សាលាអន្តរជាតិ វែលលីស (Welis International School) សម្ពោធបើកដំណើរការជាផ្លូវការ
Bunthoeun KoemSEPTEMBER 10 2026

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ សាលាអន្តរជាតិ វែលលីស (Welis International School) បានសម្ពោធបើកដំណើរការជាផ្លូវការ ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា និងវត្តមានដ៏ថ្លៃថ្លារបស់ ឯកឧត្តម ពឹង គិមឆេន អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាអតីតនាយកឆ្នើមនៃសាលាបឋមសិក្សាវត្តបូព៌ ខេត្តសៀមរាប,ឧកញ៉ាបណ្ឌិត សេង វណ្ណារិទ្ធ ប្រធានអគ្គនាយក នៃសាលាអន្តរជាតិ វែល លីស ព្រមទាំងថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយស មាតា-បិតា និងអ្នកអាណាព្យាបាលជាច្រើនរូប។

 

2

 

ថ្លែងនៅក្នុងឱកាសដ៏ពិសេសនេះ ឧកញ៉ាបណ្ឌិត សេង វណ្ណារិទ្ធ បានបង្ហាញនូវក្តីរំភើប និងបានថ្លែងអំណរព្រះគុណ និងអរគុណ ដល់វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមជាអធិបតី និងជាសាក្សីក្នុងពិធីសម្ពោធជាផ្លូវការនៃសាលាអន្តរជាតិ វែលលីស នាពេលនេះ។

 

4

 

ឧកញ៉ាបណ្ឌិតបានគូសបញ្ជាក់ថា ប្រព័ន្ធអប់រំរបស់សាលាអន្តរជាតិ វែលលីស ត្រូវបានរៀបចំឡើងដោយឈរលើសសរស្ដម្ភអប់រំសំខាន់ៗចំនួន ៥ រួមមាន៖

 

១. ការបង្កើតបរិយាកាសសិក្សា និងជំរុញការចូលរួម ១០០%៖ ផ្តោតលើការធ្វើឱ្យកុមារមានចិត្តចង់រៀនសូត្រ និងយល់ពីតម្លៃនៃការសិក្សា ស្របតាមទិសដៅ «ចេះ ជាប់, ជាប់ ចេះ» ដើម្បីជម្រុញការខិតខំប្រឹងប្រែងរបស់សិស្ស។

២. ការអភិវឌ្ឍសុខមាលភាពកុមារគ្រប់ជ្រុងជ្រោយ៖ យកចិត្តទុកដាក់លើសុខភាពផ្លូវចិត្ត ផ្លូវកាយ អារម្មណ៍ និងទំនាក់ទំនងសង្គមរបស់សិស្សឱ្យបានរឹងមាំ។

៣. ការផ្តល់ការអប់រំមានគុណភាពខ្ពស់ និងលទ្ធផលគាប់ចិត្ត៖ ផ្តោតសំខាន់លើការវិនិយោគ និងអភិវឌ្ឍសមត្ថភាពលោកគ្រូ-អ្នកគ្រូ ព្រោះគ្រូឆ្នើម ទើបបង្កើតបានសិស្សឆ្នើម។

៤. ការបណ្តុះស្មារតីសហគមន៍ និងទំនាក់ទំនងអន្តរជាតិ៖ ជំរុញឱ្យសិស្សរៀនសូត្រពីបរិស្ថានជុំវិញខ្លួន សហគមន៍ រហូតដល់កម្រិតអន្តរជាតិ។

៥. ការបំផុសគំនិតច្នៃប្រឌិត និងសមត្ថភាពប្រកួតប្រជែងជាសកល៖ បំពាក់បំប៉នបំណិនក្នុងការប្រកួតប្រជែងប្រកបដោយការរីកចម្រើនរួមគ្នា ដើម្បីឆ្លើយតបនឹងសម័យកាលឌីជីថល បច្ចេកវិទ្យា AI និងបដិវត្តន៍ឧស្សាហកម្ម 4.0

 

5

 

នាឱកាសនោះដែរឯកឧត្ដម ពឹង គិមឆេន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឧកញ៉ាបណ្ឌិត សេង វណ្ណារិទ្ធ ដែលបានសម្រេចចិត្តវិនិយោគយ៉ាងធំធេងលើវិស័យអប់រំ។ ការអប់រំគឺជាវិស័យមួយដែលលំបាកបំផុតក្នុងការកែប្រែ និងបណ្តុះបណ្តាលធនធានមនុស្សឱ្យក្លាយទៅជាមនុស្សពិតប្រាកដ។ ឯកឧត្ដមអនុរដ្ឋលេខាធិការក៏បានសម្តែងនូវការអបអរសាទរយ៉ាងស្មោះចំពោះសាលាអន្តរជាតិ វែលលីស ដែលទទួលបានជោគជ័យ ១០០% ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់បេក្ខជនចំនួន ៦ នាក់នាពេលកន្លងទៅផងដែរ។

 

6

 

ចំពោះមូលហេតុសំខាន់ៗដែលមាតា-បិតា និងអាណាព្យាបាល គួរជ្រើសរើសសាលាអន្ដរជាតិ វែលលីស សម្រាប់កូនៗរបស់អ្នកសិក្សារៀនសូត្រគឺ៖

 

១. ចេះស្ទាត់ ៣ ភាសា ខ្មែរ អង់គ្លេស និងចិន ត្រឹមរយៈពេល ២ឆ្នាំ

២. ទទួលបានសញ្ញាបត្រទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិ សិស្សានុសិស្សត្រៀមខ្លួនរួចជាស្រេច សម្រាប់ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗលើពិភពលោក។

៣. បណ្តុះបណ្តាលបុត្រធីតាលោកអ្នកឱ្យក្លាយជាមូលធនមនុស្ស សហគ្រិនដែលមានគំនិតច្នៃប្រឌិត និងមេដឹកនាំដែលមានឥទ្ធិពលសម្រាប់ពិភពលោក។

 

សម្រាប់ព័ត៌មានលម្អិតទាក់ទងការចុះឈ្មោះចូលរៀនសូមទាក់ទងទៅកាន់លេខទូរស័ព្ទ៖ 078 990 789  / 081 990 789 /  067 990 789 / 097 310 0133 / 089 844 456 ឬហ្វេសប៊ុកផេក៖ Welis International School 威律国际学

 

653959301 122122842981193874 788634088024459724 N

800864169 122144798343193874 8295349337049997502 N

799251582 122144747055193874 9117151851602003822 N

800925443 122144747043193874 3893047079999518255 N

801878424 122144746977193874 4237933727737299650 N

799935456 122144798193193874 981395959131113117 N

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia