ធនាគារ វីង បានបញ្ចេញមុខងារថ្មីនៅក្នុងអេបរបស់ខ្លួន ដែលមានឈ្មោះថា” Wing Miniapps” អនុញ្ញាតឲ្យម្ចាស់អាជីវកម្មនៅប្រទេសកម្ពុជាអាចធ្វើការផ្សព្វផ្សាយយីហោរបស់ខ្លួននិងបង្កើនការលក់ផលិតផលនិងសេវាកម្មរបស់ពួកគាត់ឲ្យបានកាន់តែច្រើនជាងមុន។

Wing Miniapps ត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយដល់ដៃគូអាជីវកម្មរបស់ធនាគារ វីង ក៏ដូចជាផ្ដល់ភាពងាយស្រួលប្រើប្រាស់ដល់អតិថិជនរបស់ធនាគារ វីង ផងដែរ។
Wing Miniapps ដើរតួនាទីជាផ្លែតហ្វម(Platform) មួយដែលអនុញ្ញាតឲ្យម្ចាស់អាជីវកម្មអាចដាក់លក់ផលិតផលនិងសេវាកម្មរបស់ខ្លួនឲ្យអ្នកប្រើប្រាស់អេបរបស់ធនាគារ វីង ដោយផ្ទាល់។
ត្រង់នេះម្ចាស់អាជីវកម្មអាចផ្សព្វផ្សាយពីយីហោរបស់ខ្លួន ជាពិសសគឺអាចបង្កើនការលក់របស់ពួកគាត់កាន់តែខ្លាំង ខណៈនៅក្នុងអេបធនាគារ វីង មានអ្នកប្រើប្រាស់ប្រចាំថ្ងៃរាប់ម៉ឺននាក់ឯណោះ។
ម្ចាស់អាជីវកម្មជាដៃគូរបស់ធនាគារវីង ដែលមានអេបឬវេបសាយនៃអាជីវកម្មរបស់ខ្លួន អាចទាក់ទងមកធនាគារវីងដើម្បីសហការដាក់លក់ផលិតផលនិងសេវាកម្មក្នុង Wing Miniapps ដើម្បីឲ្យអាជីវកម្មរបស់ពួកគាត់មានមនុស្សស្គាល់កាន់តែច្រើន ហើយពួកគាត់អាចបង្កើនការលក់បានកាន់តែច្រើនជាងមុន។
ចំពោះអតិថិជនរបស់ធនាគារ វីង ពួកគាត់ក៏ទទួលបានអត្ថប្រយោជន៍និងបទពិសោធន៍ថ្មីជាច្រើន។ មុខងារ Wing Miniapps នៅក្នុងអេប ធនាគារ វីង អាចឲ្យអ្នកប្រើប្រាស់ធ្វើរឿងផ្សេងៗជាច្រើនទៀតក្រៅពីការផ្ទេរប្រាក់ ដកប្រាក់ បញ្ចូលលុយទូរស័ព្ទនិងបង់វិក្កយបត្រជាដើម។
តាមរយៈ Wing Miniapps អ្នកប្រើប្រាស់អេប ធនាគារ វីង អាចធ្វើការទិញសំបុត្រកុន សំបុត្រឡានគ្រប់ខេត្ត-ក្រុង សំបុត្រចូលទស្សនាកន្លែងកម្សាន្តក៏ដូចជាសំបុត្រចូលទស្សនាកម្មវិធីនិងព្រឹត្តិការណ៍ផ្សេងៗនៅក្នុងអេបធនាគារវីងផ្ទាល់នៅក្នុងមុខងារ Wing Miniapps។
មិនតែប៉ុណ្ណោះ នាពេលដ៏ខ្លីខាងមុខនេះ មុខងារ Wing Miniapps នឹងកាន់តែមានភាពសម្បូរបែបសម្រាប់អ្នកប្រើប្រាស់អេបធនាគារ វីង ។ អ្នកប្រើប្រាស់មានតែអេបធនាគារ វីង តែមួយប៉ុណ្ណោះ គឺអាចទិញផលិតផលនិងប្រើប្រាស់សេវាកម្មផ្សេងៗជាច្រើន។ នេះអាចនិយាយបានថាអតិថិជនធនាគារ វីង ចង់បានអ្វីគឺមាននៅក្នុងអេបធនាគារ វីង ទាំងអស់តែម្ដង។
សរុបមក មុខងារ Wing Miniapps នៅក្នុងអេបធនាគារ វីងផ្ដល់អត្ថប្រយោជន៍ទាំងអតិថិជនរបស់ធនាគារ វីងនិងម្ចាស់អាជីវកម្ម។ សម្រាប់អតិថិជនរបស់វីង ពួកគាត់អាចទិញផលិតផលនិងសេវាកម្មផ្សេងៗក្នុងអេបតែមួយ។ ចំណែកម្ចាស់អាជីវកម្មសដែលបានចុះឈ្មោះចូលក្នុងមុខងារ Wing Miniapps យីហោរបស់ពួកគាត់តែមានគេស្គាល់ច្រើនហើយលក់ដាច់កាន់តែច្រើន៕


