ធនាគារ វីង ចូលរួមគាំទ្រពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥
Daneth MechNOVEMBER 1 2025

ធនាគារ វីង (ខេមបូឌា) ម.ក បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងក្នុងការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាកម្លាំងពលកម្មជំនាញនៅក្នុងប្រទេសកម្ពុជា តាមរយៈការចូលរួមជាអ្នកឧបត្ថម្ភធំ សម្រាប់ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១-២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅឯមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

Img 6571

Img 6570

ព្រឹត្តិការណ៍ថ្នាក់ជាតិឆ្នាំនេះប្រព្រឹត្តិទៅក្រោមប្រធានបទស្តីពី៖ “វិថីឆ្ពោះទៅរកផលិតភាព៖ ផ្សាភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ” ដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ព្រឹត្តិការណ៍នេះមានគោលបំណងគាំទ្រយ៉ាងពេញទំហឹងដល់យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដំណាក់កាលទី១ ដោយផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងផលិតភាពជាតិ ដែលជាគន្លឹះស្នូលនៃការជំរុញកំណើនសេដ្ឋកិច្ចឆ្ពោះទៅមុខប្រកបដោយចីរភាព។

ពិព័រណ៍ឆ្នាំនេះ បានទាក់ទាញការចូលរួមពីក្រុមហ៊ុនធំៗជាង ១៥០ ស្ថាប័នមកពីវិស័យផ្សេងៗគ្នា ហើយបាននាំមកនូវការផ្តល់ឱកាសការងារសរុបជាង ៣០.០០០ កន្លែង ដែលយុវជនកម្ពុជាទាំងអស់អាចចាប់យកឱកាស កាងារនៅក្នុងព្រឹត្តិការណ៍នេះដោយផ្ទាល់តែម្តង។ ក្នុងនោះ ធនាគារ វីង បាននាំមកនូវឱកាសការងារថ្មីៗជាង ៥០០ កន្លែង សម្រាប់បេក្ខជនដែលមានទេពកោសល្យ សម្រាប់គ្រប់មុខតំណែង ផ្នែក និងទីតាំងបម្រើការងារផងដែរ 

បច្ចុប្បន្ន ធនាគារ វីង មានបុគ្គលិកជាង ៣.៥០០ នាក់ ដែលក្នុងនោះ ៤៥% ជាបុគ្គលិកនារី ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់លើសមភាពយេនឌ័រ និងឱកាសស្មើភាពគ្នា ដើម្បីធានាថាពួកគាត់ទទួលបានអត្ថប្រយោជន៍សម្បូរបែប ដើម្បីលើកកម្ពស់អាជីពការងារ និងជីវភាព។ សម្រាប់ឆ្នាំ២០២៦ខាងមុខនេះ ធនាគារ វីង ត្រៀមនឹងបើកឱកាសការងារថ្មីចំនួន ៣.៥០០ មុខតំណែងដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនឥតឈប់ឈររបស់ខ្លួន ព្រមទាំងបន្តបណ្ដុះបណ្ដាល និងផ្ដល់អំណាចដល់ធនធានមនុស្សជំនាន់ថ្មីសម្រាប់វិស័យធនាគារ។

Img 6573

Img 6574

ក្រៅពីការផ្តល់ឱកាសការងារផ្ទាល់ ធនាគារ វីង ក៏ជាដៃគូសកម្មក្នុងការអភិវឌ្ឍសមត្ថភាពយុវជន និងស្ត្រីកម្ពុជាឱ្យមានជំនាញឌីជីថល តាមរយៈកម្មវិធីសំខាន់ៗដូចជា៖ កម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សា, អាហារូបករណ៍ Full Stack Developer, និងភាពជាដៃគូជាមួយ SabaiCode និង ADITI Academy ដែលផ្តល់ឱកាសអប់រំ និងការអនុវត្តជាក់ស្តែងសម្រាប់ការងារក្នុងសម័យឌីជីថល។ ការចូលរួមទាំងនេះបង្ហាញពីទស្សនៈរបស់ធនាគារ វីង ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេ ដែលជឿថាការវិនិយោគលើធនធានមនុស្ស គឺជាការវិនិយោគលើអនាគត។

ធនាគារ វីង សូមអញ្ជើញប្អូនៗសិស្សនិស្សិត និងអ្នកដែលកំពុងស្វែងរកការងារទាំងអស់ មកទស្សនាស្តង់របស់ធនាគារ វីង លេខ P01 នៅ ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ នៅថ្ងៃទី១–២ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។ ក្រុមការងារជ្រើសរើសបុគ្គលិកដ៏ជំនាញ និងរួសរាយរាក់ទាក់របស់យើងនឹងរង់ចាំស្វាគមន៍ដោយក្ដីរីករាយបំផុត និងត្រៀមខ្លួនដើម្បីផ្តល់ការប្រឹក្សាអាជីពដោយផ្ទាល់ ក៏ដូចជាជួយលោកអ្នកស្វែងរកផ្លូវឆ្ពោះទៅកាន់អាជីពដ៏រីកចម្រើនជាមួយនឹងស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយនេះ។

ធនាគារ វីងលើកទឹកចិត្តបេក្ខជនទាំងអស់ឱ្យត្រៀមខ្លួនជាមុន រៀបចំខ្លួនឱ្យបានរួចរាល់ ស្វែងយល់ពីតួនាទី និងមុខតំណែងដែលខ្លួនចាប់អារម្មណ៍ រួចរៀបចំខ្លួនឱ្យបានល្អសម្រាប់ការសម្ភាសន៍។ អាជីពដ៏អស្ចារ្យរបស់អ្នក កំពុងរង់ចាំនៅទីនោះ!

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងក្រុមការងារនៃនាយកដ្ឋានធនធានមនុស្ស និងវប្បធម៌ការងាររបស់ធនាគារ វីង តាមរយៈទូរសព្ទលេខ ០៧៨ ៧០៩ ៦០៦។ សម្រាប់បច្ចុប្បន្នភាពជាបន្តបន្ទាប់អំពីឱកាសការងារជាមួយធនាគារ វីង សូមតាមដានទំព័រហ្វេសប៊ុកផ្លូវការ និងឆានែលតេលេក្រាមរបស់ Wingers Life and Careers

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia