ដើម្បីសម្រួលការចំណាយដ៏ច្រើនលើអត្រាការប្រាក់នៃកម្ចីទិញផ្ទះរបស់ប្រជាជននៅកម្ពុជា ពេលនេះធនាគារចំនួន ២ គឺ៖ ធនាគារចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ Bank Of China (Hong Kong) Limited Phnom Penh Branc និងធនាគារ អ៊ូរី (Woori Bank Cambodia) បានបញ្ចេញនូវកម្ចីទិញផ្ទះរបស់ខ្លួនក្នុងអត្រាការប្រាក់ទាបបំផុតពុំធ្លាប់មានជូនដល់អតិថិជនរបស់ខ្លួន។
១. ធនាគារ អ៊ូរី (Woori Bank Cambodia)
កាលពីពេលថ្មីៗកន្លងទៅនេះ ធនាគារ Woori Bank បានបញ្ចេញសេវាកម្មកម្ចីទិញផ្ទះជាមួយអត្រាការប្រាក់ចាប់ពី 5.8% នៅក្នុង ១ ឆ្នាំ ដែលជាអត្រាការប្រាក់ទាប់បំផុតពុំធ្លាប់មានពីមុនមក។ តាមការបញ្ជាក់ សម្រាប់អតិថិជនដែលជ្រើសរើសកម្ចីទិញផ្ទះជាមួយធនាគារ Woori Bank នឹងទទួលបាននូវអត្ថបតប្រយោជន៍ដូចជា៖
· អត្រាការប្រាក់ទាប: ត្រឹម ៥.៨% ក្នុងមួយឆ្នាំ។
· កម្រៃសេវា: ពិសេសរហូតដល់ ០%។
· ទំហំកម្ចី: រហូតដល់ ១ ០០០ ០០០ ដុល្លារ។
· រយៈពេលកម្ចី: បត់បែនរហូតដល់ ២០ ឆ្នាំ។
ការផ្តល់ជូននេះមានសុពលភាពត្រឹមថ្ងៃទី ៣០ ខែកញ្ញា ២០២៦ ប៉ុណ្ណោះ។ ដូច្នេះសម្រាប់លោកអ្នកដែលចង់ស្នើសុំកម្ចីទិញផ្ទះសូមអញ្ជើញទៅកាន់សាខាធនាគារ អ៊ូរី ដែលនៅជិតលោកអ្នក ឬទាក់ទង់ទៅកាន់ទូរស័ព្ទ៖ 023 963 333 / 081 331 333។
២. ធនាគារចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ Bank Of China (Hong Kong) Limited Phnom Penh Branch
កន្លងទៅនេះធនាគារចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ Bank Of China (Hong Kong) Limited Phnom Penh Branch បានសហការជាមួយនឹងបុរី ប៉េង ហួត ផ្ដល់កម្ចីទិញផ្ទះថេរត្រឹមតែ ៥.៨% ក្នុងមួយឆ្នាំ និងមានរយៈពេលកម្ចីរហូតដល់ ២០ ឆ្នាំឯណោះ នៅគ្រប់គម្រោងទាំងអស់របស់បុរី ប៉េង ហួត។

យ៉ាងណាមិញក្រៅពីកម្ចីទិញផ្ទះអត្រាការទាបជាមួយបុរី ប៉េង ហួត នេះ ធនាគារចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ Bank Of China (Hong Kong) Limited Phnom Penh Branch ក៏មានសេវាផ្ទេរកម្ចីទិញផ្ទះក្នុងអត្រាការប្រាក់ទាបត្រឹម ៥.៨% ក្នុង ១ ឆ្នាំសម្រាប់ម្ចាស់លំនៅឋានដែលកំពុងប្រើប្រាស់កម្ចីទិញផ្ទះធនាគារក្នុងអត្រាការប្រាក់ខ្ពស់ផងដែរ។

តាមការបញ្ជាក់ពីធនាគារ រាល់ការផ្ទេរកម្ចីទិញផ្ទះចាប់ពី ៥០ ០០០ ដុល្លារឡើងទៅ លោកអ្នកនឹងទទួលបានការប្រាក់ថេរពិសេសត្រឹមតែ ៥.៨% ក្នុងមួយឆ្នាំ ជាមួយរយៈពេលកម្ចីរហូតដល់ ២០ ឆ្នាំ។ កាន់តែពិសេស លោកអ្នកនឹងទទួលបានការផ្តល់ជូនឥតគិតថ្លៃដូចជា៖
· ឥតគិតថ្លៃលើសេវាមេធាវី
· ឥតគិតថ្លៃលើសេវាដាក់បន្ទុក និង ដោះបន្ទុក
· ឥតគិតថ្លៃលើសេវាវាយតម្លៃអចលនទ្រព្យ
· ថែមជូនពិសេស: សេវាធានារ៉ាប់រងដោយឥតគិតថ្លៃសម្រាប់ឆ្នាំទី1!ខណៈការផ្ទេរកម្ចីទិញផ្ទះនេះ គឺមានរយៈពេលរហូតដល់ដាច់ឆ្នាំ ២០២៦។
ដូច្នេះ សម្រាប់លោកអ្នកដែលចង់ប្រើប្រាស់កម្ចីដែលមានអត្រាការប្រាក់ទាប សូមទាក់ទងមកកាន់ធនាគារចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ Bank Of China (Hong Kong) Limited Phnom Penh Branch តាមរយៈលេខទូរស័ព្ទ 095 995 566 / 069 888 722៕


