តិចអត់ដឹង! អ្នកប្រើអេបធនាគារ វីង អាចស្កេនដកប្រាក់ចាប់ពី ២ពាន់រៀល រហូតដល់ ២៥ម៉ឺនដុល្លារ តាមភ្នាក់ងារធនាគារ វីង ដោយឥតគិតថ្លៃ
Toeuy HongOCTOBER 23 202562 views

បងប្អូនមួយចំនួនដែលប្រើប្រាស់អេបធនាគារ វីង ប្រហែលជាមិនទាន់ដឹងទេថា អ្នកប្រើប្រាស់អេបធនាគារ វីង ពេលនេះ អាចស្កេនដកប្រាក់នៅតាមភ្នាក់ងារធនាគារ វីង ចាប់ពី ២ពាន់ រៀលរហូតដល់ ២៥ម៉ឺនដុល្លារ ដោយឥតគិតថ្លៃនៅទូទាំងប្រទេស ដែលធ្វើឲ្យអ្នកមានសេរីភាពក្នុងការដកសាច់ប្រាក់តាមតម្រូវការ ហើយអាចសន្សំសំចៃលុយសម្រាប់គោលដៅអនាគតផងដែរ។

 

 ការដកប្រាក់ដោយឥតគិតថ្លៃដោយមិនកំណត់ចំនួនតិច ឬច្រើន នៅតាមភ្នាក់ងារធនាគារ វីងជាង ១២,០០០កន្លែង នៅទូទាំងប្រទេស គឺពិតជារឿងដ៏ល្អមួយសម្រាប់បងប្អូនពលរដ្ឋខ្មែរ ព្រោះពួកគាត់មានសេរីភាពក្នុងការដកសាច់ប្រាក់មកប្រើប្រាស់ប្រចាំថ្ងៃតាមម្រូវការនៅតាមភ្នាក់ងារធនាគារ វីង ដែលនៅជិតពួកគាត់បំផុត។

 

មិនតែប៉ុណ្ណោះ ការដកប្រាក់ដោយឥតគិតថ្លៃនេះទៀតសោត ជួយឲ្យពួកគាត់អាចសន្សំសំចៃលុយ និងសល់លុយបានច្រើនក្នុងរយៈពេលវែង។ ហើយលុយដែលសល់នេះ ពួកគាត់អាចសន្សំដើម្បីសម្រេចគោលដៅហិរញ្ញវត្ថុផ្សេងៗដោយជ្រើសរើស គណនីសន្សំដើម្បីគោលដៅនៅក្នុងអេបធនាគារ វីងផ្ទាល់។ ជាពិសេសគណនីសន្សំដើម្បីគោលដៅនេះ ទោះអ្នកមានលុយតិចក៏អាចសន្សំបាន ការសន្សំ គឺមានភាពបត់បែន និងទទួលបានការប្រាក់ខ្ពស់រហូតដល់ទៅ ៥% ក្នុងមួយឆ្នាំ។

 

អញ្ចឹង បងប្អូនអាចងាកមកប្រើប្រាស់អេបធនាគារ វីង ដែលជាអេបធនាគារចម្បងក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រចាំថ្ងៃ ព្រោះអេបធនាគារ វីង មិនត្រឹមតែជួយដោះស្រាយបញ្ហាតម្រូវការសាច់ប្រាក់ប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ តែថែមទាំងអាចឲ្យបងប្អូនសន្សំលុយដើម្បីសម្រេចគោលដៅក្នុងជីវិតផងដែរ។

 

សរុបមក ការប្រើប្រាស់អេបធនាគារ វីង បងប្អូនអាចស្កេនដកប្រាក់ដោយគ្មានកំណត់ គ្មានគិតថ្លៃសេវាហើយអាចដកបានគ្រប់ពេលវេលានៅដើមភ្នាក់ងារធនាគារ វីង។ ដើម្បីស្កេនដកប្រាក់ដោយឥតគិតថ្លៃនៅតាមភ្នាក់ងារធនាគារ វីង ទូទាំងប្រទេសបាន បងប្អូនត្រូវមានអេបធនាគារ វីង ហើយបងប្អូនអាចទៅដកប្រាក់នៅតាមភ្នាក់ងារធនាគារ វីង តាមរយៈការស្កេន QR ដែលមានបិទនៅតាមភ្នាក់ងារធនាគារ វីង ទូទាំងប្រទេសជាការស្រេច៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia