អត់លុយអត់បញ្ហា! ខ្វះខាតលុយ ត្រូវការលុយបន្ទាន់ កម្ចីឌីជីថលរបស់ធនាគារ វីង ខ្ចីបានភ្លាមៗ មិនបាច់មានទ្រព្យធានា
Toeuy HongNOVEMBER 11 2025

បងប្អូនដែលខ្វះខាតលុយ ហើយត្រូវការលុយបន្ទាន់សម្រាប់ប្រើប្រាស់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃក៏ដូចជាត្រូវការលុយដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងដោយមិនអាចដឹងមុន ពេលនេះលែងជាបញ្ហាទៀតហើយខណៈធនាគារ វីង មានផ្ដល់កម្ចីឌីជីថល ដែលបងប្អូនអាចខ្ចីបានភ្លាមៗនៅក្នុងអេប Wing Bank ដោយមិនចាំបាច់មានទ្រព្យឬអ្នកធានា។

 

កម្ចីឌីជីថលរបស់ធនាគារ វីង ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាលុយកាក់ដល់ប្រជាជនខ្មែរ។ តាមរយៈកម្ចីនេះ អ្នកអាចខ្ចីមិនចាំបាច់បំពេញឯកសារឬត្រូវរងចាំយូរឡើយ ពោលគឺពួកគាត់អាចខ្ចីកម្ចីបានភ្លាមៗ ដោយមិនស្មុគស្មាញឡើយ។

 

 លើសពីនេះ កម្ចីឌីជីថលរបស់ធនាគារ វីង គឺជាដំណោះស្រាយផ្នែកហិរញ្ញវត្ថុដ៏ល្អមួយសម្រាប់ប្រជាជនខ្មែរ។ ជាក់ស្ដែងពេលពួកគាត់ជួបបញ្ហា ខ្វះខាតលុយប្រើប្រាស់និងត្រូវការលុយបន្ទាប់ដើម្បីដោះស្រាយបញ្ហាផ្សេងៗជាច្រើននៅក្នុងការរស់នៅ ពួកគាត់អាចខ្ចីកម្ចីឌីជីថល ធនាគារ វីង នៅក្នុងអេប Wing Bank បានភ្លាមៗ ហើយទទួលបានសាច់ប្រាក់ភ្លាមៗយកមកប្រើប្រាសតាមតម្រូវការ។

 

មិនតែប៉ុណ្ណោះ កម្ចីឌីជីថលរបស់ធនាគារ វីង ក៏ជាដំណោះស្រាយហិរញ្ញវត្ថុ ដែលបងប្អូនមិនចាំបាច់ពឹងពាក់ខ្ចីលុយសាច់ញាតិ មិត្តភក្ដិ ឬក្រុមការងារនាំតែពួកគាត់សួរជីកឬសជីកគលទម្រាំឲ្យខ្ចី។ ហើយពេលខ្លះអាចឈានដល់ការបែកបាក់មិត្តភាពទៀតផងពេលមានការពឹងពាក់ខ្ចីលុយគ្នា។ ផ្ទុយទៅវិញ ពេលអ្នកខ្ចីកម្ចីឌីជីថលពីធនាគារ វីង អ្នកមិនបាច់ឈឺក្បាលឡើយ ពោលគឺខ្ចីភ្លាមបានភ្លាមអត់ដ្រាម៉ាច្រើន។

 

អ្វីដែលសំខាន់នោះគឺតាមរយៈកម្ចីឌីជីថលពីធនាគារ វីង បងប្អូនទទួលបានកម្ចីរហ័សទាន់ចិត្ត ជាកម្ចីស្របច្បាប់ជាមួយនឹងការប្រាក់ទាប ហើយជួយបងប្អូនចៀសវាងពីកម្ចីក្រៅប្រព័ន្ធនិងកម្ចីអនឡាញខុសច្បាប់ដែលធ្វើឲ្យបងប្អូនធ្លាក់ក្នុងបញ្ហាបំណុលធ្ងន់ធ្ងរហើយអាចឈានដល់ការគំរាមកំហែងធ្វើទុក្ខបុកម្នេញដល់អ្នកខ្ចីលុយទៀតផង។

 

ដើម្បីឲ្យកាន់តែងាយស្រួលក្នុងការខ្ចីកម្ចីឌីជីថលរបស់ធនាគារ វីង និងមានលទ្ធភាពខ្ចីបានច្រើន បងប្អូនអាចប្រើប្រាស់អេប Wing bank ហើយធ្វើប្រតិបត្តិការទូទាត់ឱ្យបានញឹកញាប់ដូចជា បញ្ចូលកាតទូរសព្ទ ទូទាត់វិក្កយបត្រទឹក-ភ្លើង ឬទូទាត់វិក្កយបត្រផ្សេងៗដែលការប្រើប្រាស់ជាប្រចាំបែបនេះនឹងជួយបង្កើនលទ្ធភាពខ្ចីកម្ចីឌីជីថល បានកាន់តែច្រើន។

 

ចំពោះរបៀបស្នើកម្ចីឌីជីថលរបស់ធនាគារ វីង គឺមានភាពងាយស្រួលមែនទែ ដោយបងប្អូនគ្រាន់តែចូលទៅកាន់អេប Wing Bank ហើយចុចលើពាក្យ កម្ចីបន្ទាប់មកចុចយកពាក្យយកប្រាក់កម្ចីឥឡូវនេះ  ហើយបំពេញព័ត៌មានរបស់អ្នក និងវាយបញ្ចូលលេខ PIN ជាការស្រេច។

 

សរុបមក ការប្រើប្រាស់អេប Wing Bank បងប្អូនទទួលបានដំណោះស្រាយហិរញ្ញវត្ថុយ៉ាងសម្បូរបែប ជាពិសេស អ្នកអាចខ្ចីលុយបានរហ័ស គ្រប់ពេលវេលា គ្រប់ទីកន្លែងដោយគ្រាន់ប្រើចង្អុលដៃរបស់អ្នក៕

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia