលមានបទពិសោធន៍ជាង ១២៣ ឆ្នាំ និងជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើផ្សារហ៊ុនតូក្យូ។

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩០២ ក្រុមហ៊ុន DLHD តែងតែប្តេជ្ញាចិត្តសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់មនុស្សគ្រប់គ្នា។ ក្រុមហ៊ុននាំយកការប្តេជ្ញាចិត្តដដែលនេះមកកាន់ប្រទេសកម្ពុជា ដោយផ្តល់ជូននូវដំណោះស្រាយធានារ៉ាប់រងអាយុជីវិតដែលត្រូវបានរៀបចំឡើងយ៉ាងពិសេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់លោកអ្នក។ ក្នុងនាមជាដៃគូពេញមួយជីវិតរបស់លោកអ្នក ក្រុមហ៊ុននៅទីនេះដើម្បីគាំទ្រសុខុមាលភាពហិរញ្ញវត្ថុរបស់លោកអ្នកជារៀងរហូត។

នៅក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ខេមបូឌា តម្លៃស្នូលរបស់ក្រុមហ៊ុនរួមមាន៖ យើងយកចិត្តទុកដាក់ (We care), យើងធ្វើអ្វីដែលត្រឹមត្រូវ (We do what’s right) និង យើងច្នៃប្រឌិត (We innovate) គឺជាគោលការណ៍ណែនាំសម្រាប់រាល់ការសម្រេចចិត្តអាជីវកម្មរបស់ក្រុមហ៊ុន។

ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ គ្រុប មានមូលដ្ឋានគ្រឹះរឹងមាំ និងមានដើមទុនរឹងមាំ ដោយមានទ្រព្យសកម្មសរុបចំនួន ៤៦៤.៣ ពាន់លានដុល្លារអាមេរិក និងប្រាក់ចំណូលពីបុព្វលាភធានារ៉ាប់រងព្រមទាំងប្រាក់ចំណូលផ្សេងទៀតចំនួន ៤៥.៣ ពាន់លានដុល្លារអាមេរិក។ (គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥)

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia